ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដ

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ នព្វមាស រយៈពេល៩ខែ ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ នៅទីស្តីការក្រសួងមហាផ្ទៃ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងសំណូមពរពីប្រធាននាយកដ្ឋានពាក់ព័ន្ធនូវបញ្ហាប្រឈម លោកឧត្ដមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះជាកិច្ចប្រជុំយ៉ាងសំខាន់ ដែលធ្វើឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាន់តែទទួលបានលទ្ធផលក្នុងការងារ ក្នុងការបំពេញតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលបានប្រគល់ជូន។

លោកបន្តទៀតថា ត្រូវបន្តឈានទៅមុខបន្ថែមទៀតដើម្បីសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ដូចដែលបានបញ្ជាក់ជូនក្នុងរបាយការណ៍ នព្វមាស ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនោះដែលក៏បានរកឃើញបញ្ហាប្រឈមមួយចំនួនទៀតជាចំនុចខ្វះខាតដែលយើងត្រូវបន្តដោះស្រាយ។ នេះជាសមិទ្ធផលមួយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាក្រសួងមហាផ្ទៃ ហើយការធ្វើនេះគឺស្របគោលការណ៍ ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ តែងតែផ្ដាំផ្ញើ រំលឹក លើកទឹកចិត្តឲ្យគ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួង ក៏ដូចជាអង្គភាពជំនាញទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការងារ ដើម្បីលើកកម្ពស់សមត្ថភាពមន្រី្ត នៅក្នុងក្រសួងមហាផ្ទៃឲ្យកាន់តែប្រសើរឡើង។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានស្នើឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងតាមបណ្ដាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ សូមបន្តយកចិត្តទុកដាក់ ពាក់ព័ន្ធដំណើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅតាមបណ្ដោយច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងច្រកទ្វារទ្វេភាគី ត្រូវមានការរឺតបណ្ដឹងបន្ថែមទៀត សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម ឲ្យកាន់តែប្រសើរបន្ថែមទៀត។

លោកបន្ថែមថា នាពេលបច្ចុប្បន្ននេះ​ ដេីម្បីសម្រួលការងារ​ ជាពិសេសការងារបចេ្ចកទេស​ ឲ្យកាន់តែល្អប្រសេីរបន្ថែមទៀត​ និងទាន់ពេលវេលា​ នាសម័យបច្ចេកវិទ្យា​នេះ​ គឺជាចំណុចមួយយ៉ាងសំខាន់ ដាច់ខាតត្រូវតែប្រេីប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នេះគឺជាស្នូលសំខាន់មិនអាចខ្វះបាន មន្ដ្រីជំនាញដែលពាក់ព័ន្ធ​ ជាពិសេសមន្រ្តីនៅតាមបណ្ដាលច្រកទ្វារអន្តរជាតិ​ ត្រូវបន្តជំរុញជំនាញ​ បច្ចេកទេស បច្ចេកវិទ្យា​ និងភាសាបន្ថែមជានេះទៀត​ ដេីម្បីឲ្យកាន់តែមាន​ភាពងាយស្រួល​ ក្នុងពេលមប្រេីការងារ​ និងឲ្យកាន់តែមានភាពឆាប់រហ័ស​ រាល់ដំណេីរចេញចូល​ ទាំងភ្ញៀវជាតិ​ និងអន្តរជាតិ​។

លោកឧត្ដមសេនីយ៍ឯក សុខ វាសនា បន្តទៀតថា តាមរយៈបញ្ហាប្រឈមការចូលផ្ដួចផ្ដើមមតិដោះស្រាយទាំងអស់នេះ គឺដាក់ចេញនូវទិសដៅការងារ ដែលបានឆ្លុះបញ្ចាំងការងារគ្រប់គ្រង គ្រប់បញ្ហាដែលបានជួបប្រទះក្នុងរយៈពេល៩ខែនេះ ដែលមានកិច្ចការងារជាច្រើនទៀតដែលត្រូវបន្ត ជាមួយបណ្ដាលរាជធានីខេត្ត ស្ថាប័នពាក់ព័ន្ធត្រូវរួមសហការបន្តទៀត ដែលយោងតាមផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍៥ឆ្នាំ។

ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធ បន្តសហការគ្នាទៅវិញទៅមកក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពការគ្រប់គ្រងការងារអន្តោប្រវេសន៍ ដែលជាលទ្ធផលវិជ្ជមាន រាល់ប្រតិបត្តិការការងារ និងប្រកបដោយវិជ្ជាជីវៈនគរបាលអន្តោប្រវេសន៍ ក្នុងការចូលរួមការពារ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាចលនាមួយនាំឲ្យមានកំណើនសេដ្ឋកិច្ចក្នុងសង្គម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.