ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចេញ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ព្រះមហាក្សត្រ និង​សម្តេច​ព្រះមហាក្សត្រី ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​រាជូបត្ថម្ភ​នូវ​ព្រះ​រាជទ្រព្យ ៧​លាន​រៀល ដល់​កងកម្លាំង ក្រុមគ្រូពេទ្យ​ប្រចាំការ និង​ក្រុម​អ្នក​សម្អាត​អនាម័យ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចេញ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ព្រះមហាក្សត្រ និង​សម្តេច​ព្រះមហាក្សត្រី ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​រាជូបត្ថម្ភ​នូវ​ព្រះ​រាជទ្រព្យ ៧​លាន​រៀល ដល់​កងកម្លាំង ក្រុមគ្រូពេទ្យ​ប្រចាំការ និង​ក្រុម​អ្នក​សម្អាត​អនាម័យ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​បាន​រាជូបត្ថម្ភ​នូវ​ព្រះរាជ​ទ្រព្យ​ចំនួន ៧.០០០.០០០​រៀល ដល់​កងកម្លាំង ក្រុមគ្រូពេទ្យ​ប្រចាំការ និង​ក្រុម​អ្នក​សម្អាត​អនាម័យ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ឆ្នាំ​២០២៤​។​

​សារលិខិត​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ មាន​សេចក្ដី​ថា​៖
​បពិត្រ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីរ​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​! ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់គ្នា សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ដោយ​បាន​ទទួល​នូវ​ព្រះរាជ​ទ្រព្យ​ចំនួន ៧.០០០.០០០៛ (​ប្រាំពីរ​លាន​រៀល​) ដែល​ជា​ការ​ព្រះរាជទាន​ដ៏​ថ្លៃថ្លា​បំផុត​អំពី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រី ព្រះ​វររាជ មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះ​រាជូបត្ថម្ភ​ដល់​កងកម្លាំង (​ប្រាំ​លាន​រៀល​) ក្រុមគ្រូពេទ្យ​ប្រចាំការ និង​ក្រុម​អ្នក​សម្អាត​អនាម័យ (​ពីរ​លាន​រៀល​) ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ឆ្នាំ​២០២៤​។​

​ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត​អភិវន្ទ​លំឱនកាយវាចា​ចិត្ត ក្រាបបង្គំ​សម្តែង​នូវ​ក​ត្ត​ញ្ញូ​កតវេទិ​តាធម៌ ដ៏​ជ្រាលជ្រៅ ថ្វាយ​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ការ​ព្រះរាជទាន​នូវ​ព្រះរាជ​ទ្រព្យ​ដ៏​ថ្លៃថ្លា ដែល​ជា​ការលើកទឹកចិត្ត​ដ៏​ធំធេង ដល់​កងកម្លាំង ក្រុមគ្រូពេទ្យ​ប្រចាំការ និង​ក្រុម​អ្នក​សម្អាត​អនាម័យ ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដើម្បី​បន្ត​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏​ដូចជា​សេវា​សុខាភិបាល​បឋម និង​ការសម្អាត​អនាម័យ​-​បរិស្ថាន បម្រើ​ជូន​ភ្ញៀវ ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​អញ្ជើញ​មក​ទស្សនា និង​ដើរ​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​នេះ ប្រកប​ដោយ​ភាព​អធឹក​អ​ធ័ម និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​។​

​ស្ថិតក្នុង​ឱកាស​ដ៏​មហា​ជ័យ​មង្គលា​ភិរម្យ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់គ្នា សូម​ក្រាបបង្គំ​សម្តែង​ថ្វាយ​នូវ​ព្រះ​សព្ទ សាធុការ​ពរជ័យ និង​សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឫទ្ធិ​បារមី​ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ សូម​ជួយ​បីបាច់​ថែរក្សា អភិបាល ប្រោះព្រំ​ព្រះ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ ថ្វាយ​ជូន ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង នឹង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ សូម​បាន​សម​ប្រកបដោយ​ព្រះពុទ្ធ​ពរ​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​សុខក្សេមក្សាន្ត​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ជា​និច្ច​និរន្តរ៍​។​

​សូម​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ព្រះ​មេត្តា​ទទួល​នូវ​ភក្តីភាព​ដ៏​ស្មោះស្ម័គ្រ និង​អភិវន្ទន​កិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.