ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ខេត្តរតនគិរី មានអាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈ និងអាជ្ញាប័ណ្ណឧស្សាហកម្មរ៉ែជិត២០ កំពុងធ្វើអាជីវកម្មនៅភូមិសាស្ដ្រស្រុកចំនួន៧

ខេត្តរតនគិរី មានអាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈ និងអាជ្ញាប័ណ្ណឧស្សាហកម្មរ៉ែជិត២០ កំពុងធ្វើអាជីវកម្មនៅភូមិសាស្ដ្រស្រុកចំនួន៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ ខេត្តរតនគិរី ស្ថិតក្នុងភូមិភាគឦសាន មានចម្ងាយជិត៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សំបូរដោយធនធានធម្មជាតិមហាសាល ដែលទាក់ទាញថៅកែជនជាតិបរទេស ជាពិសេសជនជាតិវៀតណាម និងជនជាតិចិន នាំគ្នាសម្រុកមកប្រកបអាជីវកម្មលើវិស័យធនធានរ៉ែភ្លូកទឹកភ្លូកដី។

លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ   នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ថា នៅក្នុងខេត្តរតនគិរី មានអាជ្ញាប័ណ្ណសិក្សាស្វែងរុករករ៉ែលោហៈចំនួន១៥, អាជ្ញាប័ណ្ណឧស្សាហកម្មរ៉ែមាស ចំនួន២ និងរ៉ែត្បូង ចំនួន១ ធ្វើសកម្មភាពក្នុងភូមិសាស្ត្រស្រុកចំនួន៧ (លើកលែងតែភូមិសាស្ត្រស្រុកវ៉ើនសៃ និងក្រុងបានលុង) នៃខេត្តរតនគិរី។

មន្ត្រីនគរបាលអន្តោប្រវេសន៍ បានបង្ហើបថា ជនបរទេសដែលចូលមកប្រទេសកម្ពុជា ប្រកបអាជីវកម្មផ្សេងៗ ត្រូវមានទិដ្ឋការ (VlSA) ស្នាក់នៅយូរអង្វែង មានប័ណ្ណការងារចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទើបមានសិទ្ធិធ្វើអាជីវកម្មដោយស្របច្បាប់ ប៉ុន្តបើមានតែ VISA ស្នាក់នៅគ្មានសិទ្ធធ្វើការងារទេ។ សព្វថ្ងៃនេះមានកម្មករជំនាញ (ចិន និងវៀតណាម) ជាច្រើននាក់ សំងំធ្វើការងារនៅក្នុងភូមិសាស្ត្រស្រុកចំនួន២ គឺស្រុកអណ្តូងមាស និងស្រុកតាវែង (តំបន់កន្ទុយនាគ)។

ប្រភពព័ត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះក្រុមថៅកែជនជាតិវៀតណាម និងជនជាតិចិន មានខ្នងបង្អែកគ្រាក់ៗ នៅពីក្រោយពួកគេដាក់គ្រឿងចក្រ និងកម្មករច្រើននាក់ធ្វើសកម្មភាពរង្គោះភ្នំព្រៃព្រឹក្សា ក្រោមរូបភាពមានអាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈ មិនធ្វើអាជ្ញាបណ្ណធ្វើអាជីវកម្មទេ គឺដើម្បីគេចពីការបង់សូយសារអាករចូលរដ្ឋ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.