ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានការចុះផ្សាយតាមគេហទំព័រ និងសង្គមហ្វេសបុក ដោយបានចោទប្រកាន់មកលើ ក្លឹបកំសាន្តឈ្មោះថា KTV AJR ថាជាកន្លែងដែលមានបន្ទប់សម្រាប់បំរើថ្នាំក្រវី សម្រាប់អ្នកមាន ជ្រកក្រោមស្លាកKTV AJR ។ទាំងនេះលោក ឡាយ ប៉េងអាន ដែលជាអ្នកគ្រប់គ្រងក្លឹបកំសាន្តKTV AJR បានចេញមកបកស្រាយ ថ្លែងប្រាប់សារព័ត៌មាន អោយដឹងនៅរសៀលថ្ងៃនេះថា ពិតមែនតែកន្លែងលោក ទើបតែចាប់ផ្ដើមបើកសម្ភោធនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះក៏ពិតមែន តែក្លឹបកំសាន្តរបស់
លោកបានអនុវត្តន៍ស្របតាម ការណែនាំ របស់អាជ្ញាធរក៏ដូចជា បទបញ្ជាផ្ទៃក្នុងរបស់ ក្លឹប គឺមិនមានការអនុញ្ញាត្តិអោយបុគ្គលិកណា ប្រើប្រាស់សេវាជួញដូរផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់របស់ក្លឹប ឬនៅក្នងបរិវេណក្លឹបជាដាច់ខាត។ ចំពោះភ្ញៀវវិញក៏ មានបំរាមហាម ដូចគ្នាទៅនឹងបទបញ្ជាផ្ទៃក្នុង របស់ក្លឹបផងដែរ។
ចំពោះការចោទប្រកាន់ថា ក្លឹបរបស់យើងខ្ញុំ មានបំរើសេវាថ្នាំក្រវី នៅក្នុង បន្ទប់នោះជាការមិនពិតទេ ព្រោះបច្ទុប្បន្ននេះ នៅក្រុងប៉ោយប៉ែតខ្ញុំជឿថា ពុំមានឧក្រិដ្ឌជនណា ហ៊ានប្រើសេវាបែបនេះជាសាធារណះ ដូចជាថ្នាំក្រវី សប្បាយដោយមិនខ្លាញញើតទៅនឹងច្បាប់ឡើយ ។ បើបែបនោះមែន ប្រហែលជាកន្លែងខ្ញុំត្រូវសមត្ថកិច្ទចុះបង្ក្រាបហើយបិទក្លឹបជាយូរមកហើយ ។ ពីព្រោះសមត្ថកិច្ទនៅក្រុងប៉ោយប៉ែត មិនថាឡើយ ប៉ូលីសឬ កងរាជអាវុធហត្ថទេ គឺសមត្ថកិច្ទគាត់មានបណ្ដាញគ្រប់គ្រាន់ និងគ្រប់ទីកន្លែងសម្រាប់បង្ក្រាបបទល្មើស ដូចជាការប្រើថ្នាំក្រវី ជាដើម ហើយការចោទប្រកាន់មកលើក្លឹបខ្ញុំនោះគឺនៅក្នុងបន្ទប់ទៀត។
ខ្ញុំសូមបញ្ចាក់ថា ការបើកក្លឹបកំសាន្តនេះ គឺដើម្បីផ្ដល់ការងារ ដល់យុវជន យុវនារី និងបងប្អូន ដែលពុំមានការងារធ្វើ អោយមានការងារធ្វើ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឌាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នាវាកម្ពុជាឆ្ពោះទៅរកសន្តិភាព ។
លោក ឡាយ ប៉េងអាន ម្ចាស់ក្លឹបកំសាន្តKTV AJR បញ្ជាក់ថា ខ្ញុំសូមបញ្ចាក់ជាចុងក្រោយថា ក្លឹបកំសាន្ត KTV AJR នេះបើកឡើង ដោយមានរចនាសម្ពន្ធ័ ដោយមានអ្នកមើលការខុសត្រូវ ច្រើនអ្នកណាស់ ហើយអ្នកមើលការខុសត្រូវ ក៌សុទ្ទតែ ទទួលខុសត្រូវ រាល់ការងារដែលប្រាសចាកពីបទបញ្ជាផ្ទៃក្នុងរបស់ក្លឹប ។ ដូចនេះតើមានបន្ទប់ណាមួយ ដែលហ៊ានប្រព្រឹត្តបទល្មើសប្រាសចាកពីបទបញ្ជាផ្ទៃក្នុង របស់ក្លឹបបាន ពីព្រោះក្លឹបតែងតែ មានការកោះប្រជុំ ត្រួតពិនិត្យការងារ ជារាល់សប្ដាហ៍ ហើយបើនិយាយពីការគ្រប់គ្រងវិញ មិនមែនតែមួយតង់ទេគឺមានច្រើនតង់ ដើម្បីត្រួតពិនិត្យលើការងារ ក្លឹប ហើយម្យ៉ាងវិញទៀត សម័យនេះហើយ ខ្លួនខ្ញុំផ្ទាល់ដែលមានមុខរបរប៉ុណ្ណឹងហើយ តើទៅឆ្កួតប្រព្រឹត្តមុខរបរ រកស៊ីខុសច្បាប់បានប្រយោជន៍អ្វី។ សម័យតេជោសែន គឺប្រកបរបររកស៊ីតែភាពត្រឹមត្រូវ និងស្របច្បាប់តែ ប៉ុណ្ណោះ ។
ជាចុងក្រោយខ្ញុំសូមអរគុណ ដល់អតិថិជន ដែលបានគាំទ្រ ដល់ក្លឹបកំសាន្ដយើងខ្ញុំនិងបុគ្គលិករបស់ KTV AJR ទាំងអស់ ដែលបានជំរុញអោយក្លឹបយើងខ្ញុំមានដំណើររហូតមកដល់សព្វថ្ងៃនេះ៕



