ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

បង្ក្រាប​​រថយន្ត​ដឹក​ឈើ​ប្រណីត​​​ប្រភេទ​គ្រញូង​​​ដោយ​ប៉ូលិស​សេដ្ឋកិច្ច​​ ខណៈពេលការបង្ក្រាប​ដោយ​ជំនាញ​ត្រូវបានធ្វើដោយកម្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី ៖  រថយន្ត​កាមរី​ចំនួន​ពីរ​គ្រឿង​ដឹក​ឈើ​ប្រណីត​ប្រភេទ​ក្រញូង ត្រូវបាន​កំលាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ធ្វើការ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​២២.១៥​នាទី​ថ្ងៃ​ទី​៥​ខែ​កញ្ញា​ឆ្នាំ​២០១៥ ស្ទាក់​បង្ក្រាប​បាន​រថយន្ត​ទី​០១​កាមរី​គូទ​ស្វិត​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភព​២-​ង​៥១១៦​បង្រាបបាន​នៅ​ចំនុច​ភូមិ​ឡា​អ៊ិន​ឃុំ​តា​អង​ស្រុក​កូន​មុំ ។ រថយន្ត​ទី​០២ ម៉ាក​កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ អត់​ស្លាក​លេខ បង្ក្រាប​បាន​នៅ​ភូមិ​០២​ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ​។​

​ប្រភព​ពី​មន្ត្រី​ការិយាល័យ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប​ដល់​ក្រុម​អ្នកការ​សែត​ថា រថយន្ត​ទាំង​ពី​គ្រឿង​នេះ​ទទួល​ពត៌មាន​សំងាត់​ពី​ភ្នាក់ងា​ថា មាន​រថយន្ត​ដឹក​ឈើប្រណិត​ប្រភេទ​ក្រញូង​ចំនួន​ពីរ​គ្រឿង​មកពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង ទើប​ឈាន​ដល់​ការ​បង្រាបបាន នៅក្នុង​ស្រុក​កូន​មុំ​ខេត្តរ​ត​គិរី​នេះ​តែម្តង ។

​ប្រភព​បន្តទៀតថា រថយន្ត​កាមរី​គូទ​ស្វិត​អ្នកបើកបរ​ឈ្មោះ​”​អែល​ពៅ​” ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវ​រត់គេចខ្លួន​ភ្លាមៗ ។ កាមរី​ឆ្លាម​អ្នក់បើកបរ​ឈ្មោះ​”​សាត​សិរី​” ភេទ​ប្រុស ឃាត់ខ្លួន​បាន​នៅ​កន្លែង​បង្ក្រាប រួច​បញ្ជូន​មនុស្ស​និង​វត្ថុតាង​មក​រក្សាទុក​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​ខេត្ត​និង​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ដើម្បី​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ​។​

​បន្ទាប់​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើ​ការវាស់វែង​ឃើញថា នៅក្នុង​នោះ​រឹបអូស​បាន​ឈើប្រណិត​ប្រភេទ​ក្រញូង​ក្រាក់​ក្នុង​រថយន្ត​ទាំង​ពីរ​នួន​២០៣​ដុំ ស្មើ​និង​៩៦០​គីឡូក្រាម​រក្សារ​ទុក​នៅ​ផ្នែក​រដ្ឋបាលរ​ព្រៃឈើ​លំផាត់​ចាត់ការ​បន្ត​។​

​សូមបញ្ជាក់​ថា ប្រភេទ​ឈើប្រណិត​ប្រភេទ​ក្រញូង​នេះ ក្នុង​ខេត្ត​រតនគិរី​ពុំ​សូវ​ឃើញ​មាន​ចរាច​ញឹកញាប់​ទៀត​ទេ​ក្នុ ង​ពេលបច្ចុប្បន្ន គឺ​ក្រុម​ឈ្មួញ​កំពុងតែ​សំរុក​ដឹកជញ្ជូន​ប្រភេទ​ឈើ​ធ្នុង​និង​ឈើ​ប្រភេទ​សុ​ក្រម​កំពុងមាន​ហាងឆេង​ខ្ពស់​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម ជាក់ស្តែង​ក្នុង​មួយ​រយៈ​នេះ គេ​សង្កេតឃើញ​ឈ្មួញ​កំពុង​សំរុក​ដឹក​ដ​ញ្ជូ​ន​តាម​រថយន្ត​ដូចជា​កាមរី​ឆ្លាម​បា​ឡែន​សាំយុង​ឡិច​ស៊ីសឡង់​គ្រីសរ័​និង​រហូត​ឈាន​ដល់​ប្រភេទ​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​ក៍បែរ​មក​ដឹក​ឈើប្រណិត​ប្រភេទ​នោះ​វិញ​ដែរ ទៅ​ប្រទេស​វៀតណាម ។ ហើយ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ក៍​ត្រូវ​ទទួលបាន​លាភសក្ការៈ​គ្រប់ៗ​គ្នា​ដែ រ​ទើប​អាច​ចរាច​ដឹកជញ្ជូន​ឈើប្រណិត​បាន​យ៉ាង​រលូន​បែបនេះ​ទៅបាន ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា អ្នក​រកស៊ី​ឈើ​ទាំងនោះ​បាន​មិន​ជំរាប​ជូន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ទេ​ពិតជា​វិល​កង់ឡាន​មិន​បាន​ឡើយ ព្រោះ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទាំងនោះ​មាន​កម្លាំង​ច្រើន​ដូច​ស្រមោច​អញ្ចឹង ៕
​ជី​វា​

 

2015_09_07ch5 (4) 2015_09_07ch5 (1) 2015_09_07ch5 (2) 2015_09_07ch5 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.