ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ចុះ​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៅក្នុង​ខេត្ត​មណ្ឌលគិរី និង​វាយតម្លៃ​ខ្ពស់​អំពី​វឌ្ឍនភាព​ការងារ​របស់ អាជ្ញាធរខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ លោក​បណ្ឌិត ឈុន ស៊ីរុន លេខាធិការ​គណៈកម្មកា​រ និង​ជា​តំណាង​ឱ្យ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៨) បាន​វាយតម្លៃ​ខ្ពស់​ពី​ភាព​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​របស់​ខេត្ត​មណ្ឌលគិរី ជាពិសេស​វិស័យ​ទាំង​បួន​ដែល​គណៈកម្មការ​ទី​៨ ទទួលបន្ទុក​។​

​លោក​បណ្ឌិត ឈុន ស៊ីរុន បាន​លើកឡើង​ថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ផ្តោត​សំខាន់​ទៅលើ កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព សំដៅ​លើកកម្ពស់​កម្រិត ជីវភាព និង​សុខុមាលភាព​ប្រជាជន​, ជាពិសេស ការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃ​អភិបាលកិច្ច​, ស្ថាប័ន និង យុត្តិធម៌​សង្គម ព្រម​ទាំង​ការពង្រឹង​ភាព​ស្អាតស្អំ និង​គុណភាព​សេវាសាធារណៈ​។ ដូច្នេះ ការពង្រឹង​សេវា​សុខភាព​គ្របដណ្តប់​ជា​សកល តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ត្រូវ​បន្ត​លើកកម្ពស់ និង​ធ្វើ​ការអភិវឌ្ឍ ព្រមទាំង​សហការ​កសាង​ភាព​ជា​ដៃគូរ​ជាមួយ​សុខាភិបាល​ឯកជន​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​និង​ទាន់​ពេលវេលា​។ ជាមួយគ្នា​នេះ​ការពង្រឹង​វិស័យ​សង្គមកិច្ច ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី ក៏​ជា​អាទិភាព​ស្នូល​នៃ​ការឈាន​ទៅ​សម្រេចបាន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ផង​ដែរ​។​

​ជា​ការឆ្លើយតប លោក ថង សាវុន អភិបាលខេត្ត បាន​សម្តែង​ការ​អរគុណ​ចំពោះ​គណៈប្រតិភូ ដែល​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​របស់​ខេត្ត និង​បាន​លើកឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​បញ្ហា​ប្រឈម នៅក្នុង​វិស័យ​សុខាភិបាល ការបណ្តុះបណ្តាល​វិជ្ជាជីវៈ សង្គមកិច្ច និង​កិច្ចការនារី រួមមាន​៖ (១)​ការកើនឡើង​នៃ​ជំងឺមិនឆ្លង​និង​យន្តការ​ឆ្លើយតប​ថ្នាក់​ខេត្ត (២)​ការចុះឈ្មោះ​ចូល​រៀន​ជំនាញ​បន្ថែម​ក្នុង​ចំណោម​យុវជន​នៅ​សាលា​ពហុបច្ចេកទេស​ខេត្ត​មណ្ឌលគិរី និង​យន្តការ​ផ្សព្វផ្សាយ​ដល់​សហគមន៍​អំពី​អត្ថប្រយោជន៍ (៣)​ពង្រឹង​សេវា​សង្គមកិច្ច ដោយ​បាន​បើក​ប្រាក់​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍ និង​បាន​ចែក​ស្បៀង​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ នៅតាម​សមាគមន៍ និង​(៤)​ពង្រឹង​ការលើកកម្ពស់​សមត្ថភាព​ស្ត្រី តាមរយៈ​ការបង្កើត​ឱកាស​ឱ្យ​ស្ត្រី​មេម៉ាយ ស្ត្រី​ក្រីក្រ​គ្មាន​ទីពឹង​និង​ក្មេង​ស្រី​បោះបង់​ការសិក្សា​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ច្រើន​ផ្នែក​បន្ថែម​ទៀត​។ ទន្ទឹម​នឹង​កិច្ច​ខិតខំ​ប្រឹង​នេះ ឯកឧត្តម ក៏​បាន​បង្ហាញ​ពី​ការព្រួយបារម្ភ អំពី​កង្វះខាត​បច្ចេកទេស និង​សម្ភារៈ​បរិក្ខា​ពេទ្យ អាគារ​ព្យាបាល​ជំងឺ និង​ធនធានមនុស្ស​ដែល​មាន​ជំនាញ​ក្នុង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព​ផងដែរ​។​

