ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ដេក​យប់​មិន​ចាក់សោរ​ផ្ទះ បណ្តាលឲ្យ​ក្រុម​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​មួយចំនួន ទើប​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ហេតុការណ៍​ធ្វេសប្រហែស​មួយ បណ្តាលឲ្យ​ក្រុម​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​មួយចំនួន ខណៈ​ម្ចាស់ផ្ទះ​កំពុង​លង់លក់​ក្នុង​ដំណេក ដោយ​មិន​ចាក់សោរ​ផ្ទះ  ទើប​ចោ​ចូល​លួច​ទ្រព្យសម្បត្តិ​តែម្តង ។​

​ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ប៉ុន្តែ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៥​ព្រឹក ស្ថិតនៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ប៊ុត លាង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​កសិករ ដែល​មាន​ប្រពន្ធ ឈ្មោះ ស៊ឹម ចាន់​លី អាយុ​៥៨​ឆ្នាំ ជា​អាជីវករ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ដោយ​បាត់​អស់​ទ្រព្យសម្បត្តិ​មួយចំនួន ។ ចំណែក​ក្រុម​ចោរ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​

​លោក ហុង ដា​រ៉ា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុងប៉ៃលិន បានឲ្យដឹងថា​៖ នេះ​ជា​ការ​ធ្វេសប្រហែស​មួយ ដោយសារតែ​ម្ចាស់ផ្ទះ មិន​ចាក់សោរ ចាក់​កន្លឹៈ​ឲ្យ​ជិត បណ្តាល​ក្រុមចោរ​ចូល​លួច​ទ្រព្យសម្បត្តិ ដោយ​សេរី​នោះ ប៉ុន្តែ​លោក​សង្ស័យថា​ជា​ក្រុម​ចោរ​តួច​តាច ដោយសារ​តែ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ដូចជា​ម៉ូតូ​គឺ​ក្រុម​ចោរ​មិន​យក​នោះទេ ។​

​លោក​បាន​បន្តថា​៖ ក្រោយ​ពី​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ខាងលើ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ក្រុម​ចោរ​ទាំង នោះ ដោយ​មាន​គ្នា​ប្រមាណ​ចាប់ពី​២​នាក់​ឡើងទៅ ព្រោះ​ចោរ​បាន​បន្សល់ទុក​នូវ​ស្នាម​ជើង ដែល​លើ​ឡៅតឿ​ក្នុងផ្ទះ​ផងដែរ ។​លោក បាន​បន្តទៀតថា​៖ ទ្រព្យសម្បត្តិ ដែល​ក្រុមចោរ​ចូល​លួច​ទៅ​រួមមាន ,​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​, ប្រាក់​ខ្មែរ​១០​ម៉ឺន​រៀល​, ប្រាក់​ដុល្លារ ចំនួន​៧០​ដុល្លារ​, កាបូប​ស្ពាយ​១​គ្រឿង​, កាបូប​ដាក់​លុយ​អស់​ចំនួន​២ អាវ​ពីរ អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និង​សម្ភារ​:​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត ហើយ​ករណី​នេះ​គឺជា​ទម្លាប់ របស់​ម្ចាស់ផ្ទះ មិន​ដែល​ចាក់សោរ​ផ្ទះ​នោះ​ឡើយ ទើប​បណ្តាលឱ្យ​ក្រុម​ចោរ ចូល​លួច​ពេញ​ក្នុង​ផ្ទះ​តែម្តង ។​

​បើ​តាម​លោក ប៊ុត លាង អាយុ​៥៩​ឆ្នាំ ជា​ម្ចាស់ផ្ទះ រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ថា​៖ ដំបូង​ឡើយ គាត់​និង​ក្រុមគ្រួសារ បាន​ដេក​នៅ​ក្នុងផ្ទះ​លង់លក់ ដោយ​អត់​មាន​ឮ​សម្លេង​អ្វី​ទាំងអស់ លុះ​ភ្ញាក់​ពី​ដំណេក​នៅវេលា​ម៉ោង​៥​ទៀប​ភ្លឺ ក៍​ស្រាប់តែ​រកមើល​អាវ​ពាក់ មិនឃើញ ហើយ​របស់របរ នៅ​រាយប៉ាយ​ខុស​ប្រក្រតី ដោយ​មាន​ការបាត់បង់​ទ្រព្យសម្បត្តិ​មួយចំនួន​នៅក្នុង​ផ្ទះ ទើប​សន្និដ្ឋាន​ថា​មាន​ក្រុម​ចោរ​ចូល​លួច​របស់​ទាំងនោះ  ទើប​គាត់​មាន​ការភ្ញាក់ផ្អើល រួច​ប្តឹង​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ក្រុងប៉ៃលិន ចុះ​មក​ពិនិត្យ​តែម្តង ។ គាត់ បាន​បន្តថា​៖ សំណាង​ដែរ ដែល​កូន​របស់​គាត់ មិន​បាន​ដោះ​ខ្សែក ខ្សែដៃ ចេញពី​ខ្លួន កុំ​អី​ត្រូវ​ក្រុមចោរ យក​ទាំងអស់​ជាក់​ជា មិនខានឡើយ ៕
​ដោយ សេង សុវណ្ណារិទ្ធ​

r181207a1

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.