ខេត្តពោធិសាត់+កំពង់ធំ ៖ ទោះជាសម្តេចក្រឡាហោម ស ខេង បាន ព្រមានអភិបាលខេត្ត ទាំងអស់នៅជុំវិញ បឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើស នេសាទច្រើន និងត្រូវដកពីតំណែង។
សូមបញ្ជាក់ថា ដើម្បីលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូត៏នេសាទ ទាំងអស់ នៅក្នុងបឹងទន្លេសាប ដោយអនុញ្ញាត ឲ្យប្រជាពលរដ្ឋ ធ្វើនេសាទ តាមលក្ខណៈគ្រួសារ។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់លុបចោល ឡូត៏នេសាទ ហើយបទល្មើស គឺកើតឡើង យ៉ាងខ្លាំង ដែលបញ្ហា នេះចាំបាច់ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយជាបន្ទាន់ផងដែរ។ ក្នុងនោះគេសង្កេតឃើញថា នៅខេត្តពោធិសាត់និងកំពង់ធំ បទល្មើសនេសាទ កើតមាន យ៉ាងពេញបន្ទុក មិនចាញ់ខេត្ត ផ្សេងទៀត ជុំវិញបឹងទន្លេសាបនោះដែរ។
ជាក់ស្តែងប្រជានេសាទជាលក្ខណៈគ្រួសារបានត្អូញត្អែរថានៅចំណុចស្រុកគគរឃុំកំពង់លួងខេត្តពោធិសាត់ព្រំប្រទល់ឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំមានជនជាតិយួន៣បងប្អូនឈ្មោះចេង,ម៉ៅនិងអាតើកបានប្រព្រឹត្តបទល្មើសនេសាទទូកយ៉ាំងកាវឡើងកក្រើកផ្ទៃទឹកររៀងរាល់ថៃ្ងចន្ទនិងអង្គារ៏។
ពួកគាត់បន្តថាមានការលំបាកក្នុងការនេសាទ ប្រចាំថ្ងៃរកត្រីមិនបាន ដាក់មងចងសន្ទូចមិនបានត្រី ដោយសារ មានអ្នកនេសាទខ្លះ ប្រើឧបករណ៍សាច់អួនក្រឡាញឹកខ្នាតធំ នៅតែកើតមាន ធ្វើសកម្មភាពយ៉ាងគឃ្លើននិងរលូន គ្មានការរំខានពីសមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធឡើយ ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងទៀតថា បច្ចុប្បន្ននេះសកម្មភាពនេសាទដោយប្រើឧបករណ៍យ៉ាំងកាវ កំពុងធ្វើសកម្មភាពយ៉ាងគឃ្លើនដោយគ្មានការខ្លាចរអារនិងសមត្ថកិច្ចឡើយ ហើយក៍មិនដែលឃើញមានជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្នែកណាមួយចុះធ្វើការបង្ក្រាបម្តងណាឡើយ។
ក្នុងនោះមាន សមត្ថកិច្ចជំនាញបានត្រូវរ៉ូវគ្នាជាប្រព័ន្ធ បណ្តែតបណ្តោយអោយ មានបទល្មើសនេសាទនោះកើតឡើង និងជាអ្នកមើលផ្លូវ អោយក្រុមប្រព្រឹត្តបទល្មើសនេសាទទាំងនោះ។ ការនេសាទល្មើសច្បាប់នេះអាចធ្វើឡើងយ៉ាងរលូន ដោយសារមានអ្នករត់ការជាអ្នកយកកាដូទៅបិទភ្នែកនិងបិទមាត់សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ៕



