ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​មន្ត្រីរាជកា​រក្រោ​ម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី​វេង សាខុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃ​សុក្រ​៩​កើត​ខែកត្តិក​ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ទីស្តីក្រ​សួង​កសិកម្ម​រុ​ក្ខា​ប្រមាញ់​និង​នេសាទ​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​មន្ត្រីរាជការ ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី ដែល​ជា​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​យ៉ាងច្រើន​កុះករ​។​

​ឆ្លៀត​ឱកាស​នេះ​ក្នុងនាម​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គោរព​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្តេច​បាន​គាំទ្រ លើក​ទឹកចិត្ត​ដ៏​ខ្ពង់ខ្ពស់ និង​ឯកភាព​តាម​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រីសុំ​តែងតាំង​មន្ត្រី​រាជកា​រ​ចំនួន​១២​រូប ជា​ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ដែល​ក្នុងនោះ​មាន​ថ្នាក់​អគ្គនាយករង ៧​រូប និង​ប្រធាន​នាយកដ្ឋាន​៥​រូប​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការតែងតាំង​និង​ការផ្ទេរ​សម្រួល​ភារកិច្ច​មន្ត្រីរាជកា​រនា​ថ្ងៃនេះ គឺជា​ដំណើរការ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតានៃ​ការគ្រប់គ្រង​និង​ដឹកនាំ​របស់​ក្រសួង​ស្របតាម​តម្រូវ​ចាំបាច់​នៃ​កំណែទម្រង់​ស្ថាប័ន ការរីកចម្រើន​ទាំង​ចំណេះដឹង និង​បទពិសោធន៍​របស់​មន្ត្រី​រាជការ ហើយ​ដែល​តម្រូវឲ្យ​មាន​ការប្តូរ​ផ្លាស់​ដើម្បី​ឲ្យ​សមស្រប​តាម​គោលនយោបាយ​កំណែរ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​ការវិវឌ្ឃន៍​រីកចម្រើ​ន​នៃ​សេដ្ឋកិច្ចជាតិ​ក្នុងពេល​បច្ចុប្បន្ន​។​

​តំណែង​នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ដែល​មន្ត្រី​ទាំងអស់​នោះ​បាន​ចំណាយ​ពេលវេលា ព្រម​ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត ក្នុង​ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ឆន្ទៈ មនសិការ និង​យក​ស្មារតី​ទទួលខុសត្រូវ​បំពេញការងា​រ​ជូន​ក្រសួង​ក្នុង​រយៈពេល​កន្លងមក​។

​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង ដឹកនាំ​ការងារ និង​ការទទួលខុសត្រូវ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការណែនាំ និង​ក្រើនរំលឹក​មេរៀន​ល្អ​សម្រាប់​ជា​ត្រី​វី​ស័យយ​ក​ទៅ​បំពេញ​តួនាទី និង​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ប្រគល់ជូន​ឲ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

១-​ត្រូវ​យកចិត្តទុកដាក់ និង​ពុះពារ​ជម្នះ​នូវ​ឧបសគ្គ អំណត់​អត់ធន់ ទន់ភ្លន់​តែ​ម៉ឹងម៉ាត់ និង​រៀនសូត្រ​ដកស្រង់​បទពិសោធន៍​ពី​ការ ងារ​ដែល​យើង​ធ្លាប់​ជួបប្រទះ ជា​ពិសេស​ត្រូវ​ខិតខំ​ហាត់ពត់លត់ដំ​ខ្លួន​បន្ថែម​ទៀត ដើម្បីឲ្យ​ក្លាយខ្លួន​ទៅជា​អ្នកដឹកនាំ​ដែល​មាន​គំរូ​ល្អ មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ល្អ​។​

២- ការពង្រឹង​សមត្ថភាព គុណភាព​ការងារ និង​មនសិកា​វិជ្ជាជីវៈ​របស់​មន្ត្រីរាជកា​រ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ និង​ធានា​ការបំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ការរៀបចំ ចាត់ចែង ដឹកនាំ និង​គ្រប់គ្រង គឺជា​របប​ការងារ ដែល​តម្រូវ​ឲ្យ​មន្ត្រី​ដឹកនាំ​មាន​លក្ខណសម្បត្តិ​មូលដ្ឋាន​រួមមាន​៖ មាន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ បទពិសោធន៍ ស្មារតី​សមូហភាព​ចូលរួម​បុគ្គល​ទទួលខុសត្រូវ សីលធម៌ គុណធម៌ និង​មេត្តាធម៌​ប្រកប​ដោយ​សមានចិត្ត​ចែករំលែក ស្គាល់​សុខទុក្ខ​សហការី ចូលរួម​ការងារ​អភិវឌ្ឍន៍​សហគមន៍​សង្គម និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មហាជន​។​

៣-​ការផ្លាស់ប្ដូរ​ឥរិយាបថ អ្នកផ្ដល់យោបល់ អ្នក​ប្រឹក្សា​យោបល់ ការសម្របសម្រួល និង​ភាពប៉ិនប្រសព្វ​ក្នុង​ការទំនាកទំនង គឺជា​កត្តា​សំខាន់ៗ​នៃ​ការផ្តល់​សេវា​សាធារណៈ ហើយ​ជា​រួម​ត្រូវមាន “​ចរិក​មហាជន​” ពោល​គឺ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកទេស​ជំនាញ​របស់​អង្គភាព​នី​មួយៗ​ឲ្យ​ទូលំទូលាយ​និង​ចំ​គោល ដៅ​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​បច្ចេកទេស​ថ្មីៗ និង​បទពិសោធន៍​ល្អៗ​។ ត្រូវ​រួមគ្នា​ផ្តល់​ជា​គំនិត និង​រក​វិធីសាស្ត្រ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងឡាយ​ដែល​កើតមានឡើង​ជា​យថាហេតុ​នៅក្នុង​អង្គភាព និង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ទាន់​ពេលវេលា​។​

៤-​ត្រូវ​ខិតខំ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត លិខិត​ក្រោម​ច្បាប់​ឲ្យបាន​ទាន់​ពេលវេលា សមស្រប​តាម​តម្រូវការ​ចាំបាច់ និង​ដំណើរ ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ​និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​មាន​ស្រាប់​ឲ្យមាន​ប្រសិទ្ធភាព​។

៥- ត្រូវ​យកចិត្តទុកដាក់​និង​ត្រូវតែ​ដឹង​ពី​កាតព្វកិច្ច​ដ៏​សំខាន់​មួយទៀត គឺ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដោយ​មិនឲ្យ​លើស​ពី​១​ខែ​ឡើយ បន្ទាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​និង​ឡាយ​ព្រះ​ហត្តលេខា​តែងតាំង​នៅ​អង្គភាព​ប្រ​ឆាំង​អំពើពុករលួយ​៕

 

r181117a4 r181117a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.