ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

ឈ្មោះ ភ័ក្ត្រ អតីត​កូនប្រសា​រលោក អ៊ី ឈាន និង​ឈ្មោះ សៅ សុខ នៅ​ដឹកឈើ​គ្រញូង​យ៉ាង​គគ្រឹកគគ្រេង​

ឈ្មោះ ភ័ក្ត្រ អតីត​កូនប្រសា​រលោក អ៊ី ឈាន និង​ឈ្មោះ សៅ សុខ នៅ​ដឹកឈើ​គ្រញូង​យ៉ាង​គគ្រឹកគគ្រេង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​ប៉ៃលិន​និង​ខេត្ត​បាត់ដំបង ៖ ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​នៅ​បាន​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន ក្នុង​តំបន់​ឃុំ​តា​តោ​ក ស្រុក​សំឡូត ខេត្ត​បាត់ដំបង ច្រក​ព្រំ​និង​ចំ​ការខ្នោ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នេះ​តាម​ការ​អោយ​ដឹង​ពី​អ្នក​រកស៊ី​ឈើ​ដូចគ្នា កាល​ចុង ខែវិច្ឆិកា ឆ្នាំ ២០១៤ ម​ប្រភព​បាន​អោយដឹងថា ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ឈ្មោះ វិរៈ ឈ្មោះ ជាតិ ដឹកឈើ​ជញ្ជូន​ដោយ​រថយន្ត​កូរ៉េ​ចំណុះ ៥ តោន តាម​ច្រករបៀង​ឃុំ​តា​តោក​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ។ ឈ្មោះ​ភ័ក្ត្រ​(​អតីត​កូនប្រសា​រលោក​អ៊ី​ឈាន​) និង​ឧកញ៉ា​ឈ្មោះ សៅ សុខ ប្រចាំ​ខេត្ត​ប៉ៃលិន​បាន​ដឹក​ឈើ​ជញ្ជូន​តាម​ច្រករបៀង​ឃុំ​តា​តោក​ស្រុក​ សំឡូត​ខេត្ត​បាត់ដំបង យក​មក​ទុក​នៅ​ចំណុច​តំបន់ភ្នំ​ដំបង​សង្កាត់​អូរ​តា​វ៉ៅ​ក្រុងប៉ៃលិន មិនតែប៉ុណ្ណោះ ឈ្មោះ ភ័ក្ត្រ និង​ឧកញ៉ា ឈ្មោះ សៅ សុខ បាន​ចេញ​មុខ​ដឹកឈើ​តាម​ច្រក​ព្រំ និង​ចំ​ការខ្នោ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ផងដែរ ។ ពួគគេ​បាន​ជួល​កម្មករ​ឡើង​លី​ឈើ​គ្រញូង ពី​ប្រទេស​ថៃ ម្តង​២០​ទៅ​៣០​នាក់ ហើយ​កាលពី​ខែតុលា ឆ្នាំ​២០១៤ ពួក​ថៅកែ​ឈើ​គ្រញូង​ក៏បាន​បោកប្រាស់​កម្មករ មិន​អោយ​ថ្លៃ​ឈ្នួល​លីសែង​ផងដែរ រួច​ពួក​កម្មករ​បាន​ប្តឹង​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន អោយ​ជួយ​ចាត់ការ​តែ​រឿង​នេះ ចាត់ទុក​គ្មាន​បាន​ការ​អ្វី​ទាំងអស់ ។​

​ថៅកែ​ឈើ​គ្រញូង​ដែល​នាំ​កម្មករ​ឡើង​រក​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ត្រូវ​បង់​ជូន​សមត្ថកិច្ច​ក្នុង​ម្នាក់​ចំនួន ២០០ ដុល្លា បើ​មាន​កម្មករ​២០​នាក់ ត្រូវ​បង់​៤​ពាន់​ដុល្លា ហើយ​ពេល​ដឹក​ឈើ​ចេញ​មក​ត្រូវ​បង់ប្រាក់​ផ្សេងទៀត​។​
​ចំណែក​លោក ទី សុខា មេបញ្ជាការ​ទំនាក់ទំនង​ព្រំដែន មិន​បង្កា​ប​ករណីនេះ​ទេ បែរជា​ឃុបឃិត​គ្នា​ទៅវិញ ។​

​ក្រុម​រកស៊ី​ឈើ​គ្រញូង​ខុសច្បាប់​ទាំងនេះ មាន​សំណាង​ល្អ​រហូត​ដូច​ឈ្មោះ ភ័ក្ត្រ អតីត​កូនប្រសា​រលោក អ៊ី ឈាន និង​ឈ្មោះ សៅ សុខ នៅ​ដឹកឈើ​គ្រញូង​យ៉ាង​គគ្រឹកគគ្រេង មិនទាន់​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​បាន​ឡើយ ដោយ​ពួកគេ​មាន​ខ្នងបង្អែក​អ្នកធំ ៕

wood_ut-1

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.