ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

រោង​សិប្បកម្ម របស់​ឈ្មោះ បេ ជនជាតិ​វៀតណាម ត្រូវ​បាន​បង្ក្រាប បន្ទាប់​ពី​មាន​ការរាយការណ៍​ពី​អ្នកសារព័ត៌មាន​ទៅគ្រប់​ជំនាញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រតនគិរី ៖  រោង​សិប្បកម្ម​ជនជាតិ​វៀតណាម​ស្តុប​ឈើប្រណិត​មួយកន្លែង ហើយ​កំពុង​លើក​ឈើប្រណិត​ដាក់​រថយន្ត​ចំនួន​ពីរ​គ្រឿង បំរុង​ដឹក​ទៅ​ប្រវៀ​ត​ណា​ម​តាម​ច្រកទ្វារ​អន្តជាតិ​អូរយ៉ាដាវ ស្រាប់តែ​ត្រូវ​កំលាំងចំរុះ​ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ចុះបង្ក្រាប​រិបអូស​បាន​ភ្លាមៗ បន្ទាប់ពី​មាន​ក្រុមអ្នកកាសែត​មួយក្រុម​តាម​ប្រមាញ់ ហើយ​សំណូមព​អោយ​បង្ក្រាប​រថយន្ត​នោះ ។

​ហេតុការណ៍​បង្ក្រាប​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង ០៣.៣០ នាទី​ល្ងាច ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៥​សិ្ថត​នៅ​ភូ​មិជ្រីសង្កាត់យ​ក្ស​ឡោមក្រុង​បាន​លុង​។​

​បើ​យោង​តាម​ប្រភព​ពី​កំលាំង​ដែល​ចុះ​បង្ក្រាប​ផ្ទាល់​បាន​អោយដឹងថា ផ្ទះ​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ គឺ​មាន​ម្ចាស់​ឈ្មោះ​”​សុន​សុខ​” ហៅ​បេ ជា​ជនជាតិ​វៀតណាម ប្រកប​របរ​បើក​សិប្បកម្ម​និង​ស្តុប​ឈើ​ប្រណិត​ខុសច្បាប់​នោះ​ជាង​១០​ឆ្ន្នាំ​មកហើយ ធ្លាប់​មាន​ការបង្ក្រាប​ញឹកញាប់​ដែរ តែ​នៅ​តែ​មិន​រាងចាល ដោយ​អាង​មាន​ខ្នងបង្អែក​ជា​ព្រះរាជអាជ្ញា​នៅ​ពីក្រោយ ។​

​ឯ​ការបង្ក្រាប​នេះ​រឹបអូស​បាន​រថយន្ត​ចំនួន​ពី​គ្រឿង ម៉ាក​បា​ឡែន​ពណ​ណ៌​កណ្តុរប្រមេះ អត់​ស្លាក​លេខ និង​រថយន្តឡុច​ស៊ីស​៣០០ ពណ៌ ស អត់​ស្លាក​លេខ​មួយគ្រឿង​ទៀត  ។​

​ប្រភព​បន្តថា រថយន្ត​ពី​គ្រឿង​នេះ​មាន​អ្នក​រត់ការ​ឈ្មោះ “​ស្រី​ម៉ី​” ដែលជា​អ្នក​ចេញ​មុខ​រត់កា​រដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ចាប់​ពី​ក្រុង​បាន​លុង រហូត​ដល់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ។​

​ក្នុង​ការបង្ក្រាប​នោះ គេ​សង្កេតឃើញ​រឹបអូស​បាន​រថយន្ត​ពី​គ្រឿង ត្រៀម​ដឹកឈើ​ប្រណីត​ចេញ​នោះ និង​ឈើប្រណិត​នោះ ចំនួន ០៣ គោយន្ត​ឆ្នៃ​ទៀត ហើយ​ធ្វើការ​រិបអូស​យក​មក​រក្សា​រ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ច្បាប់​ព្រៃឈើ ។​

​សូមបញ្ជាក់​ថា មុន​ពេល​បង្ក្រាប​មាន​ក្រុមអ្នកកាសែត​មកពី​ភ្នំពេញ​មួយ​ក្រុម​តាម​ប្រមាញ់​រថយន្ត​របស់​”​ស្រី​ម៉ី​”​នោះ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដល់​ពេល​ឃើញ​សកម្មភាព​លើ​ក​ឈើប្រណិត​ដាក់​ពេញ​រថយន្ត ទើប​ហៅ​សមត្ថកិច្ច​អោយ​មក​បង្ក្រាប​តែម្តង ប៉ុន្តែ​ដំបូង​សមត្ថកិច្ច​មិន​ចង់​មក​បង្ក្រាប​ទេ តែ​ត្រូវ​ក្រុម​អ្នកការ​សែត​នោះ​រក​អ្នក​អន្តរាគមន៍​ជាច្រើន​ជំនាញ ទើប​សមត្ថកិច្ច​នោះ​មក​បង្ក្រាប​តែម្តង ។ ព្រោះ​រោង​សិប្បកម្ម​ឈ្មោះ​”​សុន​សុខ​” ហៅ “​បេ​”​នោះ សមត្ថកិច្ច​មិន​សូវ​ហ៊ាន​បង្ក្រាប​ទេ ដោយសារ​សំភារៈ​កំពុង​កែឆ្នៃ​នៅ​ទី​នោះ​ភាគច្រើន​ជា​របស់​អ្នកធំ​ក្នុង​ខេត្ត ។​

​នៅពេលដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​រោង​សិប្បកម្ម​នោះ​ម្ចាស់​ឈើ និង​ម្ចាស់​សិប្បកម្ម​បាន​រត់គេច​ខ្លួន​បាត់​អស់​៕
​ជីវ៉ា​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.