ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា ផ្ដល់​ឱកាស​ការងា​រដល់​ជន​មាន​ពិការភាព

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​នៅ​កម្ពុជា ផ្ដល់​ឱកាស​ការងា​រដល់​ជន​មាន​ពិការភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកស្រី ជា ផល្គុន រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​ធ្វើ​ទស្សនកិច្ច និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជន​មាន​ពិការភាព​ដែល​កំពុង​បម្រើ​ការងារ​នៅ​រោងចក្រ​អ៉ី​លីត (​ខេ​ម​បូឌា​) ស្ថិតក្នុង​ភូមិ​ថ្នាញ សង្កាត់ បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​រោងចក្រ​មួយ​នេះ ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការជ្រើសរើស​ជន​មាន​ពិការភាព​ចូលម្រើការ​ងារ ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ និង​អនុក្រឹត្យ​អនុក្រឹត្យ​លេខ ១០៨ ស្តីពី​ការកំណត់​អត្រា និង​បែបបទ​នៃ​ការជ្រើសរើស​ជនពិការ​ចូល​បម្រើ​ការងារ​។​

​ឯកឧត្តម ជា សុ​មេធី បាន​គូសបញ្ជាក់ថា​៖ «​ការអនុវត្ត​កាតព្វកិច្ច​ប្រកប​ដោយ​ឆន្ទៈ និង​ការទទួលខុសត្រូវ​នេះ គឺជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ឯកជន​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ហើយក៏​ជា​ការជំរុញ និង​លើកទឹកចិត្ត​ជន​មាន​ពិការភាព​នៅ​កម្ពុជា​ឱ្យ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព ដើម្បី​ស្វែងរក​ឱកាស​ការងារ និង​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ចសង្គម និង​គ្រួសារ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ទាំងអស់ ជា​ពិសេស​រោងចក្រ អ៊ី​លី​ត (​ខេ​ម​បូឌា​) សូម​បន្ត​ការជ្រើសរើស និង​ផ្តល់​ឱកាស​ការងារ​ដល់​ជន​មាន​ពិការភាព ព្រមទាំង​ផ្តល់​នូវ​ការលើកទឹកចិត្ត​សមស្រប​ទៅតាម​សមត្ថភាព និង​ប្រកបដោយ​ការយោគយល់​ខ្ពស់​ដល់​ជន​មាន​ពិការភាព​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្ដែង​ការកោតសរសើរ​ដល់​ប​ង​ប្អូន​កម្មករ​រោងចក្រ ដែល​ជា​ជន​មាន​ពិការភាព ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព និង​ប្រើប្រាស់​សម្បទា ដែលមាន​ក្នុង​ការស្វែងរក​ប្រាក់ចំណូល​ដើម្បី​ខ្លួនឯង គ្រួសារ និង​រួមចំណែក​ក្នុង​សកម្មភាព​សេដ្ឋកិច្ចសង្គម និង​បាន​លើកទឹកចិត្ត​ដល់​បងប្អូន​មាន​ពិការភាព​ទាំងអស់ ទាំង​នៅ​ទីនេះ ក៏ដូចជា​ទូទាំងប្រទេស សូម​កុំ​ផ្តេកផ្តួល​លើ​ពិការភាព​របស់​ខ្លួន ដោយ​ត្រូវ​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន ខិតខំ​បង្កើន​ចំណេះដឹង និង​ពង្រឹង​សមត្ថភាព​តាមរយៈ​ការ​ចូល​សិក្សា​ក្នុង​គ្រឹះស្ថាន​អប់រំ និង​រៀន​ជំនាញ​វិជ្ជាជីវៈ​តាម​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នានា ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​ដំណើរការ​។​

​គូសបញ្ជាក់​ផងដែរ​ថា យោងតាម​អនុក្រឹត្យ​លេខ ១០៨ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១០ ស្តីពី​ការកំណត់​អត្រា និង​បែបបទ​នៃ​ការជ្រើសរើស​ជនពិការ​ចូល​បម្រើ​ការងារ និយោជក ឬ​ម្ចាស់​នីតិបុគ្គល​ដែល​ស្ថិតនៅក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ ត្រូវបាន​តម្រូវឱ្យ​ធ្វើ​ការជ្រើសរើស​ជនពិការ ចូល​បម្រើ​ការងារ​នៅក្នុង​គ្រឹះស្ថាន​របស់ខ្លួន​។ ពោល​គឺ នីតិបុគ្គល​ដែល​មាន​កម្មករ និយោជិត កំពុង​បម្រើ​ការងារ​ចាប់ពី​១០០ នាក់​ឡើងទៅ ត្រូវ​មាន​ជន​មាន​ពិការភាព​កំពុង​បម្រើ​ការងារ ដោយ​កំណត់​ក្នុង​អត្រា​ចំនួន ១ ភាគរយ​នៃ​ចំនួន​កម្មករ និយោជិត​សរុប​។​

​ក្នុង​ការជំរុញ​ការអនុវត្ត​ការងារ​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តាមរយៈ​រដ្ឋបាល​សិទ្ធិ​ជនពិការ នៃ​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ បាន​បន្ត​ជំរុញ​ការចុះ​បញ្ជិកា​របស់​វិស័យ​ឯកជន និង​បន្ត​ចុះ​ពិនិត្យ វាយតម្លៃ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជិកា​អនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ព្រមទាំង​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ដែល​មិន​មាន​អត្រា​ជនពិការ​បម្រើការ​ងារ​តាម​អត្រា​កំណត់ ធ្វើការ​បង់​ភាគទាន​ចូល​ហិប​មូលនិធិ​ជនពិការ និង​ឈាន​ទៅដល់​ការពិន័យ​អន្តរការណ៍​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.