ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

លោក លី​សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ នាំ​អំណោយ​សប្បុរសជន​ជូន​លោកយាយ​អាយុ ៩៧ ឆ្នាំ​គ្មាន​ទីពឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក លី​សារី អភិបាលរង​ខេត្ត​បន្ទា​មានជ័យ នាំ​អំណោយ​សប្បុរសជន​ជូន​លោកយាយ​អាយុ​៩៧​ឆ្នាំ​គ្មាន​ទីពឹង ដែលមាន​ជីវភាព​លំបាក​និង​សុំ​ផ្ទះ​គេ​ស្នាក់នៅ កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២១៥ ស្ថិតក្នុង​ភូមិ​ខ្លា​កូន​ចាស់​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​លោកស្រី ចាន់ ថេង អភិបាលក្រុង​សិរីសោភ័ណ និង​មាន​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ចូលរួម​ក្នុងការ​ចែក​អំណោយ​បានអោយដឹងថា លោកយាយ​មាន​ឈ្មោះ ង៉ែត សេង អាយុ ៩៧ ឆ្នាំ ។​

​លោកយាយ ង៉ែត សេង បាន​និយាយប្រាប់​អ្នក​យក​ព៌ត័មាន​ឲ្យដឹងថា កាលពី​ជាង​១០​ឆ្នាំមុន គាត់​បាន​សុំ​គេ​រស់នៅ​ក្នុង​ភូមិ​កង​វ៉ា ក្រោយ​ពី​ម្ចាស់​គេ​លក់​ផ្ទះ​ទៅ​គាត់​រស់​នៅ​តែលតោល គ្មាន​ទីពឹង​ហើយក៏​ដាច់ចិត្ត​មក​សុំ​គេ​រស់នៅ​ក្នុង​ភូមិ​ខ្លា​កូន​ចាស់ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ដាវី​អា យុ​៤៥​ឆ្នាំ​ជា​ស្ត្រី​ម៉េ​ម៉ា​យ​(​ប្តី​របស់​គាត់​ទើប​តែ​ស្លាប់​ថ្មី​) ។ ក្នុង​ការរស់នៅ​ជាមួយ​ឈ្មោះ ដាវី នោះ គាត់​មាន​ការ​ថ្នាក់ថ្នម​លោកយាយ​ទុក ដូចជា​យាយ ជា​ម្តាយបង្កើត​អញ្ចឹង​មាន​អ្វី​ហូប​ក៏​ចែក​ឲ្យ​ហូប​ដែរ​។​    ​

​លោកយាយ​បាន​បញ្ជាក់ទៀតថា​កាលពី​មុន​គាត់​គ្មាន​កូន គ្មា ន​ចៅ ពិសេស​ប្តី​គាត់​ស្លាប់​ចោល​គាត់​ជា​ច្រើន​ឆ្នាំ​មកហើយ គាត់​រស់នៅ​ម្នាក់ឯង​យ៉ាង​វេទនា​បំផុត ទើប​ថ្ងៃនេះ​គាត់​បាន​ទទួល​អំណោយ​ពី​សប្បុរសជន ដែល​មាន​ដូចតទៅ ទី​១​មានឈ្មោះ សូវ សាង ១០​ម៉ឺន​រៀល ទី​២ លោក សាំង គង់ ៦ ម៉ឺន​រៀល ទី​៣​លោក​ផល​បឹង​ឈូក ១០ ម៉ឺន​រៀល ទី​៤ លោក ឈៀង ម៉ៃ​យូ ៣០ ដុល្លា ទី ៥ លោក សោម រិទ្ធី ៩ ម៉ឺន​រៀល ទី​៦​លោក សឹម ប៊ុនធូ ២០ ដុល្លា សរុប​ទឹកប្រាក់ ៣២ ម៉ឺន​រៀល ហើយ​មាន​សំភារៈ​ដំណេក​មួយឈុត អង្ករ​២៥​គី​ឡូ ទឹក​ត្រី​និង​ទឹកស៊ីអ៊ីវ ៤ យួរ ម៉ី ៣ កេះ កន្ទេល ១ ប៉ាតង់ ១​សំភារៈ​សំអាង​ខ្លួន​១​ឈុត ។​

​លោកយាយ ង៉ែត សេង ក្រោយពី​បាន​ទទួល​អំណោយ​ពី​សប្បុរសជន​រួចមក លោកយាយ​បាន​លើក​ម្រាមដៃ​១០​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តសិ​ទ្ធក្នុង​លោក សូម​ជួយ​បីបាច់​ថែរក្សា​ដល់ លោក លី សារី អភិបាលរង​ខេត្ត​ឲ្យ​ជួបប្រទះ​តែ​សេចក្តីសុខ កុំឲ្យ​មាន​ទុក្ខ​បៀតបៀន​ឡើយ និង​អស់លោក​សប្បុរសជន​មាន​សុខភាព​ល្អ​បរិបូរណ៌ ដើម្បី​បំពេញ​ការងារ​ត​ទៅ​មុខ​អោយ​បានរ​លូន​៕

 

2015_08_25c2 (1) 2015_08_25c2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.