ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

រដ្ឋបាលខេត្តបាត់ដំបង រៀបចំទូកចំនួន៤២ទូក ដើម្បីចូលរួមប្រកួតនៅកម្រិតថ្នាក់ខេត្ត នៅថ្ងៃទី១៦-១៧ ខែតុលា

រដ្ឋបាលខេត្តបាត់ដំបង រៀបចំទូកចំនួន៤២ទូក ដើម្បីចូលរួមប្រកួតនៅកម្រិតថ្នាក់ខេត្ត នៅថ្ងៃទី១៦-១៧ ខែតុលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

៊(បាត់ដំបង)៖ មន្ត្រីអនុគណៈកម្មការផ្សព្វផ្សាយព័ត៌មានបុណ្យអុំទូក និងបណ្តែតប្រទីប ខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារព័ត៌មាន  នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះថា សម្រាប់ពិធីរៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងថ្ងៃបុណ្យចេញព្រះវស្សា តាមប្រពៃណី នៅឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទូកសរុបចំនួន ៤២ទូក ដើម្បីចូលរួមប្រកួត។

ក្នុងនោះបែងចែកប្រភេទទូកចំនួន ៥រួមមាន៖ ទូកមង ឬទូកផ្កាចារចំនួន៦ទូក, ប្រភេទទូកខ្នាតអន្តរជាតិនារី ចំនួន២ទូក, ប្រភេទទូកខ្នាតអន្តរជាតិបុរស ចំនួន ៦ទូក, ប្រភេទទូកខ្នាតខ្លីប្រពៃណីជាតិ ចំនួន ២៣ទូក និងប្រភេទទូក ”ង” ខ្នាតវែងប្រពៃណីជាតិ ចំនួន ៥ទូក និងដោយមានកីឡាករ កីឡាការិនី ត្រៀមចូលរួមសរុបចំនួន ១,៤៩០នាក់ កីឡាករពេញសិទ្ធចំនួន ១,០៩៣នាក់ កីឡាករបម្រុងមានចំនួន ៣៩៧ នាក់។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង កន្លងមកបានលើកឡើងថា ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ សប្តាហ៍ក្រោយ នេះក៏ដូចជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ពិតជាបានបង្ហាញឱ្យឃើញពីការលើកទឹកចិត្ត ក្តីស្រឡាញ់ និងការគាំទ្រដល់វិស័យកីឡា ជាពិសេសលើកស្ទួយវប្បធម៌ កេរ្តិ៍ដំណែលប្រពៃណីរបស់បុព្វបុរសដូនតាខ្មែរ ព្រមទាំងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព មិត្តភាពបង្កភាពរីករាយ ភាពស្និតស្នាលរវាងប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានក្រោយការសម្រាកពីការនឿយហត់ពីការងារបង្កបង្កើនផលផ្សេងៗ១ ឆ្នាំកន្លងមក និងអំពាវនាវដល់ប្រជាពលរដ្ឋជា ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងពិធីបុណ្យប្រណាំងទូកថ្នាក់ខេត្តនេះឱ្យបានច្រើនកុះករផងដែរ។

ពិធីប្រណាំងទូកនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលតែងតែរៀបចំស្របគ្នានឹងថ្ងៃចេញព្រះវស្សានេះដែរក៏មានគោលបំណងផ្សារភ្ជាប់ទំនៀមទំលាប់ប្រពៃណី និងវប្បធម៌របស់ពលរដ្ឋខ្មែរក្នុង និងក្រៅខេត្ត។ លើសពីនេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋពីគ្រប់ទិសទីមកលេងកម្សាន្តទស្សនានូវសមិទ្ធផលផ្សេងៗក្នុងខេត្តបាត់ដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.