ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អំពើ​ពុករលួយ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បង្ក​វិនាស​សកម្ម​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ជលសារ​ស្រុក​ជល​គី​រី​ខេត្ត​កំពង់ឆ្នាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ឆ្នាំង ៖ បច្ចុប្បន្ននេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​តំបន់​បឹង ទន្លេសាប​ឡើង​កក្រើក​ផ្ទៃ​ទឹក​ខណៈ​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​បង្ក្រាប​។​

​ប្រជា​នេសាទ​រកស៊ី​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​ជលសារ ស្រុក ជល​គី​រី ខេត្ត​កំពង់ឆ្នាំង​រាយការណ៍​មក​ថា​នៅក្នុង​មូលដ្ឋាន ពួកគាត់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​ដាក់​ដាយ​បិទ​ព្រែក​របាំង​ស្បៃ​មុង​និង​របាំង​ណរ​រ៉ាវ ក្រឡា​ញឹក​រាប់រយ​ខ្សែ​ដែល​មាន ប្រវែង​បណ្ដោយ​ពី​៣០០ ម៉ែត្រ​ទៅ​ជាង ១០០០​ម៉ែត្រ ត្រូវបាន​ក្រុម​បក្សពួក​របស់​លោក​មេ​ផ្នែក​រដ្ឋបាល​ជលផល​កំពុង​ប្រសាទ​លោក​ឃីម​ឡុង ប្រើប្រាស់​សម្រាប់​ចាប់​ត្រី យ៉ាង​អនាធិបតេយ្យ​។​

​ប្រភព​ពី​អ្នករកស៊ី​ដាក់រ​បាំង​លប​តូចតាច​បាន​ប្រាប់​សារពត៌មាន​យើង​ថា ខណ្ឌ​.​ផ្នែក​.​សង្កាត់​រដ្ឋបាល​ជលផល​ក្នុង​ក្នុង​ឃុំ​ជលសារ ស្រុក ជល​គី​រី ខេត្ត​កំពង់ឆ្នាំង​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ ហើយ​លោក​ឃីម​ឡុង​មេ​ផ្នែក​រដ្ឋបាល​ជលផល​បី​ស្រុក​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ម៉ា​សប្បាយ ។​

​បញ្ហា​នេះ ជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ​ទេ ជាពិសេស​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ក្នុងនាម​ជា​គណៈ​បញ្ជា​ឯកភាព​ខេត្ត​គួរ​ចាត់វិធានកា​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ចំណុច​ព្រែក (​ឆ្នុក​អណ្ដែង​) (​ព្រែក​ភ្លង​) (​ព្រែក​ជ្រៅ​) (​ព្រែក​ថ្មី​) (​ព្រែក​តា​មុលក្រោម​) (​ព្រែក​តា​ប៉ាល់​) នៅ​មាន​ច្រើន​ទៀត​រីឯរ​បាំង​ស្បៃ​ម៉ុង​វិញ​ដូច​ផ្សិត​នៅ​ចំណុច​(​កំពុង​បា​ស្រូវ​) ( បឹង​លៀប​)​និង​(​បឹង​ពាញ​)​ក្នុង​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង ប្រកបដោយ​ប្រសិទ្ធភាព ។​

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ស្រុក​ជល​គី​រី​និង​ស្រុក​កំពង់ត្រឡាច​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង​បាន​រិះគន់​ជា​បន្តបន្ទាប់​ទៅលើ​មន្ត្រី​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ដែល​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើ​ស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ជាក់ស្ដែង​តាំងពី​អំឡុង​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ជល​គិរី និង​ស្រុក​កំពង់ត្រឡាច​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​មិន​ឃើញ​លោក អភិបាលខេត្ត​កំពង់ ឆ្នាំង​ចាត់វិធានការ​បង្ក្រាប ។ ហេតុនេះហើយ​ទើប​លោក​លី​ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​និង​មន្ត្រីក្រោមឱវាទ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យមាន​បទល្មើស​កើតឡើ​ងកាន់​តែ​ខ្លាំង​ជាង​មុន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ។​

​ពលរដ្ឋ​រស់នៅ​ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង​បានឲ្យដឹងថា កន្លងទៅ​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ជលសារ ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង កើតឡើង​យ៉ាង​ពេញ​បន្ទ​ក​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។​

​លោក ឃីម​ឡុង នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពង់​ប្រសាទ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​បក្ខពួក​របស់​ខ្លួន​ប្រើ​ឧបករណ៍​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ប្រភព​ខ្លះ​បាន​រាយការណ៍​ថា​ក្នុងរ​បាំងសាច់​អួន​ក្រឡា​ញឹក ឬរ​បាំង​ស្បៃ​មុង​ដាក់​ដាយ​បិទ​ព្រែក​១​កន្លែង​ត្រូវ​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល រាប់ពាន់​ដុល្លារ​ដើម្បី​ចៀសផុត​ពី​ការបង្ក្រាប ហើយ​លោក ឃីម​ឡុង​និង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ធ្វើ​មាន​ធ្វើ​បាន​មិន​គិត​ពី​ផល​វិនាស​ហិនហោច​របស់​ជាតិ​នោះឡើយ​៕

 

lila r181206b13 r181206b11 r181206b12 r181206b16

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.