ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​នឹង​រៀបចំ​ឡើង​នៅ​ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី​១៣-១៥ ខែ​ធ្នូ

​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​នឹង​រៀបចំ​ឡើង​នៅ​ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី​១៣-១៥ ខែ​ធ្នូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រច​ជា​គោលការណ៍​ឱ្យ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​១១ នៅ​ខេត្ត​កំពត ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​។ ប្រធានបទ​បុណ្យ​សមុទ្រ​ឆ្នាំនេះ គឺ «​អបអរ​បេតិកភណ្ឌ និង​ចីរភាព​នៃ​តំបន់ឆ្នេរ​»​។​

​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ នា​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​១១​ខាង​មុខ​នោះ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ព្រមទាំង​ថ្នាក់ដឹកនាំ​អន្តរក្រសួង​-​ស្ថាប័ន​ដែល​ជា​អនុប្រធាន​និង​សមាជិក ព្រមទាំង​លោក​ឧកញ៉ា ឧកញ៉ា លោក​-​លោកស្រី​តំណាង​វិស័យ​ឯកជន​ជា​សមាជិក សរុប​ចំនួន​១៧៨​នាក់ នៅ​សាលាខេត្ត​កំពត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា ពិធីបុណ្យ​សមុទ្រ​រៀបចំ​បាន​១០​លើក​រួចមកហើយ ដោយ​ក្នុង​នោះ​ខេត្ត​កំពត​បាន​ទទួល​រៀបចំ​ចំនួន​៣​ដង គឺ​នៅ​ឆ្នាំ​២០១៥ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២៤ នាពេលខាងមុខ​។​

​ឯកឧត្តម​បន្តថា ការណ៍​ដែល​ជ្រើសរើស​ប្រធានបទ «​អបអរ​បេតិកភណ្ឌ និង​ចីរភាព​នៃ​តំបន់ឆ្នេរ​» សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១១​នេះ គឺ​ស្រប​ទៅនឹង​ខេត្ត​កំពត​ជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ និង​ក​សិ​ទេសចរណ៍​តំបន់ឆ្នេរ តួ​យ៉ាង​ការជ្រើសរើស​ខេត្ត​កំពត​ដើម្បី​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​នា​ឆ្នាំនេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា និង​ជំរុញ​ការយកចិត្តទុកដាក់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព ជាពិសេស​ការពង្រឹង​និង​លើកកម្ពស់​គុណភាព​សេវាកម្ម​នានា​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ទៅលើ​ការកំណត់​ទិសដៅ​ការងារ​មួយចំនួន ដែល​គួរ​យកចិត្តទុកដាក់​អនុវត្ត​ក្នុង​ការបំពេញ​ការងារ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​អន្តរក្រសួង ស្ថាប័ន អន្តរ​វិស័យ ត្រូវមាន​លក្ខណៈបុរេស​កម្ម សកម្ម និង​អន្តរ​សកម្ម​រវាង​គ្នា​និង​គ្នា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ឱ្យមាន​ភាព​ប្រទាក់ក្រឡា និង​ស៊ីចង្វាក់​គ្នា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ជោគជ័យ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ខាងមុខនេះ ហើយ​ភាពជោគជ័យ គឺជា​ស្នាដៃ​ទាំងអស់គ្នា​។ ឯកឧត្តម​បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​យុទ្ធនាការ​៖ «​ទាំងអស់​គ្នា​ដើម្បី​ទេសចរណ៍ ទេសចរណ៍​ដើម្បី​ទាំងអស់គ្នា​!» «​ម្នាក់ៗ​ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ម្នាក់​»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.