ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ថវិកា​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបាន​ក្រុម​ការងារ ប្រគល់ជូន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៦​នាក់ នៅ​ខេត្ត​ព្រះវិហារ

​ថវិកា​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបាន​ក្រុម​ការងារ ប្រគល់ជូន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៦​នាក់ នៅ​ខេត្ត​ព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ថវិកា​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ ត្រូវបាន​ក្រុម​ការងារ នាំយកមក​ប្រគល់​ជូន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​៦​នាក់ នៅ​ខេត្ត​ព្រះវិហារ​។​

​ការប្រគល់​ជូន​ថវិកា​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជា​ការលើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A ចំនួន​៦​នាក់​នៅ​ខេត្ត​ព្រះវិហារ បាន​ធ្វើឡើង​ក្នុង​សំណេះសំណាល ក្រោម​វត្តមាន​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ជ វណ្ណា​រិទ្ធ នាយសេនាធិការ​រង និង​ជា​នាយការិយាល័យ​ទី​៤ កងទ័ពជើងគោក​, និង​លោក​វរសេនីយ៍ទោ ម៉ៅ គន្ធ​ឧត្តម​ពិសិដ្ឌ​ពង្ស ជំនួយការ​មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ប៉ាង រ៉ាវី អភិបាលរង​ខេត្ត​ព្រះវិហារ ព្រមទាំង​មាន​ការចូលរួម​ពី​លោក​នាយក​រដ្ឋបាល​សាលាខេត្ត មន្ទីរ​ជំនាញ​ពាក់ព័ន្ធ គណ​:​គ្រប់គ្រង​សាលា និង​មាតា បិតា​សិស្ស​ជា​ច្រេី​ន​រូប​ទៀត នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ជ វណ្ណា​រិទ្ធ បាន​ថ្លែង​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ ជូន​លោកគ្រូ​អ្នកគ្រូ មាតាបិតា​សិស្ស ពិសេ​សប្ងូនៗ​ដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ បាក់​ឌុប ឆ្នាំ​២០២៤ ដោយ​ទទួលបាន​និទ្ទេស A ទាំង​៦​នាក់​។​

​ឯកឧត្តម​ក៏​បាន​ប្រគល់ជូន​ថវិកា នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូន​សិស្ស​និទ្ទេស​A ទាំង​៦​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២​លាន​រៀល និង​ជូន​នាយក​សាលា​ចំនួន​៤​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.