ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

ដែនជម្រកសត្វព្រៃ​លំផាត់​កំពុង​រង​ការទន្ទ្រាន​ពី​ឧកញ៉ា​មួយរូប​

ដែនជម្រកសត្វព្រៃ​លំផាត់​កំពុង​រង​ការទន្ទ្រាន​ពី​ឧកញ៉ា​មួយរូប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​រតនគិរី ៖ មាន​ឧកញ៉ា​ម្នាក់​ឈ្មោះ​រដ្ឋ សុខន បាន​និង​កំពុង​ធ្វើ​ផ្លូវ​ដាក់​គ្រឿងចក្រ សង់​រោងចក្រ​កែ ច្នៃ ឈើ​គ្រប់​ប្រភេទ នៅ​តំបន់​ព្រះរាជក្រឹត្យ និង អនុក្រឹត្យ​ក្នុង​ដែន​ជម្រុក​សត្វព្រៃ លំផាត់ ដែល​មាន​ចំនួន​ដី ៩០០០ ហិកតា ស្ថិតនៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ និង​ឃុំ​បរ​ខាំ ស្រុ​អូរយ៉ាដាវ នៅ​ពេល​ថ្មីៗ​នេះ​។​

​ប្រភព​ពត៌មាន​ពី​ស្រុក លំផាត់ បានអោយ​ដឹង​ការ​ពី​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ គឺ​មាន​ឧកញ៉ា ម្នាក់ ឈ្មោះ រដ្ឋ សុខន កូនកាត់​វៀតណាម និយាយ​ខ្មែរ​មិនសូវ​ច្បាស់ មាន​តួនាទី​ជា​ប្រធាន សហព័ន្ធ​កីឡា អូ​ឡាំ​ពេជ្យ ធ្លាប់​រត់​ស ជ ណ ដី​សម្បទាន​សេដ្ឋកិច្ច និង​ស ជ ណ រ៉ែ​ក្នុង​ដី​ពីស្តីការ​គណៈ រដ្ឋមន្ត្រី​ដើម្បី​យក ស​.​ជ​.​ណ នេះ​អោយ​ឈ្មួញ​វិនិយោគ​បន្ត ដូចជា​នៅ​ស្រុក​អូរយ៉ាដាវ ហើយ​ពេល​ថ្មី​នេះ ឧកញ៉ា​រដ្ឋ សុខន បាន​រត់​ដីស​.​ជ​.​ណ នៅក្នុង​ដែន​ជម្រុក​សត្វព្រៃ​លំផាត់ ហើយ​បាន​ធ្វើ​ផ្លូវ​ចូល​ទៅ ក្រុមហ៊ុន​បង្កើត​រោងចក្រ អារ​ឈើ​មាន​ម៉ាស៊ីន​រ៉ៃ​ពី ១០-១៥ ខ្សែ ហើយ​គ្រឿងចក្រ​សំរាប់​ឈួសឆាយ កាប់បំផ្លាញ​ព្រៃឈើ ដែន​ជម្រុ​ក សត្វព្រៃ​យ៉ាង​អាណាធិតេយ្យ គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើ​ការបង្ក្រាប និង​ទប់ស្កាត់​នោះទេ ដោយ​លោក ឧកញ៉ា​មាន​ខ្នងបង្អែក នៅ​ខេត្ត​រតនគិរី​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ​លោក​ឧកញ៉ា រដ្ឋ សុខន បាន​ទូរស័ព្ទ​ប្រាប់​សន្តិសុខ​រោងចក្រ​ថា អោយ​អ្នក សា​រព​ត៌ មាន​សួរ​ទៅ​ចៅហ្វាយខេត្ត​ទៅ​។​លោក​ក​គង់ ស្រ៊ុន អភិបាល​ស្រុក​លំផាត់ ធ្លាប់​មានប្រសាសន៍ថា ចំពោះ​ដី ៩០០០​ហិកតា នៅ​ដី​ដែន​ជម្រុក​សត្វព្រៃ​លំផាត់​នោះ លោក​មិន​អាច​ទប់ស្កាត់​បាន​ទេ ព្រោះ​ផុតពី សមត្ថភាព​របស់​លោក ដោយ​លោក​បន្ត​ទៀត​ថា ចំពោះ​ឧកញ៉ា​រដ្ឋ សុខន ដាក់​ម៉ា​ស៊ី​អារឈើ​ទាំងនោះ មិន ទាន់​មានច្បាប់​គ្រប់គ្រាន់​នោះ​ទេ​។​

​គួរបញ្ជាក់​ថា​ជុំវិញ​ការសុំ​ដី អាជ្ញាប័ណ្ណ​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ គឺ​ឧកញ៉ា​ច្រើន​តែ​ដាក់​ដីព្រៃ​រិច​រល់ ដី​ហិល សុំ​ស្តារ​ដី​ធ្វើ​កសិកម្ម ប៉ុន្តែ​ផ្ទុយទៅវិញ​ប្រភេទ​ព្រៃស្រោ តំបន់​ព្រះរាជក្រិត្យ និង អនុក្រិត្យ ហើយ​សុទ្ធ ជា​ប្រភេទ​ឈើ​ប្រណិត​។ ហើយ​ស​.​ជ​.​ណ ដែល​ចេញ​អោយ​ឧកញ៉ា​រូបនោះ កសាង សាលារៀន មណ្ឌល សុខភាព ផ្លូវថ្នល់ ទីផ្សារ វត្ត​អារាម ប៉ុន្តែ​ធាតុពិត​ឧកញ៉ា​រដ្ឋ សុខន ដាក់​ម៉ា​ស៊ី​រ៉ៃ​អារ​ទៅវិញ ដោយ​ពុំ​អនុវត្តន៍ ដូច​បញ្ជា ស​.​ជ​.​ណ នោះទេ នេះ​ជា​ទង្វើ​ផ្ទុយ​ពី​បទ​បញ្ជា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​វិនិយោគ នៅ​ខេត្ត​រតនគិរី មាន​ចំនួន​៣៧​ក្រុមហ៊ុន ដែល​មាន​ស​.​ជ​.​ណ ហើយ​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន ក៏​មិន​ខុស​ពី​ក្រុមហ៊ុន​ឧកញ៉ា​រដ្ឋ សុខន នោះដែរ កាប់បំផ្លាញ​ឈើ ប្រណិត​អស់ពី​ព្រៃ​ហើយ​ប្រគល់​ដី​អោយ​រដ្ឋ​វិញ​៕

2014_11_28a-(1) 2014_11_28a

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.