ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ រហូតមក​ដល់​រសៀល​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ ដោយសារ​តែ​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំមុនៗ ហើយ​ស្របពេល​ដែល​មេឃ​ធ្លាក់ភ្លៀង​រាល់ថ្ងៃ បណ្តាល​ឱ្យ​ដក់​ទឹក​នៅ​តាម​រងដំឡូង​មី បើ​ទុក​យូរ​នាំ​ឱ្យ​រលួយ​ខូច ទើប​កសិករ​នាំគ្នា​សម្រុក​ដក​ដំឡូង​មី​ដឹក​លក់​ឱ្យ​ឈ្មួញ​នៅ​តាម​ស្តង់​ជា​បណ្តើរៗ ។ ជា​ពិសេស​កសិករ​រស់ នៅក្នុង​ភូមិ​ភ្នំ​រាំង និង​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ វ៉ាន់ សេង អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា គាត់​ទើប​តែ​ដាំដំឡូង​មី​បាន​រយ​:​ពេល​៦​ខែ​នៅ​ក្នុង​ចម្ការ​ក្បែរ​ផ្ទះរ បស់​ខ្លួន លុះ​មេឃ​ធ្លាក់ភ្លៀង​រាល់ថ្ងៃ​ខ្លាំងពេក ធ្វើឱ្យ​គាត់​ព្រួយបារម្ភ​ខ្លាចក្រែង​មើមដំឡូង​មី​ស្អុយរ​លួ យ ទើប​នាំ​កូនចៅ និង​ជួល​កម្មករ​ឱ្យប្រញាប់​ដក​ទាំង​មើម​នៅ​ខ្ចី​យកទៅលក់​នៅ​តាម​ស្តង់​ដំឡូង​តែម្តង ។ គាត់​បន្ត​ទៀត​ថា ទោះបីជា​មើមដំឡូង​មី​នៅ​ខ្ចី មិនទាន់​មាន​ម្សៅ​យ៉ាងណាក៏ដោយ ក៏​ឈ្មួញ​នៅ​តែ​បញ្ជា​ទិញ​ដែរ ដោយ​កាលពីមុន​១​គីឡូក្រាម​ត្រឹមតែ​ជាង​១​បាត​ប្រាក់​ថៃ ។ តែ​រហូត​មក​ដល់ពេ ល​នេះ ស្រាប់តែ​តម្លៃ​ទីផ្សារ​ដំឡូង​មី​ហក់​ឡើង​រហូត​ដល់​២.៥៥​បាត​(​ប្រាក់​ថៃ​) ដែល​ថ្លៃ​ជាង​ឆ្នាំ​មុនៗ ទៅទៀត ហើយ​កសិករ​ម្នាក់ៗ ខំប្រឹង​នាំគ្នា​សម្រុក​ដក​លក់ ដើម្បី​ប្រញាប់​ដាក់​ដាំ​សារជាថ្មី ។​

​គាត់​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ម្សិលម៉ិញ ទើប​ដក​លក់បាន​៥​តោន ហើយ​នៅ​ថ្ងៃ​បន្ទាប់​នេះ មិន ទាន់​បាន​ដឹកយក​ទៅ​ថ្លឹង​លក់​នៅ​ឡើយ​ទេ មើល​ទៅ​គាត់​អាច​ចំណេញ​សល់​ប្រាក់​សម្រាប់​សង​ជំពាក់ គេ និង​សល់​លុយកាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផងដែរ ។​

​បើ​តាម​ការរៀបរាប់​ពី​កសិករ​ម្នាក់ ឈ្មោះ ឡុង ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងថា តម្លៃ​ទីផ្សារ​ដំឡូង​មីនា​ពេលនេះ ពិត​ជា​ថ្លៃ​ខ្ពស់​រហូតដល់ ១​គី​ឡូ​២.៥៥​បាត ឯណោះ ដូច្នេះ​ដំឡូង​ដែល​គាត់​ដាំ​បាន​ជាង​១​ហិកតា ហើយ​មិន​ទាន់​គ្រប់​អាយុ​ត្រូវ​ប្រមូល​ផល​ផង ក៏​សម្រេចចិត្ត​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ដក ដឹក​លក់​នៅ​តាម​ស្តង់ ។ គាត់​បន្ត​ទៀត ថា ប្រជាពលរដ្ឋ​សប្បាយចិត្ត ពេល​ឃើញ​តម្លៃ​ទីផ្សារ​ដំឡូង​ឡើងថ្លៃ ដោយ​ម្នាក់ៗ ត្រៀមខ្លួន​ជាស្រេ ចនឹង​ហៅ​កម្មករ​ចុះ​ទៅ​ប្រមូល​ផល​ទាំង​ចាស់​ទាំង​ខ្ចី ព្រោះ​អី​ឈ្មួញ​គេ​មិន​រើស​រក​អ្វី​នោះ​ទេ ឱ្យតែ​មាន មើមដំឡូង​មី​ដក​លក់​ឱ្យ​គេ គឺ​កម្មង់​ទិញ​ទាំង​អស់​តែម្តង ។​

​គាត់​សំណូមពរ​ផងដែរ បើសិនជា​ទីផ្សារ ដំឡូង​មី​ឡើងថ្លៃ​ខ្ពស់​ដូច្នេះហើយ ទោះបីជា​មាន​កសិករ​ប្រមូល​ផល​ច្រើន ក៏​សុំ​កុំឱ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ ព្រោះ​គាត់​សង្កេត​ឃើញ​ជា​រៀង​រាល់​ពេល គឺ​ឡើងថ្លៃ​ពេល​កសិករ​ប្រមូល​ផល​មួយៗ លុះ​ឃើញ​ប្រមូ ល​ផល​គ្នា​ច្រើន​ស្រាប់តែ​បញ្ចុះ​តម្លៃ​រហូត​ដល់​ទាប​មិន​អាច​ទទួលយកបាន​ផងដែរ ៕
​ដោយ ៖ នីយ៉ា​
​

 

r180914a1 r180914a2 r180914a3 r180914a4 r180914a5 r180914a6

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.