ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ទ្រព្យសម្បត្តិ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់​រង​ការដុត​បំផ្លាញ​ដោយសារ​ជម្លោះ​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ដ៏​សន្ធឹកសន្ធាប់​ស្ថិតក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹក​ធ្លាក់​៩​ជាន់​នា​ភូមិ​តេជោ​អន្លង់ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត បាន​រង​ការដុត​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ចំពោះ​រឿងរ៉ាវ​នេះ សមត្ថកិច្ច​ដាក់​ការសង្ស័យ​លើ​ករណី​ជម្លោះ​គ្រួសារ​ព្រោះតែ​រឿងប្តី​មាន​ស្រី​ខាង​ក្រៅ​ដែល​បាន​អូសបន្លាយ​ជា​យូរ​មក​ហើយ​។​

​លោក​អនុសេនីយ៍ឯក​ម៉ៅ ម៉ា​រ៉ា​ឌី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តេជោ​អភិវឌ្ឍន៍​បាន​ប្រាប់ឱ្យដឹ​ង​ថា​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់​មាន​ករណី​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​សន្ធឹកសន្ធាប់​។  មហន្តរាយ​នេះ​បាន​ខូចខាត​វិឡា​ភ្លោះ​មួយ ខ្យូ​ស​ទទួលភ្ញៀវ​២៥​ខ្នង បឹង​ហ្កា​ឡូ​ប្រាំបី​ខ្នង ផ្ទះបាយ​ពីរ និង​គ្រឿង​សង្ហា​រឹម​មួយចំនួន​ទៀត​ផង​។ លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា​ពេល​កើតហេតុ​នោះ​មិន​អាច​អ្នក​ណា​ចូល​បាន​ទេ​ដោយ​ទ្វាររបង​ត្រូវ​បាន​បិទ​ចាក់សោ​ជិត ហើយ​មាន​ការបាញ់​ដោយ​កាំភ្លើង​កា​៥៩​ចំនួន​០៤​គ្រាប់​ទៀត​ផង​។ ក្រោយ​កើតហេតុ​ស្ត្រី​ជា​ម្ចាស់​រមណីយដ្ឋាន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ទើប​មាន​ការចុះ​ត្រួតពិនិត្យ​ធ្វើ​កោសល​វិច័យ​នា​ថ្ងៃទី​០៦ ខែ​ធ្នូ​នេះ​។ សមត្ថកិច្ច​បាន​ដាក់​ការសង្ស័យ​ថា​ករណី​នេះ​កើតឡើង​ដោយសារ​ម្ចាស់​ជា​អ្នក​ដុត​ព្រោះតែ​រឿងរ៉ាវ​ជម្លោះ​ក្នុង​គ្រួសារ​ដែល​អូសបន្លាយ​ជា​យូរ​មកហើយ​នោះ​។​

​សូមបញ្ជាក់​ថា​រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់ជា​របស់​លោក​វរសេនីឯក​អាំ ផល្លី​ន បម្រើការ​ខាង​រដ្ឋបាល​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការពារជាតិ និង​អ្នកស្រី​ហ៊ាង គន្ធី ដែល​បាន​ដំណើរការ​ជា​លក្ខណៈ​អេកូ​ទេសចរណ៍​ជា​យូរ​មក​ហើយ​ថែមទាំង​មានការ​ទាក់ទាញ​ភ្ញៀវ​ផងដែរ​។​
​រាល់​បញ្ហា​ដូច​ខាងលើ ក្រៅពី​មាន​វិវាទ​ក្នុង​គ្រួសារ​គេ​បាន​សង្កេតឃើញ​ថា​កន្លង​មក លោក​អាំ ផល្លី​ន​និង​ភរិយា​ក៏​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្លបខ្លាច​លើ​បញ្ហា​ដីធ្លី​នៅ​តំបន់​នោះ​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r181207b2 r181207b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.