ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

អីយ៉ាសពិតជាមិនធម្មតាមែនលោក បេន ដែលគេគ្រប់គ្នាតែងតែស្គាល់ថាជាបិតាការពារធម្មជាតិនៅក្នុងភ្នំពកភ្នំត្នោតហេតុអ្វីមានអំណាចនិងសិទ្ធិខ្លាំងម្លេះបានជាហ៊ានចូលវាយនឹងចាប់ចងប្រជាពលរដ្ឋដោយគ្មានដិកាង្គាប់អោយចាប់ខ្លួនចេញពីតុលាកាសោះហើយមកចាប់ស្រោះៗដល់ផ្ទះតែម្ដង

អីយ៉ាសពិតជាមិនធម្មតាមែនលោក បេន ដែលគេគ្រប់គ្នាតែងតែស្គាល់ថាជាបិតាការពារធម្មជាតិនៅក្នុងភ្នំពកភ្នំត្នោតហេតុអ្វីមានអំណាចនិងសិទ្ធិខ្លាំងម្លេះបានជាហ៊ានចូលវាយនឹងចាប់ចងប្រជាពលរដ្ឋដោយគ្មានដិកាង្គាប់អោយចាប់ខ្លួនចេញពីតុលាកាសោះហើយមកចាប់ស្រោះៗដល់ផ្ទះតែម្ដង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អីយ៉ាសពិតជាមិនធម្មតាមែនលោក បេន ដែលគេគ្រប់គ្នាតែងតែស្គាល់ថាជាបិតាការពារធម្មជាតិនៅក្នុងភ្នំពកភ្នំត្នោតហេតុអ្វីមានអំណាចនិងសិទ្ធិខ្លាំងម្លេះបានជាហ៊ានចូលវាយនឹងចាប់ចងប្រជាពលរដ្ឋដោយគ្មានដិកាង្គាប់អោយចាប់ខ្លួនចេញពីតុលាកាសោះហើយមកចាប់ស្រោះៗដល់ផ្ទះតែម្ដង

