ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ភាពមិនប្រក្រតី ក្នុង​ការបំបាត់​ចំណូល​ពន្ធ របស់​ជំនាញ​គយ នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុង ក្រោម​បញ្ជា​លោក ប៉ុន ប៊ុណ្ណា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុមមន្ត្រី​បាន​ទទូចថា ទង្វើ​នេះ​របស់​លោក​អគ្គនាយក​គយ និង​រដ្ឋាករ ប៉ុន ប៊ុណ្ណា ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង កំពុង​ប្រព្រឹត្ត​អំពើពុករលួយ គួរឲ្យ​ញាក់សាច់ ។​

​មន្ត្រី​គយ​តូចតាច បាន​ទម្លាយ​ឲ្យដឹងថា​លោក​ប្រធាន​ច្រក​រូបនេះ ពុំ​បាន​ខិតខំ​ពង្រឹង និង​ធ្វើការ ប្រមូល​ពន្ធ តាម​ជំនាញ​បច្ចេកទេស នោះទេ បែរ​ជា​ទៅ​ឃុបឃិត ធ្វើ​តាមរយៈ​ការរួម​ដៃ ជាមួយ​មេ​ឈ្មួញ​រកស៊ី​ធំៗ ក្នុង​ការបំបាត់​កិប​កេង ចំណូល​ថវិកា​បង់ពន្ធ​ចូល​រដ្ឋ ដោយ​មិន​ខ្វល់​ពី​ការ​កែទម្រង់ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អ្វី​បន្តិច​ទាល់តែសោះ​។  ក៏ដូចជា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ បញ្ហា​ពុកផុយ​នេះ​ផង​។​

​មាន​ការបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ដឹកទំនិញ យាយ​ញាប់​, ក្រុមហ៊ុន​ដឹកទំនិញ ស៊ុន ហួរ​, ក្រុមហ៊ុន​ដឹកទំនិញ ហាក់ ម៉ៅ​, ក្រុមហ៊ុន​ដឹកទំនិញ ឆេង ទី និង​ក្រុមហ៊ុន​ដឹក​ទំ​នី​ញ ទី​ខ្មូត បាន​នាំ​ចូល​ទំនិញ តាម​ច្រកទ្វារ អន្តរជាតិ​ត្រពាំង​ផ្លុង គឺ​ឃុបឃិត​គ្នា វាយតម្លៃ​ពន្ធ​ទាប និង​បង់ពន្ធ​មិន​គ្រប់​ចំនួន ហើយ​នៅ​មាន​ឈ្មួញ ជាច្រើន​ទៀត បាន​ឃុបឃិត​ជាមួយ លោក​មេ​គយ ប៉ុន ប៊ុណ្ណា កេង​បន្លំ​ពន្ធ ទៅលើ​មុខទំនិញ ដែល​ពួកគេ​បាន​នាំ​ចូល ពី​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ផ្លុង ក៏ដូចជា​ការនាំ​ទំនិញ ចេញពី​កម្ពុជា​ផងដែរ​។

​ពេល​ខ្លះ​ដំណើរការ ប្រមូល​ចំណូល​ពន្ធ​បាន​ធ្លាក់ចុះ ដោយសារតែ​លោក ប៉ុន​ប៊ុណ្ណា កំពុង​ងុបងុល សប្បាយ​កើប​លុយ និង​ការឃុបឃិត​កេងប្រវ័ញ ជាមួយ​ឈ្មួញ ដោយ​មិន​ធ្វើ​ការប្រមូល​ពន្ធ តាម​លក្ខណៈ​បច្ចេកទេស ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។  ដោយឡែក​ចំពោះ ការប្រមូល​ពន្ធ លើ​មុខ​ទំនិញ​មួយចំនួន មាន​រាប់បញ្ចូល​ថ្លៃ​បាយ ដែល​សឹងតែ​មាន​ចំនួន​ច្រើន ឬ​ថ្លៃ​ជាង លុយ​ដែល​ត្រូវ​បង់ពន្ធ ទៅទៀត​។
​ក្រៅពី​បែបបទ​ខាងលើ ដែល​ឈ្មួញ​បាន​បង់ពន្ធ និង​ថ្លៃ​បាយ​ឲ្យ​លោក​មេ​គយ ប៉ុន ប៊ុណ្ណា ក៏​នៅ​មាន​ទំនិញ​ផ្សេងៗ​ទៀត ដែល​មេ​គយ​ច្រកទ្វារ​រូបនេះ បង្ខំ​ឲ្យ​អ្នករកស៊ី​តូចតាច បង់លុយ​ឲ្យ​ខ្លួន តាមតែ​ទំនើងចិត្ត ដូចជា​ឡាន​ដឹក ថ្នាំជក់ ដឹកឈើ​កៅស៊ូ  ដឹក​ចំណី​សត្វ ពិសេស​រថយន្ត​ដឹក​ដំឡូង​មី ដែល​ក្នុង​មួយថ្ងៃៗ ចេញ​តាម​ច្រក ត្រពាំង​ផ្លុង ជាច្រើន​គ្រឿង​នោះ​៕

 

kunnhoem_2

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.