​លោក​បណ្ឌិត ឈុន ស៊ីរុន បាន​កោតសរសើរ​ជា​ថ្មី ដល់​អាជ្ញាធរ​ខេត្ត ដែល​ខិតខំ​បំពេញ​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ស្រប​តាម​គោលនយោបាយ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ និង​ពង្រឹង​កម្មវិធី​ជាតិ ជំនួយ​សង្គម​ជួយ​ដល់​ជនក្រីក្រ និង​ជន​ងាយ​រង​ហានិភ័យ​ទាន់ពេលវេលា​។ យ៉ាងណាមិញ លោក​ម​បណ្ឌិត ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត លើកទឹកចិត្ត​ដល់​គណៈ​ទ្រទ្រង់​សុខភាព​ភូមិ​ឱ្យ​ខិតខំ​ផ្សព្វផ្សាយ​ពី​សេវា​បង្ការ​ជំងឺមិនឆ្លង ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​ពី​ការថែទាំ​សុខភាព ដោយ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ និង​ទទួលទាន​ម្ហូបអាហារ​ដែល​មាន​ជាតិ​ស្ករ​តិច​អំបិល​តិច ខ្លាញ់​តិច​ជាដើម​។​

​លោក​បាន​គូសបញ្ជាក់ថា ជំងឺមិនឆ្លង​បានសម្លាប់​ប្រជាពលរដ្ឋ​ប្រមាណ ១៦៤​នាក់ ក្នុង​មួយ​ថ្ងៃ ក្នុង​ឆ្នាំ​២០១៦ ដូច្នេះ លោក​បណ្ឌិត​ស្នើសុំ​ឱ្យ​ខេត្ត​បង្កើត​វីដេអូ​អប់រំ​ខ្លីៗ​ទាក់ទង​នឹង​ជំងឺមិនឆ្លង សម្រាប់​ចាក់​ផ្សាយ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ជូន​ដល់​ប្រជាពលរដ្ឋ​មក​ទទួល​សេវា ព្រមទាំង​ស្នើឱ្យ​មន្ទីរ​កិច្ចការនារី និង​មន្ទីរ​ការងារ​ចូលរួម​សហការ​គ្នា ចុះ​ផ្សព្វផ្សាយ​ទៅដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ យុវជន ក្រីក្រ ងាយ​រង​ហានិភ័យ នៅ​តាម​ភូមិ​ឃុំ​ឱ្យមក​ចូលរៀន​នៅ​សាលា​បណ្ដុះបណ្ដាល​ពហុបច្ចេកទេស​ខេត្ត ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​កម្មករ​ជំនាញ និង​ទទួលបាន​ប្រាក់ខែ​ខ្ពស់​។​

​លោក​បណ្ឌិត ក៏​សូម​ស្នើឱ្យ​អាជ្ញាធរ​ខេត្ត​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ​នៅ​តាម​ភូមិ និង​ចំណាកស្រុក​ឱ្យបាន​ពិតប្រាកដ ដើម្បី​ទទួលបាន​ទិន្នន័យ​ត្រឹមត្រូវ​ក្នុងការ​ធ្វើ​ផែនការ​បណ្តុះ​បណ្តាល​។

​ឯកឧត្តម​បណ្ឌិត​ក៏​បាន​លើកទឹកចិត្ត ឱ្យ​ពង្រឹង​បន្ថែមទៀត​នូវ​ជំនាញ​ស្របទៅតាម​ទីផ្សារការងារ និង​ទំនាក់ទំនង​ជាមួយ​វិស័យ​ឯកជន ស្វែងរក​ការងារ​ជូន​ដល់​សិស្ស​គ្រប់រូប ដែល​បាន​រៀន​ចប់ មាន​ចំណេះ ជំនាញ ស្រប​តាម​ពាក្យស្លោក «​រៀន​ឱ្យ​ចេះ រៀន​ឱ្យ​ចប់ និង​មាន​ការងារ​ធ្វើ​» ។​

​ក្នុងឱកាស​នោះ​ដែរ លោក​បណ្ឌិត បាន​កោតសរសើរ​ដល់​អាជ្ញាធរខេត្ត ដែល​បាន​ដក​ផ្លាក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ផ្អែម​នៅតាម​ដងផ្លូវ​នៅក្នុង​ខេត្ត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.