ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ

រដ្ឋមន្ត្រី វង សូ​ត​៖ កីឡា​ធ្វើឲ្យ​យើង​បង្កើតបាន​នូវ​មិត្តភាព សាមគ្គីភាព ភាតរភាព និង​ជួយ​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាងឲ្យ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពានរង្វាន់ «​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​» ដែល​រៀបចំ​ធ្វើ​នៅ​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​

​នៅក្នុង​ឱកាស​នោះ លោក វង សូ​ត បាន​ថ្លែង​អរគុណ​ចំពោះ​កិច្ចសហការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ជាពិសេស​ក្រុម​ចូលរួម​ប្រកួត​ទាំង​២១ ដែល​បាន​បញ្ចូន​កីឡាករ​មក​ចូលរួម​។ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា សកម្មភាព​នេះ បាន​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព រវាង​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ទាំង​ក្របខណ្ឌ​រដ្ឋ ក៏ដូចជា​ឯកជន ដែល​ធ្វើឲ្យ​ព្រឹត្តិការណ៍​ប្រកួតនេះ ប្រព្រឹត្តទៅ​បាន​យ៉ាង​ល្អ​។​

​រដ្ឋមន្ត្រី វង សូ​ត សង្កេតឃើញថា ការប្រកួត​នៅ​ឆ្នាំនេះ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដែល​ទទួលបាន​ពី​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​» នោះ​គឺ​មាន​ការចូលរួម​ពី​ក្រុម​កីឡាករ​ច្រើន​ជាង​មុន និង​បាន​ផ្តល់ឱកាស​ឲ្យ​កីឡាករ បាន​ស្គាល់​គ្នា បង្កើត​មិត្តភាព សាមគ្គីភាព ភាតរភាព​ពី​ក្រុម​មួយ ទី​ក្រុម​មួយទៀត​។ ក្រៅពីនោះ ក៏​មាន​ការបណ្តុះ​គំនិត​ឲ្យ​ក្មួយៗ ចេះ​ស្រឡាញ់​វិស័យ​កីឡា ពិសេស​កីឡាបាល់ទាត់ ដែល​ជា​កីឡា​កំពុងតែ​ពេញនិយម​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី វង សូ​ត បាន​ក្រើនរំលឹក​ដល់​កីឡាក​រថា ចំពោះ​កីឡាករ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ត្រូវខិតខំ​ហ្វឹកហាត់​បន្តទៀត ដើម្បី​បង្កើន​សមត្ថភាព ទេពកោសល្យ និង​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​រក្សា​តំណែង​ដែល​ខ្លួន​ទទួលបាន​នៅ​ឆ្នាំក្រោយៗ​ទៀត​។ ចំពោះ​ក្រុមកីឡា ដែល​ពុំ​ទទួលបាន​ចំណាត់​ថ្នាក់​នៅ​ពេល​នេះ សូម​ក្មួយៗ ខិតខំ​ទាំងអស់គ្នា ប្រឹ​ប្រែង​ហ្វឹកហាត់ ដើម្បី​បង្កើន​បច្ចេកទេស ធ្វើយ៉ាងណា​ដណ្តើមយក​ចំណាត់ថ្នាក់​ល្អៗ នៅ​ឆ្នាំក្រោយ​ទៀត​។​

​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពានរង្វាន់ «​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​» បាន​ធ្វើឡើង ក្នុង​គោលបំណង មិន​ត្រឹមតែ​បំផុសស្មារតី​ចលនា​យុវជន ឲ្យចូល​ចិត្ត និង​ស្រឡាញ់​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ តែ​បំណង​សំខាន់​នោះ​គឺ ចែករំលែក​បទពិសោធ​ន៍ ពិសេស​មិន​យក​ពេលវេលា ទៅ​ប្រព្រឹត្ត​អំពើ​ឧបាយ​មុខ ក្នុង​សង្គម​ដូចជា សេព​គ្រឿងញៀន និង​បោះបង់​ការសិក្សា​ជាដើម​។​

​ក្រុម​អាណាចក្រ​បៃតង បាន​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ “​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​” រដូវ​កាល​ទី​២ ទៀតហើយ បន្ទាប់ពី​យក​ឈ្នះ​ក្រុម​ធី​អិន​កណ្ដាល ដោយ​លទ្ធផល ១-០ ក្នុងជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​យប់មិញ ។ ពិធី​បិទ​ការប្រកួត​នេះ បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក វង សូ​ត រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនិតីសម្បទា និង​ជា​ប្រធាន​ក្រុម​ទីប្រឹក្សា​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃ​កម្ពុជា ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ក្នុងនាម​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន លោក​រដ្ឋមន្ដ្រី​ក៏​បាន​នាំយក​នូវ​ថវិកា ១​ម៉ឺន​ដុល្លារ​ឧបត្ថម្ភ​បន្ថែម​លើ​ការរៀបចំ​អាហា​សាមគ្គី និង​ក្រុម​ជ័យលាភី​ផងដែរ ដូចជា​ក្រុម​ជើងឯក​អាណាចក្រ​បៃតង ទទួលបាន​ប្រាក់រង្វាន់​ពី​គណៈកម្មការ ៣២​លាន​រៀល និង​ប្រាក់​ឧបត្ថម្ភ​បន្ថែម ២​ពាន់​ដុល្លារ​, ក្រុម​ជើងឯក​រង ធី​អិន​កណ្ដាល ទទួលបាន​ប្រាក់រង្វាន់ ២០​លាន​រៀល និង​ប្រាក់រង្វាន់​ឧបត្ថម្ភ ១​ពាន់​ដុល្លារ និង​ក្រុម​លេខ​៣ ពិស្ណុ​ការ ទទួលបាន​ប្រាក់រង្វាន់ ១៤​លាន​រៀល និង​ប្រាក់​ឧបត្ថម្ភ ១​ពាន់​ដុល្លារ ។​

​ដោយឡែក​ក្រុម​លេង​មាន​ក្រម​សីលធម៌​ល្អ​ជាងគេ​(Fair-Play) បាន​ទៅ​ក្រុម​ពិស្ណុការ ទទួលបាន​ប្រាក់រង្វាន់ ៦០​ម៉ឺន​រៀល ស្រប​ពេល​អ្នកចាំទី​ល្អ បាន​ទៅ​កីឡាករ ហា​ន់ មាន របស់​ក្រុម​អាណាចក្រ​ប៉ៃ​តង និង​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ គឺ​កីឡាករ នុត ស៊ីនួន របស់​ក្រុម​ធី​អិន​កណ្ដាល រកបាន ១២​គ្រាប់​ទទួលបាន​ប្រាក់រង្វាន់ ២​លាន​រៀល​ដូចគ្នា ៕
​លោក រុន សារ៉េត​

 

r181022b1 r181022b2 r181022b3 r181022b4 r181022b5 r181022b6-(1) r181022b6-(3) r181022b6-(4) r181022b6-(5) r181022b6-(6) r181022b6-(7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.