ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គវិក្រិតការគរុកោសល្យយោធាចារ្យ និងនាយទាហានគ្រប់គ្រងជំនាន់ទី៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គវិក្រិតការគរុកោសល្យយោធាចារ្យ និងនាយទាហានគ្រប់គ្រងជំនាន់ទី៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព បើកវគ្គវិក្រិតការគរុកោសល្យយោធាចារ្យ និងនាយទាហានគ្រប់គ្រង ជំនាន់ទី៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា គោលដៅនៃការសិក្សានេះ ដើម្បីធ្វើទំនើបកម្មការងារអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាល ឆ្ពោះទៅធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច ក្រោយពីបញ្ចប់វគ្គ និងគោលបំណងត្រៀមរៀបចំឲ្យបានល្អិតល្អន់ពីចម្ងាយ ទាំងកម្មវិធីសិក្សា មេរៀន យោធាចារ្យ សាស្ត្រាចារ្យ សិក្ខាកាម និងការងារធានាផ្គត់ផ្គង់គ្រប់ផ្នែក ដើម្បីបម្រើការហ្វឹកហ្វឺន។

នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំដល់នាយទាហាន នាយទាហានរង គ្រប់រូប ស្ថាប័ន និងមជ្ឈមណ្ឌល សហការគ្នាតាមតួនាទី ភារកិច្ចរៀងខ្លួន លើកកម្ពស់ស្មារតីទទួលខុសត្រូវ នូវកិច្ចការដែលបានប្រគល់ដោយធានាថា វគ្គវិក្រិតការគរុកោសល្យយោធាចារ្យ និងនាយទាហានគ្រប់គ្រង ដ៏មានសារៈសំខាន់នេះ អនុវត្តបានល្អតាមកម្មវិធីដែលគ្រោងក្នុងផែនការវគ្គហ្វឹកហ្វឺន។

លើសពីនេះ ត្រូវចងចាំថានៅពីលើនាយទាហាន នាយទាហានរងគ្រប់រូបទាំងអស់គ្នាគឺមាតុភូមិ អ្វីដែលមានសារៈសំខាន់សម្រាប់យើងម្នាក់ៗ គឺកិត្តិយស ដើម្បីយើងទទួលបាននូវកិត្តិយស គឺយើងម្នាក់ៗ ត្រូវមានការទទួលខុសត្រូវដោយមនសិកា សម្បជញ្ញៈ ដោយអស់លោកជានាយទាហានធ្លាប់ទទួលបានការអប់រំបណ្តុះបណ្តាល និងហ្វឹកហ្វឺន ព្រមទាំងមានមុខតំណែងគ្រប់គ្រងបុគ្គលិកក្រោមឱវាទរួចហើយនោះ។

ចំពោះបញ្ហាវិន័យ សណ្តាប់ធ្នាប់ និងភារកិច្ចបង្រៀន នាយឧត្តមសេនីយ៍ សៅ សុខា គូសបញ្ជាក់ថា នាយទាហាន នាយទាហានរងគ្រប់រូប ទទួលខុសត្រូវដោយខ្លួនឯង ព្រោះក្រោយបញ្ចប់វគ្គបំប៉ននេះទៅនឹងក្លាយជាអ្នកគ្រប់គ្រង ជាគ្រួបង្រៀនគេហើយ ដូច្នេះយើងជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង ជាអ្នកបញ្ជា ត្រូវតែមានសកម្មភាព ជាគំរូល្អជានិច្ច។

សូមជម្រាបថា តាមរបាយការណ៍គណៈកម្មការជ្រើសរើសពិនិត្យឃើញថា បេក្ខជនដែលជាប់មួយចំនួន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬ មានជំនាញឯកទេស ដែលកងរាជអាវុធហត្ថ កំពុងត្រូវការដើម្បីបង្កើតល្បឿនធ្វើកំណែទម្រង់ តាមគំនិតផ្តួចផ្តើមនាយឧត្តមសេនីយ៍មេបញ្ជាការ អង្គប្រជុំអគ្គបញ្ជាការបានយល់ព្រមអនុញ្ញាតឲ្យមជ្ឈមណ្ឌលរៀបចំថ្នាក់រៀនជំនាញ សម្រាប់យោធិនទាំងនោះដើម្បីបំប៉ន ឬរំលឹកឡើងវិញនូវជំនាញដែលពួកគេបានរៀន ដើម្បីឲ្យពួកគេរៀនបានបញ្ចប់ រួមជាមួយការហ្វឹកហ្វឺនវគ្គទី៤៧ បញ្ចប់គឺចាត់បញ្ជូនពួកគេបំពេញក្របខ័ណ្ឌជំនាញ ដែលយើងកំពុងត្រូវការនៅតាមស្ថាប័ន កងឯកភាពតែម្តង។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការកោតសរសើរ គណៈកម្មការជ្រើសរើសនាទាហានរងនៃកងរាជអាវុធហត្ថ ស្នងការដ្ឋានកសាងកម្លាំង ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ស្នងការដ្ឋានភស្ភភារ ស្នងការដ្ឋានសម្ភារបច្ចេកទេស ការិយាល័យហិរញ្ញវត្ថុ ខុទ្ទកាល័យ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ព្រមទាំងនាយទាហាន មេបញ្ជាការរងទទួលជំនាញ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ដែលបានយកចិត្តទុកដាក់សហការគ្នាល្អ ទោះបីពុំទាន់ទទួលបានគោលរបប តែបានអនុវត្តបទបញ្ជាឲ្យប្រមូលកម្លាំងចូលតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត រួចរាល់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.