ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ វាយតម្លៃ ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​ជន់​លិច​ស្រូវប្រាំង​ប្រជាកសិករ ក្នុងស្រុក​បាកាន

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ វាយតម្លៃ ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​ជន់​លិច​ស្រូវប្រាំង​ប្រជាកសិករ ក្នុងស្រុក​បាកាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ និង​វាយតម្លៃ អំពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដើម​រដូវប្រាំង ដែល​ជន់​លិច​ស្រែ​ស្រូវប្រាំង​ប្រជាកសិករ នៅ​ផ្នែក​ខ្លះ​ក្នុង​ឃុំ​ស្វាយដូនកែវ និង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ដើម្បី​ស្នើសុំ​អន្តរាគមន៍​ស្រូវពូជ សម្រាប់​ដាំ​ស្តារ​ឡើង​វិញ​នៅ​ពេល​ទឹក​ស្រក​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បានឱ្យដឹងថា ក្រោយ​ពី​ការចុះពិនិត្យ និង​វាយតម្លៃ​ផលប៉ះពាល់​ជាក់ស្តែង យើង​ឃើញថា ដំណាំ​ស្រូវ​ទាំងអស់ អាច​នឹង​ប្រឈម​ការខូចខាត​ទាំងស្រុង ព្រោះថា​ស្រូវ​បងប្អូន​ប្រជាកសិករ​យើង ទើប​ព្រោះ​បាន​០៧​ទៅ​១០​ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ​ស្ថានភាព​ទឹក ក៏​នៅ​ជន់​លិច​រយៈពេល​យូរ​ទៀត​ដែរ​។​

​ឯកឧត្តម​បាន​បន្ថែមថា នៅ​ចំពោះមុខ​នេះ ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ក្នុងនាម​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត គឺ​យើង​ត្រៀម​ធ្វើ​ផែនការ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ស្រូវពូជ សម្រាប់​ឱ្យ​បងប្អូន​កសិករ​យើង មានលទ្ធភាព​ស្តារឡើងវិញ​នៅពេល​ទឹក​ស្រ​ក​។ ឯកឧត្តម​បាន​ផ្តាំផ្ញើ ជូន​ចំពោះ​បងប្អូន​ប្រជាកសិករ សូម​កុំ​អស់សង្ឃឹម ត្រូវ​ខិតខំ​បង្កបង្កើន​ផល​ស្រូវ ឬ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត នឹង​តែ​ត្រូវ​ចាំ​ទុក​ថា អំឡុង​រដូវប្រាំង​នេះ ម្តៅ​អាច​ឡើង​ខ្ពស់​ចន្លោះ​ពី​៤៥​ទៅ​៤៦​អង្សារ​សេ ដូច្នេះ​ត្រូវ​ត្រៀម​ស្តុក​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ព្រោះ​អាច​ប្រឈម​ការខ្វះខាត​ទឹក​។​

​គួរ​ជម្រាបជូន​ថា ផ្អែក​តាម​ការចុះពិនិត្យ និង​វាយតម្លៃ​ជាក់ស្តែង​នា​ព្រឹក​នេះ ឃើញ​ថា​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​បាកាន កើតឡើង​ដោយសារ ទទួលរង​នូវ​ឥ​ទិ្ធ​ពល​ព្យុះ​ទី​២០ ឈ្មោះ​ត្រា​មី និង​ព្យុះ​ទី​២១ ឈ្មោះ​កង​រី បាន​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​ជន់​លិច​ដំណាំ​ស្រូវ​រដូវប្រាំង «​រូ​វ​ក្នុងដំណាក់កាល​សំណាប និង​បែក​គុម្ព​» របស់​ប្រជាកសិករ សរុប​ប្រមាណ​១០០​ហិកតា ស្មើនឹង​៥២​គ្រួសារ នៅក្នុង​ឃុំ​ចំនួន​០២ រួមមាន​៖
​ទី​១៖ ឃុំ​ស្វាយដូនកែវ មាន​០១​ភូមិ គឺ​ភូមិ​ច្រប់ មាន​ផ្ទៃដី​លិចលង់ ចំនួន​២៥​ហិកតា ស្មើនឹង​០៥​គ្រួសារ​។​
​ទី​២៖ ឃុំ​អូរ​តា​ប៉ោង មាន​ចំនួន​០៥​ភូមិ មាន​ផ្ទៃដី​លិចលង់ ចំនួន​៧៥​ហិកតា ក្នុងនោះ​មាន​៖
*​ភូមិ​ទួល​រគាំង ចំនួន​១៦​ហិកតា ស្មើនឹង​១០​គ្រួសារ
*​ភូមិ​ស្តុក​ឃ្លោក ចំនួន​១៤​ហិកតា ស្មើនឹង​០៩​គ្រួសារ​
*​ភូមិ​ព្រៃ​យាង ចំនួន​០១​ហិកតា ស្មើនឹង​០១​គ្រួសារ​
*​ភូមិ​ផ្សារ​អណ្តែត ចំនួន​០៣​ហិកតា ស្មើនឹង​០១​គ្រួសារ​
*​ភូមិរ​បោះ​រាំង ចំនួន​៤១​ហិកតា ស្មើនឹង​២៦​គ្រួសារ​។​

​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​នឹង​កំពុង​យកចិត្តទុកដាក់ សហការគ្នា បន្ត​ចុះ​តាមដាន​អំពី​ស្ថានភាព​ដំណាំ​ស្រូវ​ជាក់ស្តែង តាម​ទីតាំង​នី​មួយៗ​ខាង​លើ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.