ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

អាជ្ញាធរ​ស្នើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​រុះរើ​សំណង់​លើ​ចិញ្ចើម​ផ្លូវ​ដើម្បី​អភិវឌ្ឃន៍ ចាក់​បេតុង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី ០១ ខែ​កញ្ញា ឆ្នាំ​២០១៥ លោក គឹម សុវណ្ណ អជ្ញាធរ​ស្នើរ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​រុះរើ​សំណង់​លើ​ចិញ្ចើមផ្លូវ ចំនួន ២ ខ្សែ ស្ថិតនៅ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ដើម្បី​អភិវឌ្ឃន៍ ចាក់​បេតុង ។​

​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា ផ្លូវ​ដែល​បើក​ការដ្ឋាន​មាន​ចំនួន ២​ខ្សែ​ប្រវែង ១៨០០​ម៉ែត្រ គ្រា​ដែល​ខ្សែ​ទីមួយ​មាន​ប្រវែង​៩០០​ម៉ែត្រ និង​ផ្លូវ​ខ្សែ​ទី​ពីរ​មាន​ប្រវែង ៩០០​ម៉ែត្រ​ស្ថិត​នៅ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ហើយ​ផ្លូវ​ប្រវែង ១៨០០​ម៉ែត្រ​នេះ​គឺ​កសាង​ដោយ​ថវិការ​ក្រសួង​សាធារណៈកា​រណ៍ និង​ដឹកជញ្ជូន​ដែល​គ្រោង​ថវិការ​ជិត ១០០០០០​ដុល្លា​អាមេរិក ។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា ផ្លូវ​២​ខ្សែ​នេះ​គឺ​រយៈពេល​កន្លងមក​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​រដូវវស្សា ប៉ុន្តែ​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជួយ​កសាង​ផ្លូវ​ដំបូង​ដោយ​ក្រាល​គ្រួស​ក្រហម និង​ពេល​ក្រោយ​នឹង​អាច​ចាក់​បេតុង​ដើម្បីអោយ​ប្រជាពលរដ្ឋ​ទៅ​មក​បាន​ដោយ​ងាយស្រួល និង​ងាយស្រួល​ដល់​សិស្ស​ទៅ​សាលា​ផងដែរ ចាប់ពី​ពេលនេះ​ទៅ​ប្រជា​ពលរដ្ឋ​នឹង​រួចផុត​ពី​ការលំបាក​ដោយ​ទឹក​ជន​លេច​ផ្លូវ​ទៀតហើយ ។​

លោក​អភិបាលខេត្ត​ក៏​បាន​សុំ​អោយ​អ្នក​ដែល​រស់នៅ​លើ​ចិញ្ចើម​ផ្លូវ​ត្រូវ​ចូលរួម​រុះរើ​សំណង់​ដោយ​ខ្លួនឯង ហើយ​ក្រសួង​គ្មាន​ថវិកា​រដោះ​គោល​នយោបាយ​ឡើយ ចំណែក​ប្រព័ន្ធ​រំដោះ​ទឹក​សងខាង​ផ្លូវ​គឺ​មន្ទីរ​សាធារណៈការ​ជា​អ្នក​កាយ​អោយ ហើយ​ប្រជាពលរដ្ឋ​ចូលរួម​ដាក់លូ តាម​មុខ​ផ្ទះ​រៀងៗ​ខ្លួន ៕

 

2015_09_02c (3) 2015_09_02c (1) 2015_09_02c (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.