ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះហៅ​ភ្នាក់ងារ​កាសែត​ឆន្ទៈ​ខ្មែរ​តាម​បណ្តឹង​ឧកញ៉ា​ម្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​ ៖ បុរស​ម្នាក់​ជា​ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ​ប្រចាំ​ខេត្ត​ប៉ៃលិន ត្រូវ​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ចេញ​ដីកា​កោះហៅ​កាលពី​ថ្ងៃ​ទី ២៨ ខែ​សីហា ឱ្យ​ចូលខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅវេលា ម៉ោង ៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី ២១ ខែ​កញ្ញា ឆ្នាំ​២០១៥ ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​លោក​ឧកញ៉ា សេង ឈុន​ឡេង ដែល​ប្តឹង​ពីបទ​“​បរិហាកេរ្តិ៍​ជា​សាធារណៈ​”​កាលពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ ។​

​បើ​តាម​លោក សំ គូ​លីន អាយុ ៤២​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​ឆន្ទៈ​ខ្មែរ ដែល​មិនសូវ​ល្បីឈ្មោះ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រៀបរាប់​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃ​ទី ៣១ ខែ​សីហា ថា លោក​បាន​គ្រប់គ្រង​ដី​មួយ​កន្លែង ដែល​ទិញ​ដោយ​ឧកញ៉ា​ម្នាក់​រស់នៅ​ភ្នំពេញ ។ លោក​មាន​លិខិតបញ្ជាក់​ត្រឹមត្រូវ មាន​ការចុះហត្ថលេខា​ទ​ទួល​ស្គាល់​ពី​លោក វ័រ រួម អតីត​មេឃុំ​ស្ទឹងត្រង់ និង​លោក តាន់ តែម អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ប៉ៃលិន តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ ។​

​ដី​នោះ​ស្ថិតនៅក្នុង​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ មាន​ចំនួន ៩៥​ហិកតា ដោយ​លោក​បាន​ដាំដំឡូង​មី កាលពី​ឆ្នាំ​២០១២-២០១៣ ចំនួន ៥០​ហិកតា សល់​ប៉ុន្មាន​ទៀត​ទុក​ឱ្យ​ទំនេរ គ្រាន់តែ​កាត់​ស្មៅ​ឱ្យ​ស្រឡះ​ប៉ុណ្ណោះ ។ ក្រោយ មក​នៅ​ចុងឆ្នាំ​២០១៣ ជា​រដូវ​ប្រមូល​ផល ខណៈ​លោក​ទៅ​ដក​ដំឡូង​មី ស្រាប់តែ​ឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​មាន​គោយន្ត កន្ត្រៃ និង​ត្រាក់ទ័រ ព្យួរ​ដក​ដំឡូង​មី​របស់លោក​អស់រលីង ។ រឿង​នេះ​លោក​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ទៅ​អន្តរាគមន៍​ដោយ​ឃាត់ បាន​គោយន្ត​កន្ត្រៃ ១​គ្រឿង និង​ប្រជាពលរដ្ឋ​មួយចំនួន ។​

​ពេល​សមត្ថកិច្ច​សាកសួរ ប្រជាពលរដ្ឋ​ទាំងនោះ​ប្រាប់ថា ឈ្មោះ ពិន វណ្ណ ហៅ​ប្រុស និង​ឈ្មោះ ម៉ៅ សា​វី ជា​មេ​ការធ្វើ ការ​ឱ្យ​លោក​ឧកញ៉ា សេង ឈុន​ឡេង ជា​អ្នកបញ្ជា​ឱ្យ​ពួកគាត់​ទៅ​ដក​ដំឡូង​មី​ដោយ​សេរី ។ មិនតែប៉ុណ្ណោះ ពួកគេ​ថែមទាំង យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​រើស​យក​មើមដំឡូង​មី​អស់ពី​ចម្ការ ដោយ​សំអាង​ថា ជា​បទបញ្ជា​របស់​លោក យឹម ឡាំង អតីត​អភិបាល ស្រុក​សាលា​ក្រៅ ។

​ក្រោយពី​លោក សំ គូ​លីន ចុះ​ផ្សាយ​ព័ត៌មាន​នេះ កាលពី​ឆ្នាំ​២០១៤ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​សីហា មាន​ដីការ​ចេញ​ពី​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចេញ​ថា លោក​ជា​ជនសង្ស័យ ឱ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ បណ្តឹង​របស់​លោក​ឧកញ៉ា សេង ឈុន​ឡេង ដែល​ប្តឹង​លោក​ពី​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​ទៅ​វិញ ។​

​លោក សំ គូ​លីន កំពុង​ត្រៀមខ្លួន​ចូល​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​មិន​ឱ្យ​ខកពេល​ឡើយ ។ លោក​មាន​ឯក សារ​ភស្តុតាង​គ្រប់គ្រាន់​យកទៅ​បង្ហាញ​ដូចជា ការ​ឃាត់​បាន​គោយន្ត​កំពុង​ដឹក​ដំឡូង​មី និង​រូបភាព​ត្រាក់ទ័រ​ភ្ជួរ​នៅលើ​ដី​របស់ លោក ។ លោក​រង់ចាំ​មើល​ថា តើ​តុលាការ​សម្រេច​យ៉ាងណា ?

 

court_pailin

sengchhunleng1 (2)

ដំណាំដំឡូង​ត្រូវបាន​បំផ្លាញ

sengchhunleng1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.