ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

វេទិកាសន្ទនាក្រោមប្រធានបទការស្វែងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វេទិកាសន្ទនាក្រោមប្រធានបទការស្វែងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ
ខេត្តព្រះសីហនុ ថ្ងៃទី 30 ខែកញ្ញាឆ្នាំ 2024ឯកឧត្តមកឹម រដ្ឋ វិសិដ្ឋ រដ្ឋលេខាធិការក្រសួងទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការសង្គមស៊ីវិលហៅកាត់(វ.ស.ស)រួមជាមួយលោកឡុងឌីម៉ង់អភិបាលរងខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំសម្របសម្រួលវេទិកាសន្ទនា ការស្វែងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ និងមានការអញ្ជើញចូលរួមដោយលោកលោកស្រីប្រធានមន្ទីរអង្គភាពកងកម្លាំង សមត្ថកិច្ច អាជ្ញាធរក្រុងនិងបណ្ដាសមាគមអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុទាំងអស់និងរួមទាំងមានសមាជិកដៃគូសហការរបស់ វ.ស.សផងដែរ។
នៅក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាបានបញ្ជាក់ថាជានិច្ចជាកាលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅតែបន្តយកចិត្តទុកដាក់និងផ្ដល់សារៈសំខាន់ចំពោះអង្គការសង្គមស៊ីវិលក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជានិងបង្កឲ្យមានលំហរសេរីភាពដែលមានលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខខន្តិកៈរៀងៗខ្លួន។
ជាចុងក្រោយឯកឧត្តមរដ្ឋលេខាបានផ្ដាំផ្ញើទៅដល់អង្គការសង្គមស៊ីវិលទាំងអស់បន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចសហការជាមួយក្រសួងស្ថាប័ននិងអាជ្ញាធរមូលដ្ឋានដោយគោរពគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានស្របនឹងលក្ខន្តិក:របស់ខ្លួន និងបានក្រើនរំលឹកដល់បណ្ដាអង្គការសង្គមស៊ីវិលទាំងអស់ឲ្យយល់ជ្រួតជ្រាបអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិជាពិសេសគឺការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយសំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ 2030 និងឆ្នាំ 2050។
ដោយ លោក រុន សារ៉េត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.