ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម ខូ​យ ឃុន​ហួរ អភិបាល​ខេត្ត​កំពត​បា​ន​ចុះ​បើក​ពិធី​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ដែល​មាន​ប្រវែង​២​ពាន់​ម៉ែត្រ ស្ថិតក្នុង​ភូមិ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ខូ​យ ឃុន​ហួរ អភិបាល​ខេត្ត​កំពត បាន​ចុះ​បើក​ការដ្ឋាន​ជា​មួយ​លោក លឹម សំបូរ ដែល​ជា​ប្រធាន ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កំពត ដើម្បី​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ដែល​មាន​ប្រវែង ២​ពាន់​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​កំពង់ត្រាច​ខាងកើត ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​

​នៅក្នុង​នោះ មាន​ការចូលរួម​ពី​លោក​អភិបាលស្រុក លោក អ៊ុម ស៊ី​ណាត លោក​អធិការ ប៊ុត សុខ​មន្នី និង​លោក​ប្រធាន​កងរាជអាវុធហត្ថ​ស្រុក និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត នៅពេល​នោះ​ឯកឧត្តម ខូ​យ ឃុន​ហួរ អភិបាល​ខេត្ត​កំពត ក៏​បាន​មានប្រសាសន៍ថា ការជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​នេះ គឺជា​ការអភិវឌ្ឍន៍​មួយ​ដ៏​ល្អ ប្រសើរ សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា និង​ក៏​ជា​កន្លែង​តំបន់​ទេសចរណ៍​មួយ​សម្រាប់​ភ្ញៀវ​ក្នុងប្រទេស និង​ក្រៅប្រទេស​ទៀត​ផង ។

​ទន្ទឹម​ជាមួយគ្នា​នោះដែរ លោក​អភិបាលស្រុក អ៊ុម ស៊ី​ណាត ក៏​បាន​មានប្រសាសន៍ថា ការជួសជុល​ផ្លូវលំ ក្រាល​គ្រួស​ក្រហម​នេះ គឺជា​ការអភិវឌ្ឍន៍​មួយ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល ធ្វើដំណើរ​ទៅ​មក និង​ប្រកប​មុខរបរ​អាជីវកម្ម​ផ្សេងៗ ហើយ​មាន​ភាពល្អប្រសើរ​ទៀតផង ។​

​ទន្ទឹម​នឹង​គ្នា ពេលនោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត មានការ​កក់ក្តៅ​យ៉ាងខ្លាំង​ចំពោះ ឯកឧត្តម ខូ​យ ឃុន​ហួរ អភិបាល​ខេត្ត​កំពត និង​លោក​អភិបាលស្រុក អ៊ុម ស៊ី​ណាត ដែល​បាន​ស្នើសុំ​ថ្នាក់​ខេត្ត​ជាច្រើន​លើក​មក​ហើយ តែ​នៅ​ពេល​នេះ សំណើសុំ​របស់​លោក​អភិបាលស្រុក ក៏​បាន​ល្អប្រសើរ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​មានការ​ត្រេកអរ​យ៉ាងខ្លាំង ចំពោះ​ឯកឧត្តម អភិបាលខេត្ត និង​លោក​អភិបាលស្រុក ហើយ​នឹង​លោក​ប្រធាន លឹម សំបូរ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ជាមួយនឹង​ភរិយា​របស់​គាត់ ។​

​នៅ​ទី​បញ្ចប់​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​កំពង់ត្រាច​ទាំងអស់ សូម​ប្រសិទ្ធពរ​ជ័យ​ដល់​ឯកឧត្តម ខូ​យ ឃុន​ហួរ អភិបាល​ខេត្ត​កំពត និង​លោក​អភិបាលស្រុក អ៊ុម ស៊ី​ណាត និង​មន្ត្រី​ជំនាញ​ទាំងអស់​ឱ្យ​ជួប​ប្រទះ​តែ​សេចក្តី សុខ​ទាំងឡាយ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​/
​ហេង ដា​រ៉ា​

 

2015_09_12ch1 (1) 2015_09_12ch1 (2) 2015_09_12ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.