ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពត ៖ លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន សមាជិក គណៈកម្មាធិការ​កណ្ដាល អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្ដាល តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភាជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក នៃ ប៉េ​ណា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​គណបក្ស​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពត​។​

​កិច្ចប្រជុំ​នេះ ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​គណបក្ស​ប្រជាជន​ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត ក្រុង ស្រុក សរុប​ចំនួន​ជាង​៥០០​នាក់​។​

​លោក ជាវ តា​យ​សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ធ្វើ​របាយការណ៍​បញ្ជាក់​ឱ្យដឹងថា​៖ ដោយ​ផ្ដើម​ចេញ​នូវ​គោលការណ៍​យុទ្ធសាស្ត្រ​របស់​គណបក្ស​បាន​ខិតខំ​កសាង​អំពើ​ល្អ​និង​មាន​ការដឹកនាំ​ល្អ​ព្រមទាំង​មាន​ការចូលរួម​យកចិត្តទុកដាក់​ពី​មន្ត្រី​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ពិសេស​ពិ​ី​ថ្នាក់​ដឹកនាំ​នៅ​ខេត្តកំព​ត​ក្នុង​ការអនុវត្តន៍​ការងារ ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​រាល់​សំណូមពរ​ការលំបាក​ខ្វះខាត និង​តម្រូវការ​ចាំបាច់​នានា​បាន​ទាន់ពេលវេលា បម្រើ​ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត​បាន​ល្អ​ធ្វើឱ្យ​លទ្ធផល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​នៅ​ខេត្ត​កំពត​មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទទួលបាន​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​ធំធេង​ដូច​នៅ​ទូទាំង​ប្រទេស​ផងដែរ​។​

​ជា​លទ្ធផល​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​ខេត្ត​កំពត​មានតែ​១៦​គណបក្ស​នយោបាយ​លើ​២០​គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ មាន​ប្រជាពលរដ្ឋ​មក​បោះឆ្នោត ៣១១.៤៤៧​នាក់ ស្មើនឹង​៨៥,២២%​នៃ​បញ្ជី​បោះឆ្នោត​សរុប​។ ក្នុងនោះ​ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​សម្លេង​គាំទ្រ​ដ៏​ច្រើន​លើសលប់​មាន​ចំនួន ២០៧.៦៧៥​សម្លេង ស្មើ​៧២,៩៤%​នៃ​សន្លឹក​ឆ្នោត​បាន​ការសរុប​ស្មើនឹង​៧១,២៣% នៃ​ចំនួន​សមាជិក​បក្ស​ទាំងអស់ ព្រមទាំង​ទទួលបាន​ការកាន់កាប់​អាសនៈ​៦​លើ​៦​។​

​មានប្រសាសន៍​បូកសរុប កិច្ចប្រជុំ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន បាន​កោតសរសើរ​និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ​នៅ​ខេត្តកំព​ត គ្រប់​ថ្នាក់​រហូតដល់​មូលដ្ឋាន​ផ្ទាល់​និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ដែល​ធ្វើ​ឱ្យ​ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នៃ​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា​នេះ ដែល​លទ្ធផល​ជោគជ័យ​ធំធេង​ទាំងនេះ​គឺ​ពិតប្រាកដ​ផ្ដើមចេញ​តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធី​គោល​មា​គា៌​នយោបា​យយុទ្ធសាស្ត្រ​ដ៏ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​។​

​លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ក៏​បាន​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​សមាជិក​គណ​បក្ស​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​។  ពិសេស​ការកសាង​អំពើ​ល្អ​ជំរុញ​បន្ថែម​ទ្វេរ​ដង​ក្នុង​ការផ្ដល់​សេវា​រដ្ឋបាល​និង​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល ដើម្បី​បង្កើន​ជំនឿ​និង​ការគាំទ្រ​ដល់​គណបក្ស​ប្រជាជន​ថែមទៀត​ឈាន​ទៅ​សម្រេច​ជោគជ័យ​លទ្ធផល​បោះឆ្នោត​អាណត្តិ​ក្រោយៗ​សម្រាប់​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យបាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​
​

 

r180925a1 r180925a2 r180925a3 r180925a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.