ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សង្វៀន​ជល់​មាន់រ​បស់ តា​ឆ​ង នៅ​ព្រំប្រទល់​៣​ខេត្ត សមត្ថកិច្ច​ណា​ខ្លះ​ទទួលបាន​លាភសក្ការៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្សារ​ឧដុង្គ និង​ឃុំ​ត្បែង ស្រុក​សាមគ្គី​មានជ័យ បានឱ្យដឹងថា ជា​យូរ​ខែ ណាស់​មកហើយ លោក​ថៅកែ​ល្បែង​ជល់​មាន់​បង្កប់​នូវ​បៀ អាប៉ោង យ៉ាង​ដុះ​ស្លែ​មួយ​ក្រុម​បាន​មក​បើក​ទីតាំង​ដ៏​ធំៗ​ចំនួន​ពីរ កន្លែង​ផ្សេងៗ​គ្នា ដែល​ទី ១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៥១ ពី​ផ្សារ​ឧដុង្គ មក​ផ្សារ​ថ្នល់ទទឹង ស្រុក​អង្គស្នួល ត្រង់ចំណុច ភូមិ​-​ឃុំ​ត្បែងមានជ័យ ។ ទី​២​ស្ថិត​នៅ​ទួល​ខាងក្រោយ​បន្ទាយ​យោធា​ព្រំប្រទល់​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង​ស្រុក ពញាឮ ខេត្ត​កណ្តាល ។​

​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​បានឱ្យដឹងថា ទី​តាំងទី​១-​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ៥១ ត្រង់​ចំណុច​ភូមិ​-​ឃុំ​ត្បែង ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ជាប់​ព្រំប្រទល់​និង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ និង​ស្រុក​ពញាឮ ខេត្ត​កណ្តាល ។ ទី​តាំងទី​២​នេះ ម្ចាស់​វង់ល្បែង​តែ​មួយ​ក្រុម​នោះទេ គឺ​ឈ្មោះ តា​ឆ​ង ជា​មន្ត្រី​យោធា​និង​ស្តេច​ល្បែង​ដើរលេង​ឆ្លង​ខេត្ត ។ ទីតាំង​ចំនួន​ពីរ​នេះ តា​ឆ​ង បើក​លេង​ចល័ត​ទៅមក​រៀងរាល់ថ្ងៃ ស៊ីសង​ចាញ់ឈ្នះ​រាប់​លាន​រៀល និង​ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃ ។ ហើយ​មាន​មាន់​ចាប់​គូ​ជល់​ចាប់ពី ១០ ទៅ ២០​គូ​ឡើងទៅ ។​

​ប្រភព​បាន​បន្ត​ឱ្យដឹងទៀតថា អ្នក​ទៅ​លេង​ល្បែង​ជល់​មាន់ បៀ អាប៉ោង​នៅ​កន្លែង តា​ឆ​ង នោះ សុទ្ធតែ​ជា​មន្ត្រី​រាជ ការ​ថ្នាក់ខ្ពស់ ខ្លះ​ពាក់​ផ្កាយ ជិះ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើបៗ​មក​ពី​ក្រុង​ភំ​ពេញ និង​ខេត្ត​នានា មកលេង​ភ្លូក​ទឹកភ្លួ​កដី ខ្លះ​ទៅ​វិញ ចាញ់​អស់​ខោខ្លី ។​

​អ្នកលេង​ល្បែង​នៅ​ទីនោះ​បាន​ឱ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​តិច​បំផុត ១០​គូ ក្នុង​មួយគូ​ភ្នាល់​ស៊ីសង​ចាប់ពី ១​លាន ទៅ ១០​លាន ទៅ ២០​លាន​រៀល បើ​ដុល្លារ​ចាប់ពី ១០០០​ដុល្លារ ទៅ ៥០០០​ដុល្លារ ក៏មាន​ដែរ ហើយ​ក្នុង​មួយ​លាន​រៀល ត្រូវបាន​ម្ចាស់​សង្វៀន​ឈ្មោះ​តា​ឆ​ង នោះ​ដក​លុយ​ទឹក (​លុយ​តុង​)១០​ម៉ឺន​រៀល ។​

