ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក ភឺន ផល្លា ជំនួយការសម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រារព្ធពិធីក្រុងពាលីត្រៀមសម្ពោធអគារសិក្សាថ្មី នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល

លោក ភឺន ផល្លា ជំនួយការសម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រារព្ធពិធីក្រុងពាលីត្រៀមសម្ពោធអគារសិក្សាថ្មី នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និងលោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ត្រៀមសម្ពោធអគារសិក្សាថ្មី នៃអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល។
លោក ភឺន ផល្លា បានបញ្ជាក់ថា អគារសិក្សាថ្មី ដែលត្រូវសម្ពោធនៅថ្ងៃទី០២ ខែវិច្ឆិកាស្អែកនេះ មាន១ខ្នង ៣បីជាន់ ១៨បន្ទប់ និងជាសមិទ្ធផលនានា នៃសាលាអនុវិទ្យាល័យ ហ៊ុន សែន អង្គស្នូល ស្ថិតនៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អគារសិក្សានេះ ចាប់ផ្ដើមកសាងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ដោយចំណាយថវិកាសរុបចំនួន ៥៥៨,៩០៨.៥០ដុល្លារ។
អាគារសិក្សា និងសមិទ្ធផលនានានេះ សម្រាប់ពង្រឹងវិស័យអប់រំឲ្យមានការរីកចម្រើន ដោយផ្សាភ្ជាប់ជាមួយយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះវិស័យអប់រំដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជា ក្នុងស្រុកអង្គស្នួល និងដើម្បីលើកកម្ពស់គុណភាព វិស័យអប់រំ ក្នុងការឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រ «បញ្ចកោណ»។
ជាមួយគ្នានេះ លោក ភឺន ផល្លា បានថ្លែងអំណរអរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តកណ្ដាល និងស្រុកអង្គស្នួលគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលបានរួមចំណែកជាមួយថ្នាក់ដឹកនាំ ដោយកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដើម្បីឲ្យគម្រោងសាងសង់ដ៏មានសារៈសំខាន់ដំណើរការបានទៅដោយរលូន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.