ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ចុះ​ចែក​ពូជស្រូវ​ប្រមាណ​ជិត​៣០០​តោន ជូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្នុង​ខេត្ត​កំពង់ចាម

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ចុះ​ចែក​ពូជស្រូវ​ប្រមាណ​ជិត​៣០០​តោន ជូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្នុង​ខេត្ត​កំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ចុះ​ចែក​ពូជស្រូវ​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ នៅ​សាលាស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ការយកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ដ្រី ជូន​ដល់​បងប្អូន​ប្រជា​កសិករ​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត និង​គ្រោះ​ទឹកជំនន់​។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ ឯកឧត្តម ឌិ​ត ទីណា បាន​គូសបញ្ជាក់​បន្ថែមថា​៖ «​ក្រោម​ការដឹកនាំ​ដ៏​ស្វាហាប់ និង​ឈ្លាសវៃ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព ក្នុង​ការរក្សា​លំនឹង​ថ្លៃ កាត់បន្ថយ​ថ្លៃដើម​ផលិត ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅ​គ្រប់​ឃុំ​-​សង្កាត់ និង​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ជួយ​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស និង​ជួយ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​កសិកម្ម​ដល់​កសិករ ក្នុង​គោលបំណង​បង្កើន​ផលិតភាព​កសិកម្ម កែលម្អ​ជីវភាព និង​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ផងដែរ​»​។​

​បើតាម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​, ការទទួល​ស្តាប់​នូវ​យោបល់​ណែនាំ និង​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គឺ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​ដឹង​ពី​ការព្យាករណ៍​ធាតុ​អាកាស បម្រែបម្រួល​អាកាសធាតុ កាត់បន្ថយ​នូវ​ផលប៉ះពាល់ ដោយ​មិន​ប្រថុយ​ធ្វើស្រែ​ទាំង​មាន​ហានិភ័យ និង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​លើសពីនេះ ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ដាំ​នូវ​ពូជស្រូវ​សែន​ក្រអូប ដែល​ជា​ពូជស្រូវ​កម្ពុជា​មានគុណ​ភាពល្អ មាន​ទីផ្សា​រលក់​បាន​ថ្លៃ និង​ត្រៀម​អ្នក​ទទួល​ទិញ​ផងដែរ ប្រការ​សំខាន់​ត្រូវ​មាន​ការផលិត​ជា​លក្ខណៈ​សហគមន៍​កសិកម្ម​ទំនើប ដែល​មាន​បច្ចេកទេស​ត្រឹមត្រូវ មាន​ផែនការ​ច្បាស់លាស់ មាន​ធនធានមនុស្ស និង​ទុន​គ្រប់គ្រាន់​។​

​សូម​បញ្ជាក់​ជូន​ថា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម បាន​ចែក​ស្រូវពូជ​ចំនួន ២៩៨,៦​តោន ជូន​ដល់​កសិករ​ចំនួន ២ ៩៨៦​គ្រួសារ ទូទាំង​ខេត្ត​ខេត្ត​កំពង់ចាម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.