ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រស់នៅ​ចំណុច​សំបុក​ចាប ប្រតិកម្ម​នឹង​គម្រោង ដែល​អាជ្ញាធរ​ចង់​ប្តូរ​លំនៅឋាន​របស់​ពួកគាត់​ទៅ​រស់នៅ​កន្លែង​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​លេចចេញ​ព័ត៌មាន​សេចក្តីប្រកាស​មួយនា​ពី​ពេល​ថ្មីៗ​កន្លងទៅនេះ ដោយ​អាជ្ញាធរ​ខេត្ត បាន​ចាត់តាំង​សមាសភាព​គណៈកម្មការ​ចុះ​ស្រង់​ទិន្នន័យ​ចំនួន​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាក់ស្តែង​(​ក្នុង​ចំណុច​សំបុក​ចាប​) ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​បែងចែក​ដី​ឡូត៍​ជូន​ប្រជាពលរដ្ឋ ប្រហែល​២០០-៣០០​គ្រួសារ​ឱ្យ ទៅ​រស់នៅ​ចំណុច​លូ​ដាច់ ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​១០​ចាស់​ចំងាយ​ពី​ផ្លូវជាតិ​លេខ​៥៧ ជាង​១​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា កន្លងទៅនេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ប្រតិកម្ម​ចំពោះ​គម្រោង​មួយ​នេះ ។

​បើតាម​សម្តី​ប្រជាពលរដ្ឋ​ជាង​៥០​នាក់ ដែល​ផ្ទុះ​ប្រតិកម្ម​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​សី ហា កន្លងទៅនេះ បានឱ្យដឹងថា ពួកគាត់​បាន​ចាកចេញ​ពី​ស្រុក​កំណើត​មក​ពី​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា ចូលមក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ត្រង់​ចំណុច​កាស៊ីណូ​ហ្ស៊ី​ហ្សា ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ តាំងពី​ឆ្នាំ​១៩៩៦-១៩៩៧​មក​ម្លេះ លុះ​ក្រោយមក នៅ​ឆ្នាំ​១៩៩៨​អាជ្ញាធរខេត្ត​បាន​ឱ្យ​ពួកគាត់​ចេញ​ទៅ​រស់នៅ​ត្រង់ចំណុច​សំបុកចាប​សព្វថ្ងៃនេះ​ពោល​គឺ​រហូត​មកដល់ពេលនេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ។ ពួក​គាត់​បន្ត​ទៀត​ថា ក្នុង​ការរស់នៅ​រាល់ថ្ងៃ ពួក​គាត់​អត់​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ត្រឹមត្រូវ​នោះ​ទេ គ្មាន​សិទ្ធ​ត​ភ្ជាប់​បណ្តាញ​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​ហើយ​ក៏​អត់​មាន​ក្រុមហ៊ុន​ណា​ចូលទៅ​ដឹក​សម្រាម​នៅ​កន្លែង​ពួកគាត់​ដែរ ។​

​ពួក​គាត់​មួយ​ចំនួន​បាន​លើកឡើង​ថា ក្នុង​ការផ្លាស់ប្តូរ​ទីលំនៅ​ចាស់​ទៅ​ទទួល​យក​ទីលំនៅ​ថ្មី ដែល​អាជ្ញាធរ​រៀបចំ​ឱ្យ​ពួកគាត់​មាន​ប្លង់​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ពួកគាត់​ពិតជា​មាន​កា​រ​ពេញចិត្ត ប៉ុន្តែ​ត្រូវ​សំណង​សមរម្យ ក្នុង​ការ​ឱ្យ​ពួកគាត់​រុះរើ​ពី​កន្លែងចាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​បើសិនជា​គ្រាន់តែ​ឱ្យ​តិចតួច​ក្នុង​១​គ្រួសារ​ចំនួន​២០០​ដុល្លារ ឬ​រហូត​ដ ល់​២​ពាន់​ដុល្លារ ក៏​ពួកគាត់​ទទួលយក​មិនបាន​ដែរ ។ ម្យ៉ាងវិញទៀត​អ្វី​ដែល​គេ​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ចំណុច​សំបុកចាប​ខាងលើ​រហូត​ដល់​៧០%​យល់ព្រម​ចាក​ចេញពី​ដី​ចាស់ ទៅ​រស់នៅ​លើ​ដី​ថ្មី មិន​ពិតប្រាកដ​នោះទេ គឺ​ខាង​អាជ្ញាធរ​គ្រាន់តែ​ដើរ​ជំរឿន​ប្រជាពលរដ្ឋ​នីមួយៗ​ប៉ុណ្ណោះ មិន​បាន​ប្រាប់​អំពី​បញ្ហា​ផ្លាស់ប្តូរ​ទី​លំ​ឱ្យបាន​ដឹង​ជា​មុន​នោះ​ឡើយ ។

​ពួកគាត់​ជា​ច្រើន​នាក់​មិន​ចង់​ចាកចេញ​ពី​កន្លែងចាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​ឡើយ ហើ យ​ក៏មាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ធ្វើ​ប្លង់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដល់​ពួក​គាត់​ម្នាក់ៗ​ផងដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ចា​វ ខាន់ នាយករង​រដ្ឋបាល​សាលាខេត្ត និង​ជា ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា អាជ្ញាធរ​កំពុង​តែ​រៀបចំ​ដី​ថ្មី ឱ្យ​ពួកគាត់​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការរស់នៅ ដោយ​មាន​ប្លង់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន រស់នៅ​ស្របច្បាប់ មិន​ស្ថិត​ក្នុង​ភាពអនាធិបតេយ្យ​ដូច​រាល់ថ្ងៃ​នេះ​ទេ ហើយ​បើ​ប្រជា ពលរដ្ឋ​ណា​ម្នាក់​មិន​ទាន់​យល់​អំពី​បញ្ហា​នេះ សូម​ឱ្យ​ទាក់ទង​ទៅ​សួរ​លោក​តាម​ទូរស័ព្ទ​ផង ដែរ  ។ លោក​បញ្ជាក់ថា មុន​ដំបូង​ប្រជាពលរដ្ឋ តែងតែ​ប្រកែក​ដូច្នេះហើយ តែ​នៅ​យូរ​បន្តិច​ទៀត​ពួកគេ​នឹង​ទទួលយក​អ្វី​ដែល​អាជ្ញាធរ​រៀបចំ សម្រាប់​ពួកគេ​ជាក់​ជាមិនខាន​នោះឡើយ ៕
​អត្ថបទ នីយ៉ា​

 

2015_08_26ch1 (3) 2015_08_26ch1 (4) 2015_08_26ch1 (5) 2015_08_26ch1 (1) 2015_08_26ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.