ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ​១៥​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ ១៥ គ្រួសារ កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥​នៅ​ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ដែល​បំផ្លាញ​អស់​ផ្ទះសំបែង ចំនួន ១៥ ខ្នង កាលពី​ល្ងាច​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ​២០១៥ ។​

​លោក លី សារី ប្រធាន​កាកបាទ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា ដោយ​មាន​ការណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​លោក​បាន​ឲ្យ​ក្រុម​ការងា​រថ្នា​ក់​ខេត្ត​ទាំងអស់​មេត្តា​ចុះជួយ​ប្រជាពលរដ្ឋ​ណា​ដែល​កំពង់​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ធម្មជាតិ​ដូចជា​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ គ្រោះទឹកជំនន់ និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ជា​ដើម ចំនួន​១៥​គ្រួសារ​នៅក្នុ​វត្ត​តា​ផូ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អ​ង្ក​២៥​គី​ឡូ មី​មួយ​កេះ ទឹកត្រី ទឹកស៊ីអ៊ីវ​៦​ដប ត្រីខ​៥​កំប៉ុង ប៉ាតង់​មួយ ទឹក​សុទ្ធ​៤​យួរ ក្រោយពី​បាន​ទទួល​អំណោយ​រួចមក​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះបាន​ថ្លែង​អំណរ​អរគុណ​ដល់​មន្ត្រី​សាខា​កាកបាទ​ក្រហម​ទាំងអស់​ដែល​បាន​យក​អំណោយ​មក​ចែកជូន​ដល់​ពួកគាត់​ដែល​កំពុង​ខ្វះខាត​ស្បៀង​យ៉ាងខ្លាំង​៕

 

2015_09_11c

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.