ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​ច្បាប់​ស្តីពី​ជលផល​នា​រដូវ​បិទ​ការនេសាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ឆ្នាំង​ ៖ កម្លាំង​ចម្រុះ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ដែល​បាន​កើតឡើង​នៅ​រដូវ​បិទ​ការនេសាទ ដែល​ជា​រដូវ​ត្រី​ពង​កូន ។ ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​ចំណុច​បី​កន្លែង ដែល​អ្នកនេសាទ​ពុំបាន​គោរព​ទៅតាម​ច្បាប់ ស្តីពី​ជលផល ។​

​សេចក្តីរាយការណ៍​ពី​ខេត្ត​កំពង់ឆ្នាំង​បានឱ្យដឹងថា កម្លាំង​ចម្រុះ​ដែល​សហការ​គ្នា​មាន​មន្ត្រី​អភិរក្ស​ជលផល​ចំនួន ៥​នាក់ មន្ត្រី​សហគមន៍​នេសាទ​ចំនួន ០២​រូប​, ទាហាន ១​រូប​, លោក ប៉ាង សុខុន ជា មន្ត្រីជលផល​មួយរូប និង​លោក ចេវ ចាន់ថុន ជា​មន្ត្រី​កងរាជអាវុធហត្ថ ព្រមទាំង​លោក អូ សោភ័ណ្ឌ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បានរួម​គ្នា​បង្ក្រាប​បទ​ល្មើស​ជលផល​នៅ​ឃុំ​ពីរ​ក្នុង​ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ​២០១៥ កន្លងមកនេះ ។​

​សេចក្តីរាយការណ៍​ដដែល​បានឱ្យដឹង​ទៀត​ថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន គណៈបញ្ជាការ ឯកភាព​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង លោក សោម រុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​, លោក យឹម សា​វ៉េ​ន អភិបាល​ស្រុក​ជល​គី​រី ឱ្យ​ធ្វើ​ការបង្ក្រាប​សកម្ម​ភាព​ល្មើសច្បាប់​ជលផល​ដែល​បាន​កើតឡើង​នៅ ក្នុង​ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ដែល​បាន​កើតឡើង​ដោយ​ក្រុម​អ្នកនេសាទ​ពុំ​គោរព​ច្បាប់​ស្តីពី​ជលផល​ធ្វើឱ្យ​ធនធាន ធម្មជាតិ​បាន​ចុះថយ​ដោយសារតែ​ទង្វើ​ល្មើសច្បាប់​ទាំងអស់នោះ ។​

​សេចក្តីរាយការណ៍​បានឱ្យដឹង​ទៀត​ថា កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ប៉ាង សុខុន មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ ស្រុក​ជល​គី​រី និង​លោក អូ សោភ័ណ្ឌ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង  បានធ្វើ​សកម្មភាព​ចាប់​ឧបករណ៍​នេសាទ​នៅ​ចំណុច​មេទឹក ភូមិ​កោះធំ ឃុំ​ព្រៃ​គី និង​នៅ​ចំណុច​ព្រែក​សេះ ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង រឹបអូស​បាន​ស្បៃ​មុង ២១​មាត់ ប្រវែង ៣០០​ម៉ែត្រ បង្គោល ២៥០​ដើម កូន​ត្រី​ចម្រុះ​ចំនួន ១​តោន ។

​សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ឱ្យដឹងថា ក្រុមចម្រុះ​ដដែល​ដឹកនាំ​ដោយ​លោក ប៉ាង សុខុន សហការ​ជាមួយ លោក អ៊ូ សោភ័ណ្ឌ នាយ​ផ្នែក​រដ្ឋ​ជលផល​ខេត្ត​កំពង់ឆ្នាំង បាន​ចាប់​រឹបអូសរ​បាំង​ស្បៃ​មុង​ចំនួន ៣០០​មែត្រ ដែល​បាន​ដាក់​នៅ ១៥​កន្លែង លូ​ស្បៃ​មុង​ចំណួន ១៥​គ្រឿង បង្គោល​ចំនួន ២៥០​ដើម ត្រី​ចម្រុះ ១​តោន ។ ការបង្ក្រាប​នេះ​ធ្វើ​នៅ​ចំណុច​ត្រាំ​កំបោរ ភូមិ​កោះធំ ឃុំ​ព្រៃគ្រី ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង​នា​ថ្ងៃ​ដដែល ។​

​សេចក្តីរាយការណ៍​បាន​បន្តទៀតថា កម្លាំង​ចម្រុះ​ដែល​ចូលរួម​ពី​គ្រប់​សហគមន៍ និង​មន្ត្រី​ជំនាញ​រួមទាំង​សមត្ថកិច្ច​គ្រប់ បណ្តា​អង្គភាព បាន​ប្រើប្រាស់​មធ្យោ បាយ​កាណូត​ចំនួន​ពីរ​គ្រឿង​ទើប​អាច​សម្រេច​បេសកកម្ម​បង្ក្រាប​បទល្មើស ច្បាប់​ស្តីពី​ជលផល​នៅក្នុង​ស្រុក​ជល​គី​រី នៅ​រដូវ​បិទ​ការនេសាទ​នេះ​បាន​ដោយ​ជោគជ័យ ។ ចំណែក​ឯ​សម្ភារៈ​ដែល កម្លាំងចម្រុះ​រឹបអូស​បាន​នោះ​បាន​យក​ទៅ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ធ្វើ​ជា​វត្ថុតាង និង​រងចាំ​ការសម្រេច​ពី​ថ្នាក់លើ ថា ត្រូវ​ចាត់ការ​យ៉ាងណា​នោះ ៕

 

1440137759232 1440137753043 1440137737298 1440137735067 1440137763334

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.