ព្រះវិហារ ថ្ងៃសៅរ៍ទី ១២ ខែ ១០ ឆ្នាំ ២០២៤ ផ្សាយចេញពី រាជធានីភ្នំពេញ ÷
មានបុរសម្នាក់ឈ្មោះ កោះ សៀម រស់នៅភូមិ ត្រពាំងរាំង ឃុំ រណះសិរ្ស ស្រុកសង្គមថ្មីខេត្តព្រះវិហារ ត្រូវបានកងកម្លាំងមន្ត្រីអភិរក្សព្រៃឈើរបស់លោក បេន ចំនួន ០៦ នាក់ ដឹកនាំដោយលោក បេនក្នុងនោះមានមន្ត្រីសហគមន៍ ០២នាក់ មន្ត្រីប៉េអឹម០២នាក់និងក្រុមការងារលោក បេន០២នាក់ បានចុះមកចាប់ខ្លួនលោកកោះ សៀម ដែលរស់នៅក្នុងភូមិខាងលើនៅវេលាម៉ោងប្រហែល ម៉ោង១០ ព្រឹកនៅថ្ងៃទី ១២ ខែ ១០ ឆ្នាំ ២០២៤ ដោយពុំដឹងមូលហេតុ។ សូមបញ្ជាក់ផងដែរថាការចាប់ខ្លួនលោក កោះ សៀមដែលរស់នៅក្នុងភូមិឃុំកើតហេតុខាងលើនេះហាក់ដូចជាមានសកម្មភាពព្រៃផ្សៃយ៉ាងខ្លាំង ហាក់ដូចជាមិនមានការញញឺតនិងច្បាប់ណាឡើយ។ ហើយក្រុមការងារយើងបានព្យាយាមទាក់ទងដើម្បីស្ដាប់នូវការបកស្រាយបំភ្លឺពីលោក បេន ដាវិស ដែលជាប្រធានក្រុមមន្ត្រីអភិរក្សភ្នំពកភ្នំត្នោត។លោកបានបញ្ជាក់ប្រាប់មកក្រុម អ្នកសារព័ត៌មានយើងឲ្យបានជ្រាបថាលោក កោះ សៀម បានធ្វើសកម្មភាពដាក់ដៃយកត្រីនៅក្នុងដងស្ទឹងដែលជា តំបន់ការពារបស់រូបលោក ។ នោះបើតាមការបញ្ជាក់របស់លោក ម៉ូត ឌី ដែលជាមេភូមិនៅក្នុងភូមិលោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទាំង០៤អង្គភាព ដែលបានទៅចូលធ្វើបទសម្ភាសអោយបានជ្រាបថា លោក កោះសៀមពិតជាបានដាក់ដៃនៅក្នុងស្ទឹងដើម្បីយកត្រីពិតប្រាកដមែនក៏ប៉ុន្តែក្នុងលក្ខណះតិចតួចចិញ្ចឹមឆ្នាំងតែប៉ុន្នោះមិនបានដាក់ចូលទៅក្នុងដីដែលជាដែនការពាររបស់លោកបេនដូចការចោទប្រកាន់របស់លោក បេន នោះទេព្រោះវាស្ថិតនៅក្នុងជើងភូមិត្រពាំងរាំងតែម្ដងមិនឆ្ងាយពី 500 ម៉ែត្រពីភូមិតែប៉ុន្នោះ។ ហើយលោកបានបញ្ជាក់ទៀតថាតើលោក បេន និងមន្ត្រីអភិរក្សរបស់ខ្លួនដែលចូលមកចាប់នឹងប្រើអំពើហឹង្សាមកប្រជាពលរដ្ឋនៅក្នុងផ្ទះហើយបានប្រើអំពើហិង្សាមកលើឈ្មោះ កោះ សៀម អោយរបួសស្នាមយ៉ាងធ្ងន់ធ្ងររហូតដាក់ឆ្អឹងថ្កៀម ក្ដោងច្រមុះ ប៉ះពាល់ដលសួត នឹងរបួសមុតដៃ ខាងស្ដាំ ហើយកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះវិហារ ដោយមានមិនមានដិការ ចាប់ខ្លួន នឹងប្រាប់អាជ្ញាធរនៅក្នុងមូលដ្ឋានឲ្យដឹងពីរឿងហេតុតើត្រឹមត្រូវទៅក្នុងផ្លូវច្បាប់ដែរឬទេរ? ហើយលោកក៏បានសំណូមពរមកដល់ក្រុមការងារអ្នកសារព័ត៌មានយើងខ្ញុំដើម្បីឲ្យជួយផ្សាយឲ្យថ្នាក់ដឹកនាំបានដឹងពីសកម្មភាពដល់ឃោរឃៅនេះដើម្បីរកយុត្តិធម៌ជូនលោក កោះ សៀម ផងពីព្រោះរឿងរ៉ាវហេតុការណ៍ជាច្រើនមិនមែនតែឈ្មោះ កោះ សៀម ទេគឺមានប្រជាពលរដ្ឋជាច្រើនភូមិនៅក្នុងស្រុកសង្គមថ្មីកំពុងមានការព្រួយបារម្ភខ្លាំងណាស់ក្នុងការស់នៅនឹងប្រកបជីវភាពចាំថ្ងៃ។អញ្ចឹងរូបលោកសំណូមពរឲ្យថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មេត្តាគិតគូររកយុត្តិធម៌ជូនជនរងគ្រោះផង។ អាស្រ័យដូចបានជម្រាបខាងលើខ្ញុំជាអ្នកសារព័ត៌មានសូមគោរពជូនព័ត៌មានដល់ថ្នាក់ដឹកនាំកំពូលជួយរកយុត្តិធម៌ជូនជនរងគ្រោះព្រោះថាសកម្មភាពរបស់លោក បេន នេះហាក់ដូចជាព្រៃផ្សៃខ្លាំងណាស់។អត្ថបទ ដោយ លោក ផុន សុផាត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.