ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ខេត្ត​កំពត​ទទួលបាន​ភ្ញៀវទេសចរ​ជាង ១៣​ម៉ឺន​នាក់

៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ខេត្ត​កំពត​ទទួលបាន​ភ្ញៀវទេសចរ​ជាង ១៣​ម៉ឺន​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ១៦ ខែវិច្ឆិការ ឆ្នាំ​២០២៤ សម្រាប់​ខេត្ត​កំពត មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​សម្រាក​កម្សាន្ត និង​ស្នាក់នៅ ប្រមាណ​ជាង ១៣ ម៉ឺន​នាក់​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានឲ្យដឹងថា ក្នុង​រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ភ្ញៀវទេសចរ បាន​ចូល​មក​សម្រាកលម្ហែ​កម្សាន្ត​ក្នុង​ខេត្ត​កំពត មាន​ចំនួន​១៣៤,៦២២​នាក់ កើនឡើង ៥៩.៨២% ធៀប​នឹង​ឆ្នាំ ២០២៣ កន្លងមក​។ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​១៣២.៤១៦​នាក់ និង​ភ្ញៀវទេសចរ​បរទេស មាន​ចំនួន ២.២០៦​នាក់​។​

​ចំពោះ​ស្ថានភាព​ទូទៅ នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​ទីតាំង​ផ្តល់​សេវា​ស្នាក់នៅ​ក្នុង​ខេត្ត មាន​ភាពល្អប្រសើ មិន​មាន​ភាពប្រក្រតី​ណាមួយ កើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់នោះឡើ​យ​។​

​លោក សយ ស៊ី​ណុល បន្តទៀតថា ចំពោះ​សេវា​ស្នាក់នៅ សេវា​ម្ហូបអាហារ ក្នុងឱកាស​នៃ​ពិធី​បុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ ក៏​មិន​មាន​ការ​តម្លើងថ្លៃ​ណាមួយ ដែល​មិន​សមរម្យ​នោះទេ ហើយ​កន្លែង​ស្នាក់នៅ​មួយចំនួន គឺ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ឬ​រមណីយដ្ឋាន​មួយចំនួន មានការ​បញ្ចុះតម្លៃ​ថែមទៀត​ផង ដោយសារ​ភ្ញៀវ​ធ្លាប់​ចេញចូល​ស្នាក់​នៅ​កន្លែង​របស់​ពួក​គាត់​នៅ​ពេល​មាន​ពិធីបុណ្យ​ផ្សេងៗ កន្លងមក​។ ចំណែក​ការធ្វើដំណើរ​របស់​ភ្ញៀវ​លើ​ដងផ្លូវ​គ្រប់​ទីកន្លែង​ទូទាំង​ខេត្ត មាន​ស្ថានភាព​ល្អប្រសើរ ដោយ​គ្មាន​ករណី​គ្រោះថ្នាក់ ឬ​ហេតុការណ៍​អ្វី​កើតឡើង​គួរឲ្យ​កត់សម្គាល់​នោះឡើយ​។​

​សរុប​មក​វិញ​ស្ថានភាព​ទូទៅ គឺ​ដំណើរការ​បាន​ល្អ ដោយយោង​តាម​ការណែនាំ និង​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ក្នុង​ស្មារតី​ជួប​សំណេះសំណាល ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍ មកពី​គ្រប់​ទី​កន្លែង​នៃ​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា កន្លងមកនេះ ដែល​ធ្វើឲ្យ​ប្រតិបត្តិករ​ទេសចរ​ណ៍​ទាំងអស់នោះ មាន​ការយល់ដឹង ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​អនុវត្តតាម​ប្រសាសន៍​របស់​លោក​អភិបាល​ខេត្ត​កំពត ដោយ​បម្រើភ្ញៀវ​ទេសច​រណ៍​បាន​យ៉ាង​ល្អប្រសើរ នា​ឱកាស​បុណ្យ​អុំទូក​ខាងលើ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.