ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​ឯកឧត្តម ជា សុ​មេធី នឹង​ដឹកនាំ​គណៈ​ប្រតិ​ភ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​សុខុមាលភាព និង​ការអភិវឌ្ឍ​សង្គម នៅ​សិង្ហ​បុរី ពី​ថ្ងៃ​ទី​៥-៧ ខែវិច្ឆិកា

​ឯកឧត្តម ជា សុ​មេធី នឹង​ដឹកនាំ​គណៈ​ប្រតិ​ភ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​សុខុមាលភាព និង​ការអភិវឌ្ឍ​សង្គម នៅ​សិង្ហ​បុរី ពី​ថ្ងៃ​ទី​៥-៧ ខែវិច្ឆិកា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នឹង​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​សុខុមាលភាព និង​ការអភិវឌ្ឍ​សង្គម និង​សន្និសីទ​គ្រួសារ​អាស៊ី​លើក​ទី​៤ ឆ្នាំ​២០២៤ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី​

​ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​នឹង ដឹកនាំ​គណៈប្រតិភូ​ក្រសួង ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​សុខុមាលភាព និង​ការអភិវឌ្ឍ​សង្គម និង​សន្និសីទ​គ្រួសារ​អាស៊ី​លើក​ទី​៤ ឆ្នាំ​២០២៤ នៅ​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានឱ្យដឹងថា កិច្ចប្រជុំ​ដែល​ធ្វើឡើង​ក្រោម​មូលបទ «​គ្រួសារ​អាស៊ី​ដែល​មាន​ភាពរឹងមាំ និង​ភាព​ធន់​៖ បញ្ហា​ប្រឈម និង​កាលានុវត្តភាព​» លោក នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​នេះ រួម​ជាមួយ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង​ស្ថានភាព​គ្រួសារ​អាស៊ាន​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ និង​សន្និសីទ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ដាច់​ដោយឡែក​ជាមួយ​ឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ ប្រទេស​សិង្ហ​បុរី នៅ​ល្ងាច​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ពិភាក្សា​ការងា​រលើ​កិច្ចសហការ​ស្តីពី​កិច្ចការ​គ្រួសារ​រវាង​កម្ពុជា និង​សិង្ហ​បុរី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​លោក Tharman Shanmugaratnam ប្រធានាធិបតី​សិង្ហ​បុរី និង​ទទួល​ជួប​ដាច់​ដោយឡែក​ជាមួយ​ព្រះអង្គម្ចាស់ Michael George នៃ​រាជវង្ស​អង់គ្លេស និង​លោក​បណ្ឌិត Robert Glover ស្ថាបនិក និង​ជា​នាយក ប្រតិបត្តិ​អង្គការ Care for Children ដើម្បី​ពិភាក្សា​លើ​គម្រោង​របស់​អង្គការ Care for Children នៅ​កម្ពុជា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.