ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

គណៈកម្មាធិការ​ខេត្ត​ប៉ៃលិន​ដោះស្រាយ​ដី លំនៅឋាន​អោយ​ប្រជាពលរដ្ឋ​២១៤​គ្រួសារ នៅ​ចំណុច​សំបុក​ចាប ភូមិ​ផ្សារ​ព្រំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ ត្រូវបាន​គណៈកម្មាធិកា​រ​ខេត្ត​ប៉ៃលិន ដោះស្រាយ ប្តូរ​ទៅ​ទីតាំង​ថ្មី ចំងាយ​ពី​គ្នា​ប្រហែល​៥០០​ម៉ែត្រ ទៅ​ចំណុច​តំបន់​អភិវឌ្ឍន៍​ឃ្លាំង​ចាស់ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ អោយ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​២១៤​គ្រួសារ រស់​អណាធិបតេយ្យ លើ​ដី​ចំណុច​សំបុក​ចាប ភូមិ​ផ្សារ​ព្រំ ពោរពេញ​ដោយ​សំរាម ខ្វះ​អនាម័យ និង​មាន ទំនាស់​ជាមួយ​ម្ចាស់​ដី ។​

​លោក ស៊ួ ឌី​ណា អនុប្រធាន​គណៈកម្មាធិកា​រ​ខេត្ត និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បានអោយដឹងថា ដោយ​ការយកចិត្តទុកដាក់​ពី ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន អាណិតអាសូរ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ អត់​ដី និង​រស់នៅ​យ៉ាង​អាណាធិបតេយ្យ​លើ​ដី​ឯកជន ព្រម​ទាំង​ម្ចាស់​ដី​គេ​ដេញ​ច្រើនដង និង​មាន​ទំនាស់​មិន​ព្រម​ចេញ នៅ​ចំណុច​សំបុក​ចាប ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ឯកឧត្តម​អភិបាលខេត្ត​បាន សម្រេចចិត្ត​ចំណាយ​ប្រាក់​ទិញ​ដី​មួយ​កន្លែង រៀបចំ​ប្រព័ន្ធ​លូ​ទឹក​ដាក់​ភ្លើងអគ្គិសនី អោយ​ប្រជាពលរដ្ឋ​ចំនួន​២១៤​គ្រួសារ ។

​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បានអោយដឹងថា ការប្តូរ​ទីតាំង​ថ្មី​របស់​ប្រជាពលរដ្ឋ ចំណុច​សំបុកចាប ភូមិ​ផ្សារ​ព្រំ​ទៅ​ចំណុច​តំបន់​អភិវឌ្ឍន៍​ឃ្លាំង​ចាស់ ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​វិញ ទី​១ ជួយ​អោយ​ពួក​គាត់​រស់​នៅ​មាន ផា​សុខភាព​ល្អ ដោយ​គ្មាន​សំរាម​ភក់ជ្រាំ ទី​២​អោយ​ពួកគាត់​មាន​ដី​ផ្ទាល់ខ្លួន និង​មាន​ប័ណ្ណ​កម្ម​សិទ្ធ ទី​៣ ពួក​គាត់​រស់​នៅ​មាន​សេរីភាព មិន​មាន​ការដេញ ឬ​ការគាបសង្កត់​ពី​ម្ចាស់​ដី​ដូច​មុន​អាច ប្រកប​រប​ចិញ្ចឹម​ក្រុម​គ្រួសារ​ដោយ​សុខ​ស្រួល ។

​ប្រជាពលរដ្ឋ​នៅ​ចំណុច​សំបុកចាប ជា​ដំបូង​មាន​ចំនួន​ប្រហែល​១០០​គ្រួសារ ក្រោយ​ពី​ដឹង​ថា មាន​ការអភិវឌ្ឍ និង​ថ្នាក់​ខេត្ត​ជួយ​ផង​នោះ បាននាំគ្នា​ចូលមក​រស់នៅ​ជាង​៣០០​គ្រួសារ បច្ចុប្បន្ន គណៈកម្មាធិការ ខេត្ត​បាន​ដោះ​ដូរ​បាន​៨០​ភាគរយ ចំពោះ​២០​ភាគរយ សេសសល់​ត្រូវបាន​ដោះស្រាយ​៣​ដំណាក់កាល​ទៀត ។ ប្រជាពលរដ្ឋ​មួយ គ្រួសារ​ទទួលបាន​ដី​ទំហំ​១៦​ម៉ែត្រ គុណ​៥​ម៉ែត្រ ថ្លៃ​រុះរើ​២០០​ដុល្លារ ។

​ជា​ចុងក្រោយ​សូម​បងប្អូន​ដែល​មិនទាន់​សម្រេច​ចិត្ត ទៅ​នៅ​កន្លែង​ដី​ថ្មី​ដែល​គណៈកម្មាធិការ​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​រៀបចំ​ដោះស្រាយ​ជូន គួរតែ​ជ្រើសរើស ដូច​ប្រជាពលរដ្ឋ​២១៤​គ្រួសារ ដើម្បី​អោយ​ការអភិវឌ្ឍ​មាន​ដំណើរកា​រលូន ៕

 

2015_08_21c

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.