​ក្រុម​កូនចៅ តា​ឆ​ង បាន​អួតអាង​ប្រាប់​អ្នក​ញៀន​ល្បែង​ទាំងនោះ​ថា មកលេង​កន្លែង​តា​ឆ​ង មិនបាច់​ភ័យព្រួយ​ប៉ូលិស ប៉េអឹម​ខាង​ណា​មក​ចាប់​នោះទេ ព្រោះ​តា​ឆ​ង ដែល​ជា​មេ​ពួកគេ​នោះ​បាន​រត់ការ​បង់លុយ​ឱ្យ​សមត្ថកិច្ច​ទាំង​បី​ខេត្ត និង​ទាំង​៣​ស្រុក​ខាងលើ​អស់ហើយ គឺ​ទាំង​នគរបាល និង​ទាំង​ប៉េអឹម​ទៀតផង ។​

​ទាក់ទិន​នឹង​វង់​ល្បែងស៊ីសង​ជល់​មាន់​របស់​តា​ឆ​ង មន្ត្រី​យោធា​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នេះ ប្រជាពលរដ្ឋ​រស់នៅ តាម​តំបន់​នោះ​កំពុង​សម្តែង​ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង​ហើយ​បាន​បញ្ចោ​ញ​ប្រតិកម្ម​រិះគន់​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង ៣​ស្រុក​-​ខេត្ត​ថា មិនគួរ​ទៅ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពួក​មេ​ល្បែង​ទាំងនោះ​ហើយ​បណ្តែយបណ្តោយ​ឱ្យ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​បែបនេះ ឡើយ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្បែង ស្រុក​សាមគ្គី​មានជ័យ ពលរដ្ឋ​រស់នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ និង​ពលរដ្ឋ​នៅ​ស្រុក​ពញាឮ បាន​លើកឡើង​ថា បន្ទាប់​ពី​មាន​វង់​ល្បែងស៊ីសង​ជល់​មាន់​របស់​តា​ឆ​ង បើក​លេង​យ៉ាង​អនាធិបតេយ្យ​បែប​នេះ បាន​ធ្វើឱ្យ​កើត នូវ​អសន្តិសុខ​សង្គម គឺ​ភូមិ​-​ឃុំ​របស់​ពួកគាត់​គ្មាន​សុវត្ថិភាព ពួកគាត់​សម្តែង​ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​តែ​កន្លងមក​ក៏ ដូច​បច្ចុប្បន្ន​នេះ ភូមិ​-​ស្រុក​របស់​គាត់​ត្រូវបាន​ក្រុមចោរ​លួច និង​ប្លន់​ទ្រព្យសម្បត្តិ​បាត់បង់​ស្ទើរ​រាល់ថ្ងៃ ពិសេស​ក្រុម​ចោរ​កាត់ សោ​ផ្ទះ​លួច​ម៉ូតូ​ទ្រព្យសម្បត្តិ និង​ការ​លួច​គោ​ក្របី​បាត់បង់​ជា​ញឹកញាប់ ។​

​ពួកគាត់​ជា​ប្រជាពលរដ្ឋ​សំណូមពរ​យ៉ាងទទូច​ដល់​ឯកឧត្តម អភិបាលខេត្ត និង​ស្រុក​ទាំង​៣ មេត្តា​ជួយ​អន្តរាគមន៍ និង​មាន​វិធានការ​ចុះបង្ក្រាប​នូវ​បទល្មើស​នៃ​ទីតាំង​ជល់​មាន់​របស់​តា​ឆ​ង​នោះ​ផង ។ ពួក​គាត់​សង្ឃឹម​យ៉ាង​មុតមាំ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ឯកភាព​គ្នា​បោសសម្អាត​ល្បែង​ជល់​មាន់​ខាងលើ​នេះ​ជូន​ពួក​គាត់​ក្នុងពេល​ឆាប់ៗ​នេះ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.