ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ស្ដ្រី​ត្រៀម​សម្រាល និង​ទើប​សម្រាលកូន នៅ​មណ្ឌល​សុខភាព​មេទឹក ខេត្ដ​ពោធិ៍សាត់ ទទួល​អំណោយ​ពី​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ពោធិ៍សាត់

ស្ដ្រី​ត្រៀម​សម្រាល និង​ទើប​សម្រាលកូន នៅ​មណ្ឌល​សុខភាព​មេទឹក ខេត្ដ​ពោធិ៍សាត់ ទទួល​អំណោយ​ពី​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖នា​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤​នេះ ស្ដ្រី​ត្រៀម​សម្រាល និង​ទើប​សម្រាលកូន ចំនួន​៧​នាក់ និង​ចាស់ជរា​គ្មាន​ទីពឹង ចំនួន​១៣​នាក់​ផ្សេង​ទៀត នៅ​មណ្ឌល​សុខភាព​មេទឹក ឃុំ​មេទឹក ស្រុក​បាកាន ខេត្ដ​ពោធិ៍សាត់ បាន​ទទួល​អំណោយ​មនុស្សធម៌ ពី​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ពោធិ៍សាត់ ដែល​ដឹកនាំ​ដោយ​លោកស្រី អាំង សុជាតា ខូយ​រីដា​។​

​លោកស្រី អាំង សុជាតា ខូយ​រីដា អនុប្រធាន​កិត្ដិយស និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ជាតិ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ពោធិ៍សាត់ បាន​ថ្លែងថា ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាន​បង្កើតឡើង​ដោយ​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​។​

​លោកស្រី​បន្ត​ថា សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ណែនាំ​យើងខ្ញុំ ឱ្យ​យកចិត្ដទុកដាក់​ទៅលើ​សុខភាព​ស្ដ្រី​ជា​មាតា ទារក និង​កុមារ ដោយ​មិន​ឱ្យ​រំលង​នោះឡើយ ព្រោះ​ថា​ស្ដ្រី​ដែល​ចាប់​មាន​ផ្ទៃពោះ​តាំងពី​ខែ​ដំបូង ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ជាប្រចាំ ទៅតាម​ការកំណត់​របស់​គ្រូពេទ្យ​នៅតាម​មណ្ឌល​សុខភាព​នានា ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ និង​ត្រូវ​យកចិត្ដទុកដាក់​ចំពោះ​ស្ដ្រី​ដែល​មក​សម្រាលកូន ព្រោះ​ថា​ពេល​សម្រាលកូន​ម្ដងៗ មាន​ការលំបាក​ណាស់ ប្រឈម​នឹង​បញ្ហា​ជាច្រើន​។ ទើប​ថ្ងៃនេះ ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ដ​ពោធិ៍សាត់ បាន​ចុះមក​សួរសុខទុក្ខ ស្ដ្រី​ត្រៀម​សម្រាល និង​ស្ដ្រី​ទើប​សម្រាលកូន​រួច ចំនួន​៧​នាក់ នៅ​មណ្ឌល​សុខភាព​មេទឹក ដែល​ស្ថិត​នៅក្នុង​ឃុំ​មេទឹក ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​

​លោកស្រី បាន​ថ្លែង​ទៀតថា សម្រាប់​ការ​ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​មនុស្សធម៌ ជួយ​សម្រាល​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​ទើប​សម្រាលកូន និង​ត្រៀម​សម្រាលកូន​នេះ ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ សាខា​ខេត្ដ​ពោធិ៍សាត់ គឺ​តែងតែ​ធ្វើ​ជា​ប្រចាំ​មិន​ដែល​ដាច់​នោះឡើយ នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ពោធិ៍សាត់ ជា​ពិសេស​បាន​ចុះ​ទៅ​អប់រំ​សុខភាព​ដល់​ភូមិ​ឃុំ ដែល​មាន​ប្រជាជន​រស់នៅ ទោះ​នៅតាម​ទីតាំង​ដាច់ស្រយាល​ក៏ដោយ​។​

​លោកស្រី អាំង សុខ​ជាតា ខូយ​រីដា ក៏​បាន​ថ្លែង​កោតសរសើរ​ដោយស្មោះ​អស់​ពី​ចិត្ដ ដល់​លោកគ្រូ អ្នក​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​មេទឹក ដែល​បាន​ខិតខំ​ប្រឹងប្រែង​បម្រើសេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ខ្លាច​នឿយហត់ ជា​រៀងរាល់ថ្ងៃ និង​២៤​ម៉ោង លើ​២៤​ម៉ោង ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ពិសេស​មាន​អនាម័យ​ស្អាត​ជា​និច្ច​។​

​អំណោយ​មនុស្សធម៌ ដែល​បាន​យក​មក​ជូន​ដល់​ស្ដ្រី​ត្រៀម​សម្រាល និង​ទើប​សម្រាលកូន​រួច ចំនួន​៧​នាក់ គឺ​ក្នុង​ម្នាក់ៗ​ទទួលបាន មុង​មួយ​, សា​រ៉ុង​១, បំពង់​ទឹក​ក្ដៅ​១, ទឹកដោះគោឆៅ​១​យួរ​, ទឹកដោះគោ​ខាប់​១​កំប៉ុង​, ស្កសរ​១​គីឡូក្រាម​, សាប៊ូ​ម្សៅ​១​ថង់​, ម្សៅ​កូនង៉ា​១​កំប៉ុង​, ខោអាវ​ក្មេង​២​ឈុត និង​ថវិកា​៥​ម៉ឺន​រៀល​។ ចំពោះ​ជន​ចាស់ជរា​គ្មាន​ទីពឹង ចំនួន​១៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​២០​គូ​ឡូ​ក្រាម​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ និង​បំពង់​ទឹ​កក្តៅ​១​។​

​ដោយឡែក​លោកគ្រូ អ្នក​គ្រូពេទ្យ ដែល​បម្រើ​សេវា​សុខភាព ជូន​ប្រជាជន​នៅក្នុង​មណ្ឌល​សុខភាព​មេទឹក ក៏​ទទួលបាន​ការឧបត្ថម្ភ ជា​ថវិកា​ចំនួន ២​ម៉ឺន​រៀល សាប៊ូ​១​ដប និង​សា​រ៉ុង​ម្នាក់​១​ផងដែរ​។ លើសពីនោះ លោកស្រី អាំង សុជាតា ខូយ​រីដា ក៏​បាន​ឧបត្ថម្ភ​សារុង ចំនួន​១០០ ទុក​ប្រើប្រាស់​បន្ថែម​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.