ត្បូងឃ្មុំ ៖ កាលពីព្រឹកថ្ងៃសៅ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ ពិនិត្យសកម្មភាពការងារចាត់ចែង និងគ្រប់គ្រង របស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ។
មានប្រសាសន៍ណែនាំ រដ្ឋមន្ត្រីកសិកម្ម ស្នើឲ្យថ្នាក់ដនាយកវិទ្យាស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដែលនៅខ្វះខាតឲ្យបានល្អប្រសើរ សាកសមជាមន្ទីរពិសោធន៍ និងជាវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលបច្ចេកទេសកៅស៊ូកម្ពុជាដល់កសិករ សហគមន៍ និងក្រុមហ៊ុនដើម្បីអភិវឌ្ឍវិស័យនេះឲ្យមានការ រីកចម្រើននាពេលអនាគត ។
ទន្ទឹមនេះ លោកសូមគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានមកបម្រើការ នៅវិទ្យាស្ថានទាំងអស់ឲ្យបន្តខិតខំបន្ថែម ទៀតដើម្បីអភិវឌ្ឍន៍ វិទ្យាស្ថានឲ្យរីកចម្រើន ។
វិទ្យាសា្ថនស្រាវជ្រាវកៅស៊ូ កម្ពុជាបាននិងកំពុងបំពេញតួនាទីជាកន្លែងស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដំណាំកៅស៊ូកម្ពុជា ៕






