ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​ស្នើអោយ​អាជ្ញាធរ​គ្រប់​ខេត្ត​ពិនិត្យ​លើ​ការតាំង​ពិ​ពណ៌​របស់​ថៃ​ដែល​មិនមែន​ផ្លូវ​រដ្ឋ​សម្បូរ​ទំនិញ​ក្លែងបន្លំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ កញ្ញា ២០១៥ នៅ​សាលាខេត្ត​បន្ទាយមានជ័យ​ក្នុង​កិច្ចប្រជុំ​ពិភាគ្សា​សម្តែង​ការគួរសម ជាមួយ​លោក គោ​ស៊ុំ សារឿ​ត​អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង លោក អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បាន​ស្នើរ​ដល់​អាជ្ញាធរខេត្ត និង​ខេត្ត​ដទៃទៀត​របស់​កម្ពុជា ពិនិត្យ និង​មាន​វិធានការ​លើ​ការតាំង​ពិរ​ពណ៌​ពាណិជ្ជកម្ម ដែល​មិនមែន​ជា​ពិរ​ពណ៌​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា​ថៃ​ជា​ផ្លូវរដ្ឋ ដោយ​នាំយក​ទំនិញ​ក្លែងបន្លំ និង​ខូចគុណភាព មក​ដាក់​តាំង​នាំអោយ​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើអោយ​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិកា​រណ៍ និង​ចំណង​មិត្តភាព​កម្ពុជា​ថៃ ។​

​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​បានអោយដឹងថា បើសិនជា​មាន​ក្រុមហ៊ុន​ឯកជន​របស់​ថៃ ធ្វើការ​ដាក់តាំង​ពិរ​ពណ៌​ដោយ​ប្រើ​ទង់ជាតិ​របស់​ថៃ ឬ​ប្រើ​ស្លាក​យីហោ​ថា ពិរ​ពណ៌​មិត្តភាព​កម្ពុជា​ថៃ​ដែល​មិនមែន​ជា​ការតាំង​ពិរ​ពណ៌​ដោយ​រដ្ឋាភិបាល​ថៃ​ដោយ​គ្រាន់តែ​ជា​ការលក់ដូរ​ធម្មតា សូមអោយ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ត្រួតពិនិត្យ និង​កុំអោយ​ប្រើ​ទង់ជាតិ ឬក៏​ស្លាក​យីហោ​ខាងលើ​ធ្វើអោយ​មាន​ការយល់ច្រឡំ ។ ព្រោះថា កន្លងមក​លោក សង្កេតឃើញថា មាន​ក្រុមហ៊ុន ថៃ​ជា​ច្រើន​បាន​នាំយក​ទំនិញ​មិន​ល្អ ដែល​មិនមែន​ជា​ទំនិញ​របស់​ក្រុមហ៊ុន​ថៃ ដោយ​ខ្លះ​ជា​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព មក​ធ្វើការ​ដាក់តាំង​លក់​ជា​របៀប​តាំង​ពិ​ពណ៌ ។​

​ឆ្លើយតប និង​ការ​សំនូមពរ​របស់​ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ថា កន្លងមក​ខេត្ត​បន្ទាយមានជ័យ ទទួលបាន​ការតាំង​ពិ​ពណ៌​ជា​មិត្តភាព​កម្ពុជា​ថៃ ជាច្រើន​ដង ដោយ​ក្នុង​នោះ មាន​មកពី​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ និង​ក្រោយមកទៀត មាន​ការតាំង​ពិ​ពណ៌​នៅ​ក្រុង​ប៉ោយប៉ែត តែ​លោក​ពុំ​ដឹង​ថា ការតាំង​ពិ​ពណ៌​ទាំងនោះ​មាន​ទំនិញ​យ៉ាងណា​នោះ​ឡើយ ហើយ​លោក​នឹង​ចាត់ការ​អោយ​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ធ្វើ​ពិនិត្យ​លើ​កិច្ចការ​នេះ ។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​លើកយក​ពី​សក្តានុពល របស់​ខេត្ត​បន្ទាយមានជ័យ លើ​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ដែល​វិស័យ​ទាំងអស់​នេះ​កំពុង​ត្រូវ​បាន​ចាប់អារម្មណ៍ និង​មាន​ការវិនិយោគ​បង្កើត​ជា​រោងចក្រ ។ ហើយ​លោក​ក៏​បាន​ស្នើ​ដល់​អគ្គរាជទូត​ថៃ​ធ្វើ​ការទាក់ទាញ​វិនិយោគ​របស់​ថៃ មក​វិនិយោគ​នៅ​ខេត្ត​បន្ទាយមានជ័យ​បន្ថែមទៀត ។ ក្នុងនោះដែរ លោក​ក៏​សូមអោយ​ដំណើរ​ទស្សនៈកិច្ច​របស់​ឯកឧត្តម​អគ្គរាជទូត និង​ប្រតិភូ​អមដំណើរ​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ៕

 

2015_09_15c (1) 2015_09_15c (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.