ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អគារសិក្សា១ខ្នង ទីចាត់ការ ខ្លោងទ្វារ និងបន្ទប់ទឹកនៅវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាន

អគារសិក្សា១ខ្នង ទីចាត់ការ ខ្លោងទ្វារ និងបន្ទប់ទឹកនៅវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ ចំណងដៃថ្មីបន្ថែមរួមមាន អគារសិក្សា១ខ្នង ៣ជាន់ ១៨បន្ទប់ រួមជាមួយទីចាត់ការ ១ខ្នង ៣បន្ទប់ ខ្លោងទ្វារ និងបន្ទប់ទឹក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រើនជឿនលឿនទៅបាន គឺអាស្រ័យដោយ មានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជាគតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។

អភិបាលខេត្ត គូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្សានុសិស្ស ធ្វើយ៉ាងណាអភិវឌ្ឍន៍ធនធានមនុស្សឲ្យក្លាយទៅជាមូលធន ដែលជាទន់មួយសម្រាប់ចូលរួមវិនិយោគប្រទេសជាតិ អោយកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានោះលោក ប៉ែន កុសល្យ អភិបាលខេត្ត បន្ថែមថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ ដែលកំពុងបន្តការសិក្សានៅក្នុងវិទ្យាល័យហ៊ុន សែន ពញាក្រែកនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈរដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចផ្តល់ជូននូវសមិទ្ឋផលថ្មីបន្ថែម ដែលត្រូវបញ្ចុះបឋមសិលា សាងសង់នាឱកាសនេះ ដើម្បីជួយសម្រួលដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស និងជាចលករចូលរួមជួយលើកកម្ពស់វិស័យអប់រំបន្ថែមមួយកម្រិតទៀត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.