ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

ប្រពន្ធ​លោក​មេឃុំ​ស្រះ​រាំង ទើប​តែ​ស្លាប់ ត្រូវបាន​លោក ឱ បូ​រិន្ទ និង​ក្រុមការងារ​ចូល​បុណ្យ​រំលែក​ទុក្ខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​មួយ​ក្រុម​នាំ​យក​អំណោយ​ទៅ​ចូល​បុណ្យ​លោក​មេឃុំ​ស្រះ​រាំង​ប្រពន្ធ​ទើប​តែ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ភូមិ ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ប្រាប់​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ឃុំ​ស្រះ​រាំង​ដោយ​មើលឃើញ​អំពី​ការលំបាក​របស់​មេឃុំ​ស្រះ​រាំង​ធ្វើការ​បំរើ​រាស្ត្រ​អស់​រយះពេល​ជិត​៣០​ឆ្នាំ​កន្លងមក​នេះ​និង​មកដល់ពេលនេះ​ក្នុងផ្ទះ​របស់​លោក​មេឃុំ​មាន​ជីវភាព​ខ្វះខាត​យ៉ាងខ្លាំង​ហើយ​រយះ​ពេលកន្លងមក​លោក​មេឃុំ​បាន​ខិតខំ​ព្យាបាល​ប្រពន្ធ​ជា​ទី​ស្រឡាញ់​រហូត​ដល់​ទ​ទួល​មរណះ​ភា​ពនៅ​ថ្ងៃទី​១៩​ខែ​សីហា​ឆ្នាំ​២០១៥​នៅ​ផ្ទះ​លោក​ផ្ទាល់​តែម្តង ។​

​លោក​ឱ បូ​រិន្ទ បាន​បន្តទៀតថា ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ស្រះ​រាំង​និង​ក្រុមការងារ​មួយ​ក្រុម​បាន​នាំយក​អំណោយ​និង​ផ្តល់​ថវិការ​ជូន​ដល់​ក្រុមគ្រួសារ​លោក​មេឃុំ​ផ្ទាល់ដៃ មាន​ថវិការ​ចំនួន​១៦៥០០០០​រៀល​អង្ក​២​ការុង​ស្មើ​និង​១០០​គីឡូ​ទឹកត្រី​បូក​និង​ទឹកស៊ីអ៊ីវ ៤​ដប​និង​ទឹក​សុទ្ធ​មួយចំនួន​ធំ​ដើម្បី​ឲ្យ​យក​ទៅ​ធ្វើ​បុណ្យ​សព​ជូន​ប្រពន្ធ​របស់​លោក ។

​លោក​មេឃុំ​និង​ក្រុមគ្រួសារ​ដែល​កំពុង​មាន​ទុក្ខ​ធំ​ប៉ុន​ភ្នំ​នោះ​ក្រោយពី​បាន​ទទួល​អំណោយ​លុយ​ថវិការ​ពី​លោក​ឧត្តមសេនីយ៍ ត្រី ឱ បូ​រិន្ទ នេះ លោក​និង​ក្រុមគ្រួសារ​បាន​លើក​ម្រាមដៃ​១០​សូម​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក​សូមឲ្យ​ជួយ​បីបាត់​ថែរក្សា​ដល់​ក្រុមគ្រួសារ​ឯកឧត្តម​និង​មន្ត្រី​ក្រោមឨ​វ៉ាទ​ទាំងអស់​ឲ្យ​ជួននិង​តែសេចក្តី​សុខកំ​ឲ្យមាន​ទុក​បៀតបៀន​បានឡើយ ។

​លោក ឱ បូ​រិន្ទ ជា​មនុស្ស​ម្នាក់​ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ស្រះ​រាំង​គោរព​និង​ស្រឡាញ់​ជា​ពន់ពេក ព្រោះ​រយះពេល​កន្លងមក​លោក​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដូចជា​ជួយ​សង់ផ្ទះ​ដល់​គ្រួសារ​គ្មាន​ទីពឹង​ជាច្រើន​គ្រួសារ​កន្លងមក ជួយ​ស្តា​ប្រឡាយ​ឲ្យ​ប្រជា​កសិករ​បាន​ទឹក​ធ្វើស្រែ​ប្រាំង​និង​វស្សា និង​បាន​យក​អំណោយ​ទៅ​ចែកជូន​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជាដើម ៕

 

2015_08_20ch1 (1) 2015_08_20ch1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.