ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កាំកុងត្រូល​ក្រុង​ប៉ោយប៉ែ​ត​ចាប់​គ្រឿងក្នុង​ជ្រូក​ពី​ឈ្មួញ​បាន​ជាង​១​តោន​ហើយ​យកទៅ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ​តំលៃ​១២០០០០(​មួយ​លាន​ពីរ​សែន​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​: កាំកុងត្រូល​ក្រុង​ប៉ោយ​ប៉ែត​កាន់តែ​មាន​ភាពល្បីល្បាញ​ជា​បន្តបន្ទាប់​ទាក់ទង​ទៅ​និង​អំពើពុករលួយ​។ កាលពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូរ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩:៣០ នាទី​ព្រឹក​មន្ត្រី​កាំកុងត្រូល​ក្រុង​ប៉ោយប៉ែ​ត​មាន​គ្នា​ចំនួន​៣​នាក់​បាន​ធ្វើ​ការឃាត់​គ្រឿង​ក្នុង​ជ្រូក​ដែល​គ្មាន​ការ​វិច​ខ្ចប់​និង​គ្មាន​អនាម័យ​នៅ​ទីលាន​ត្រួតពិនិត្យបាន​១៥០០​គីឡូក្រាម ស្ថិតនៅ​ភូមិ​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ចំនែក​កម្មករ​អូស​រទេះ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ បន្ទាប់​មក​មន្រី្តជំនាញ​បាន​យក​ទៅ​ស្នាក់​ការ​កាំកុងត្រូល​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​។​

​នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បានឲ្យ​សារព័ត៌មាន​យើង​ដឹង​តាម​ទូរស័ព្ទ​ថា គ្រឿង​ក្នុង​ជ្រូក​១៥០០​គីឡូក្រាម​ដែល​ចាប់បាន​នោះ​គឺ​លទ្ធផល​ក្រោយ​ត្រួតពិនិត្យ​បាន​អោយដឹងថា ពុំ​មាន​សារធាតុ​គីមី​នោះទេ ដោយ​គ្រាន់តែ​ក្រុម​ឈ្មួញ​មិន​បាន​វិច​ខ្ចប់​អោយបាន​ល្អ​និង​គ្មាន​អនាម័យ​តែប៉ុណ្ណោះ​។ លោក​បន្តថា ខាង​មន្ត្រី​ជំនាញ​របស់​លោក​បានរ​ង​ចាំ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​តែ​ពុំ​ឃើញ​មាន​អ្នកណា​ម្នាក់​ចូូល​ខ្លួន​ទៅ​ដោះស្រាយ​នោះ​ទេ​។

​នៅ​ថ្ងៃ​ដដែល​បើ​យោងតាម​ប្រភព​មួយ​បាន​អោយដឹងថា គ្រឿង​ក្នុង​ជ្រូក​១៥០០​គីឡូក្រាម​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​និង​រងចាំ​ម្ចាស់​អស់​រយះពេល​ពេញ​១​ថ្ងៃ​មិនឃើញ​ចូលខ្លួន​ដោះស្រាយ​មន្ត្រី​កាំ​កុង​ត្រួលមាន​គ្នា​៣​នាក់​ក៏​បាន​ដឹក​ជញ្ជួន​គ្រឿង​ក្នុងជ្រូក​យក​ទៅ​អោយ​ក្រពើ​សុ​ី ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បន្ទាយមានជ័យ​។ ក៏​ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​នោះ ស្រាប់តែ​មាន​ប្រភព​លេចលឺ​មក​ថា មាន​មន្ត្រី​កាំកុងត្រូល​ម្នាក់​ក្នុងចំណោម​៣​នាក់​បាន​ឈ្លៀត​ឱកាស​យក​លុយ​ពី​ម្ចាស់​ចិញ្ចឹម​ក្រពើ​១២០០០០​រៀល​(​មួយ​លាន​ពីរ​សែន​រៀល​)​ជា​ថ្នូរ​ទៅ​និង​គ្រឿង​ក្នុង​ជ្រូក​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ដូច​ខាងលើ​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​អោយ​សារព័ត៌មាន​យើង​ដឹង​ថា ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ដែល​លឺថា​បាន​យក​គ្រឿង​ក្នុង​ជ្រូក​ទៅអោយ​ម្ចាស់​ចិញ្ចឹម​ក្រពើ​ហើយ​យកលុយ​១២០០០០​រៀល​(​មួយ​លាន​ពីរ​សែន​រៀល​)​នោះ គឺ​លោក​មិន​បាន​ដឹង​នោះ​ទេ​៕

r181209a21 r181209a22 r181209a23

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.