ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក ជាវ តា​យ​៖ ការចូលរួម​កសាង​សមិទ្ធផល​និង​ចាត់ទុក​វិស័យ​ពុទ្ធចក្រ​ក៏​មាន​តួនាទី​សំខាន​ក្នុង​សង្គម​ជាតិ​ដែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត ៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​មានប្រសាសន៍​ដោយ​ចាត់ទុក​វិស័យ​ពុទ្ធចក្រ​ក៏​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​ជាតិ​ផង​ដែរ​ព្រោះថា​ព្រះពុទ្ធសាសនា​ក្រៅពី​ការអប់រំ​ប្រៀនប្រដៅ​ឱ្យ​មនុស្ស​ស្គាល់​បុណ្យ​និង​បាប​ក៏​បាន​រួមចំណែក​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​និង​កិច្ចការ​សង្គម​ទៀតផង​។ លោក ជាវ តា​យ​បាន​មានប្រសាសន៍​លើកឡើង​ដូចនេះ នៅ​ក្នុង​កិច្ច​ជួប​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ពុទ្ធបរិស័ទ​នាឱកាស​នៃ​ពិធី​វេន​កាន់បិណ្ឌ​ទី​១​កាលពី​វេលា​ល្ងាច​ថ្ងៃ​ច័ន្ទ​១៥​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៨ នៅ​វត្ត​ពិជ័យ​ឧត្តុង្គ​ហៅ​វត្ត​កំពង់បាយ​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​ខេត្ត​កំពត​។

​លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​ពុទ្ធចក្រ​នេះ​ហើយ​ទើប​ត្រូវបាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ជ្រោង​លើកកម្ពស់​ចាត់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ជាតិ​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ​។​

លោក​អភិបាលខេត្ត​ក៏​បាន​ចាត់ទុក​ពិធី​កាន់បិណ្ឌ​នាពេល​នេះ​ពិតជា​បាន​នាំមក​នូវ​យ៉ាង​សំខាន់​ក្រៅពី​ការនាំមក​នូវ​គ្រឿងឧបភោគ​បរិភោគ​ទេយ្យវត្ថុ​រួម​នឹង​បច្ច័យ​ដើម្បី​ផ្គត់​ផ្គង​ជីវភាព​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​និង​ការបំពេញ​កុសលផល​បុណ្យ​ឧទ្ទិស​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ដែល​ពិធី​នេះ​ធ្វើឡើង​ទៅ​តាម​ប្រពៃណី​កាន់បិណ្ឌ​នៃ​ព្រះពុទ្ធសាសនា​យើង​ក្ដី ពិធី​នេះ​ក៏​ជា​ចំណែក​មួយ​នាំមក​នូវ​បច្ច័យ​មួយចំណែក​ដើម្បី​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទី​អារាម​វត្ត​ឱ្យបាន​ស័ក្តសម​ជា​ទី​សក្ការៈបូជា​របស់​ពុទ្ធបរិស័ទផ​ង​ដែរ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ និង​លោកស្រី ដោយ​មើលឃើញ​ពី​តម្រូវការ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទី​អារាម​វត្ត​នេះ​ឱ្យ​ស័ក្តសម​ជា​វត្ត​មួយ​មាន​វ័យ​ចំណាស់​នៅ​កណ្ដាល​ក្រុង​កំពត​ផង​នោះ លោក​អភិបាលខេត្ត​ក៏​បាន​ប្រកាស​ជួយ​កសាង​ផ្លូវ​បេតុង​ចូល​ទីធ្លា​វត្ត​ពិជ័យ​ឧត្តុង្គ​នេះ​មាន​ចំងាយ​ប្រមាណ​ជិត​២០០​ម៉ែត្រ​ផង​ដែរ​។ ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ​និង​លោកស្រី ព្រមទាំង​សហការី ក៏​បាន​នាំមក​នូវ​បច្ច័យ​គ្រឿងឧបភោគ​បរិភោគ​ភេសជ្ជៈ​ដើម្បី​ប្រគេន​ព្រះសង្ឃ​ចំនួន​៤០​អង្គ​ក្នុង​០១​អង្គ​បច្ច័យ​៥​ម៉ឺន​រៀល​និង​គ្រឿងឧបភោគ​បរិភោគ​ភេសជ្ជៈ​មួយចំនួន និង​ប្រគេន​បច្ច័យ​ព្រះសង្ឃ​សម្រាប់​ក្នុង​វេន​កាន់បិណ្ឌ​ទី​១​នេះ​ចំនួន​៦​លាន​រៀល និង​ក៏​បាន​ជូន​នូវ​ថវិកា​មួយចំនួន​សម្រាប់​ដល់​លោកយាយ​លោកតា​និង​ប្រជា​ពុទ្ធបរិស័ទ​ចូលរួម​នា​ពេល​នេះ​ផងដែរ​។​

​សូមបញ្ជាក់​ថា ពិធី​កាន់បិណ្ឌ​វេន​ទី​១​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់ លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​និង​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ចំណុះ​យ៉ាង​ជើង​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

r180925c1 r180925c2 r180925c3 r180925c4 r180925c5 r180925c6 r180925c7 r180925c9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.