ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជំរុញ​ឱ្យ​បន្ត​ពង្រឹង វិធានការ​បង្កា​រទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជំរុញ​ឱ្យ​បន្ត​ពង្រឹង វិធានការ​បង្កា​រទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​តាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​ឡាវ និង​បទល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ដ្រ​ខេត្ត​ព្រះវិហារ ដែល​កិច្ចប្រជុំ​នេះ រៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ ប្រាសាទ​ព្រះវិហារ អគារ​រដ្ឋបាល​សាលាខេត្ត​ជាន់​ទី​៣​។​

​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែង​បញ្ជាក់ថា ក្រោម​កិច្ចសហការ​រវាង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត ជាមួយ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ឡាវ និង​អង្គភាព​ពាក់ព័ន្ធ ចុះ​ល្បាត និង​ចុះ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន និង​បទល្មើស​ផ្សេងៗ នៅ​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ភូមិសាស្ត្រ ឃុំ​កំពង់​ស្រឡៅ​មួយ ឃុំ​កំពង់​ស្រឡៅ​ពីរ ស្រុក​ឆែប បាន​ជាប់​ជាប្រចាំ​។​

​ជា​លទ្ធផល​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៤​នេះ បាន​បង្ក្រាប​បទល្មើស​ឆ្លងដែន​ខុស​ច្បាប់​ចំនួន ១២​លើក ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន ៥៦​នាក់ ស្រី ០១​នាក់​។ បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន ០៩​លើក ឃាត់ខ្លួន​មុខសញ្ញា​ចំនួន ២១​នាក់ ដកហូត​បាន​គ្រឿងញៀន​[Uiñgiuniùmus (ICE, Heroine, Ketamine) ỤŚ សរុប ៦៣៦,១៨​គីឡូក្រាម​, មេតំ​ហ្វេ​តា​មីន (WY) ទម្ងន់ ១៨,៣៤​គីឡូក្រាម រថយន្ត​ចំនួន ៣​គ្រឿង ម៉ូតូ​ចំនួន​០៦​គ្រឿង ទូក​ចំនួន ០១​គ្រឿង ទូរស័ព្ទដៃ​ចំនួន ១៣​គ្រឿង ប្រាក់​រៀល​ចំនួន ២​លាន​រៀន ប្រាក់​បាត​ចំនួន ១​ពាន់​បាត ប្រាក់​ឡាវ​ចំនួន ១​លាន ៨០០​ពាន់​គីប និង​សម្ភារ​មួយចំនួនទៀត​។​

​ឯកឧត្តម គីម រិទ្ធី ថ្លែង​បញ្ជាក់​ទៀត​ថា ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តាម​ដង​ស្ទឹងសែន នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​ចំនួន​៣៦​លើក លើ ៥៦​ទីតាំង ដកហូត​វត្ថុតាង​រួមមាន​៖ ទូក ១៥​គ្រឿង​,​ឧបករណ៍​ឆក់​ត្រី ២៤​គ្រឿង​, អាគុយ ២៥​គ្រឿង​, ស្បៃ​អួន​ប្រវែង​សរុប ៣១,២៣០​ម៉ែត្រ និង​រុះរើ​ខ្ទម​អនាធិបតេយ្យ​ខុស​ច្បាប់​ចំនួន ២៣​កន្លែង​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៅតែ​បន្ត​ចុះ​ប្រតិបត្តិ​ការត្រួតពិនិត្យ បង្ក្រាប ទប់​ស្អាត និង​អប់រំ​ណែនាំ​អំពី​បទល្មើស​នេសាទ នៅ​តាម​គោលដៅ ភូមិ​សាស្ត​សំខាន់ៗ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​ណែនាំ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដាក់ចេញ​នូវ​ផែនការ និង​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ដោយ​ប្រើប្រាស់​នូវ​មធ្យោបាយ និង​កងកម្លាំង ព្រមទាំង​ធ្វើ​ការបែងចែក និង​ប្រគល់​ការទទួលខុសត្រូវ​ដល់​អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​ទទួល​បន្ទុក​អនុវត្ត​ភារកិច្ច​រៀងៗ​ខ្លួន ក្រោម​ការត្រួតពិនិត្យ និង​តាមដាន​ជាប្រចាំ​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​ថ្លែង​ជំរុញ​បន្ថែមទៀត ឱ្យ​បន្ត​ពង្រឹង​វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន បទល្មើស​ឆ្លងដែន​ខុសច្បាប់ បទល្មើស​នេសាទ​ខុសច្បាប់ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​ទន្ទឹមនេះ នាយ​ឧត្តមសេនីយ៍ ក៏​បាន​សង្កត់ធ្ងន់​ទៅលើ​បទល្មើស​នេសាទ ដោយ​រួម​គ្នា​ទប់ស្កាត់ ជន​ចំណាក់ស្រុក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ មក​នេសាទ​ក្នុង​ខេត្ត​ព្រះវិហារ នឹង​បញ្ឈប់​រាល់​ការប្រើប្រាស់ នូវ​ឧបករណ៍​ខុសច្បាប់​គ្រប់​ប្រភេទ ឱ្យ​ខាន​តែ​បាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.