ខេត្តសៀមរាប ៖ លោក សូរ ប្លាតង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលទើបតែឡើងកាន់តំណែង ថ្មី ៗ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទៅទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា នេះបើយោងតាមសេចក្តី អំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ព្រះរាជ
ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ នៅ ក្នុង ក្រុង សៀមរាប អង្គរយើង
ក្នុងនាមជាអភិបាលនៃគណៈអភិបាលស្រុកប្រាសាទ បាគង សូមអំពាវនាវ ដល់ បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបាគងទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងគោរពសិទ្ធគ្នាទៅវិញទៅមកក្នុងការបើកបរ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរទាំងអស់គ្នា ។
ជាធម្មតាមុនចេញពីផ្ទះ យើងគ្រប់គ្នា តែងមានគោលដៅក្នុងការធ្វើដំណើរឆ្ពោះទៅ តែគួរចងចាំថា គ្រប់ៗគ្នាដែលជាសមាជិកក្នុងក្រុមគ្រួសាររបស់យើង
នៅផ្ទះ រងចាំវត្តមានអ្នកត្រឡប់មកវិញគ្រប់ពេលវេលា ដើម្បីធានា ដល់ការជួបជុំគ្នានេះ សូមគ្រប់ៗគ្នា ចូលរួមគោរពច្បាប់ចរាចរណ៍អោយបានដើម្បីសុវត្ថិភាពទាំងទៅទាំងមក។
ដូចពាក្យស្លោកពោលថាថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ !បើស្រវឹង សូមកុំបើកបរ ៕
ផ្តល់ព័ត៌មានតាមរយៈ092311499/0882961199






