ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អ្នកស្រីហែម ស៊ីណាត និយាយថាឆ្នាំនេះ អ្នកស្រីនៅតែដាក់ពាក្យប្រឡងបាក់ឌុប ដោយមូលហេតុ ចង់បានសញ្ញាបត្រ និងចង់អោយក្មេងជំនាន់ក្រោយ យល់ពីតម្លៃនៃការខិតខំប្រឹងប្រែងរៀនសូត្រ

អ្នកស្រីហែម ស៊ីណាត និយាយថាឆ្នាំនេះ អ្នកស្រីនៅតែដាក់ពាក្យប្រឡងបាក់ឌុប ដោយមូលហេតុ ចង់បានសញ្ញាបត្រ និងចង់អោយក្មេងជំនាន់ក្រោយ យល់ពីតម្លៃនៃការខិតខំប្រឹងប្រែងរៀនសូត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អ្នកស្រីហែម ស៊ីណាត និយាយថាឆ្នាំនេះ អ្នកស្រីនៅតែដាក់ពាក្យប្រឡងបាក់ឌុប ដោយមូលហេតុ ចង់បានសញ្ញាបត្រ និងចង់អោយក្មេងជំនាន់ក្រោយ យល់ពីតម្លៃនៃការខិតខំប្រឹងប្រែងរៀនសូត្រ
——————————-
បន្ទាយមានជ័យ៖ ដួលក្រោកៗ មិនមែនជាបញ្ហា ដោយគួរអោយសរសើរណាស់ បេក្ខភាព ហែម ស៊ីណាត នៅតែបន្តក្តីស្រមៃ ចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីក្លាយជាគ្រូបង្រៀនដោយបេក្ខភាពវ័យចាស់ជាងគេរូបនេះជន្នះពាក្យគេម៉ាក់ងាយថា « ក្រខំរៀនធ្វើអ្វីយកសញ្ញាបត្រមកបានការអី ខ្លួនចាស់ហើយ» ។

ពាក្យមួយឃ្លាខាងលើ កាន់តែធ្វើអោយបេក្ខភាព ហែម ស៊ីណាត រឹតតែចង់បានសញ្ញាបត្រជាខ្លាំង ដោយអ្នកស្រីយល់ថា ការសិក្សាពេញមួយជីវិត ពិតជាមានសារៈចំពោះខ្លួនអ្នកស្រីផ្ទាល់អ្វីដែលកាន់តែពិសេសទៀតនោះ គឺចង់អោយក្មេងជំនាន់ក្រោយយល់ពីតម្លៃនៃការសិក្សារៀនសូត្រ ។

តើលោកអ្នកយល់យ៉ាងណាដែរ? ការសិក្សា គឺពេញមួយជីវិត គ្មានពាក្យថា ហួសពេលឡើយ ។ តាមរយៈបទសម្ភាសជាមួយអ្នកសារព័ត៌មាន បេក្ខភាពចំណាស់ជាងគេ ហែម ស៊ីណាត និយាយថា ឆ្នាំនេះ អ្នកស្រីនៅតែដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមូលហេតុថា ចង់បានសញ្ញាបត្រ និងចង់អោយក្មេងជំនាន់ក្រោយ យល់ពីតម្លៃនៃការខិតខំប្រឹងប្រែងរៀនសូត្រ ។

អ្នកស្រី ហែម ស៊ីណាត បន្តទៀតថា កាលពីកន្លងទៅធ្លាប់មានគេថា អោយអ្នកស្រីផងដែរ « ក្រខំរៀនធ្វើអ្វី យកសញ្ញាបត្រមកបានការអី ខ្លួនចាស់ហើយនោះ» ។ ពាក្យមួយឃ្លាចាំក្នុងចិត្តជានិច្ច អ្នកស្រី ហែម ស៊ីណាតថា នឹងខិតខំប្រឡងអោយជាប់ ដោយបទពិសោធន៍រយៈពេល២ឆ្នាំជាប់ៗគ្នា ដែលប្រឡងធ្លាក់ ទៅមុខវិជ្ជាគណិត និងភាសាអង់គ្លេស ។

បេក្ខភាព វ័យ៥៨ឆ្នាំ រូបនេះបន្ថែមថា រយៈពេល១ឆ្នាំបានកន្លងទៅនេះ អ្នកស្រីបានរៀនសូត្របានច្រើន រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម ដោយថ្ងៃរៀនធ្វើលំហាត់កិច្ចការផ្ទះ និងពេលយប់រៀនតាមអនឡាយ ដើម្បីពង្រឹងលើមុខវិជ្ជាដែលជួបឧបសគ្គ និងធ្វើទៅមិនបានល្អនោះ ។ បរាជ័យ២ដង ក្នុងសមភូមិបាក់ឌុបផ្ទួនៗ អ្នកស្រីហែម ស៊ីណាតថា សម្រាប់ឆ្នាំនេះ អ្នកស្រីនឹងប្រឡងនៅមណ្ឌលអនុវិទ្យាទឹកថ្លាដដែល ដោយសង្ឃឹម៥០ភាគរយ ដោយផ្អែកលើកការខិតខំកាលពីកន្លងទៅ ថ្ងៃចន្ទដល់សុក្រ ទាំងយប់ថ្ងៃ ឆ្លៀតពេលរៀនមិនដែលអាក់ខានម្តងណានោះ ។

គួររម្លឹកដែរថា អ្នកស្រី ហែម ស៊ីណាម ដែលមានទីលំនៅបច្ចុប្បន្ន នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាគ្រូអក្ខរកម្ម ដោយជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវបង្រៀនសិស្សដែលមានវ័យល្បាក់ៗនឹងអ្នកមីង វ័យ៥០ឆ្នាំ ៦០ឆ្នាំ ទៅ៧០ឆ្នាំប្លាយ ដោយការរៀនអក្សរនេះ ដើម្បីយកទៅសូត្រធម៌ មើលធម៌ ជាពិសេសកូនសិស្សដែលចាស់ជាងអ្នកមីងផងនោះ ចង់ចេះអាន និងចេះសរសេរ។ ហើយសម្រាប់ការបង្រៀនេះទៀតសោត អ្នកមីងក៏ទទួលបានកម្រៃខ្លះៗផង ដោយក្នុងមួយខែៗទទួលបានប្រាក់៥០ម៉ឺនរៀលក្នុងមួយខែ ។

ជាចុងក្រោយ បេក្ខភាព ហែម ស៊ីណាត សូមជូនពរសិស្សទាំងអស់គ្នាក៏ដូចជា ខ្លួនឯងផ្ទាល់អោយប្រឡងជាប់ និងទទួលបានជោគជ័យត្រចះត្រចង់ទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.