ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ស្នងការ​ថ្មី ត្រូវ​ជំរុញ​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឲ្យបាន​លឿន និង​គ្រប់ៗ​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ប្រាប់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី លោក​ឧត្តមសេនីយ៍ឯក ស ថេត ត្រូវ​ពិនិត្យ​ឡើងវិញ ជុំវិញ​ការធ្វើ​សៀវភៅ​ស្នាក់នៅ និង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​បាន​ធ្វើ និង​មាន​គ្រប់ៗ​គ្នា​។​

​ថ្លែង​ក្នុង​ពិធី​តែងតាំង​មុខតំណែង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី នៅ​រសៀល​នេះ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ស្នងការ​ថ្មី​ត្រូវ​មើល​បញ្ហា​នេះ ឲ្យបាន​ខ្លាំងក្លា ខណៈ​ដែល​នេះ​ជា​បញ្ហា​មួយ​ត្រូវតែ​នាំគ្នា​ធ្វើ​ឲ្យបាន​ល្អ ពី​ព្រោះនេះ​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​បើ​តាម​លោក​អភិបាល​រាជធានី​ភ្នំពេញ ការខិតខំ​ប្រឹងប្រែងរ​បស់​មន្ត្រីនគរបាល ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ស្រប​ទៅនឹង​អ្វី​ដែល​ជា​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​បាន​ដាក់ចេញ​ធ្វើយ៉ាងណា​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំឲ្យ​ពួកគាត់​មាន​ការ​ថ្លាំងថ្នាក់​។​

​ជាមួយគ្នានេះ លោក​អភិបាល ក៏​បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់​កងកម្លាំង ចំពោះ​មន្ត្រី​នគរបាល​ក្នុង​រាជធានី​ភ្នំពេញ ដែល​អសកម្ម​ក្នុង​ការបម្រើ​សេវា​ជូន ប្រជាពលរដ្ឋ​ផង​ដែរ​។​

​សូមជម្រាបថា លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ ត្រូវបាន​មក​កាន់​តំណែង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងកា​ររ​នគរ​បាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍​។ នាយ​ឧត្តមសេនីយ៍ ជូន សុវណ្ណ ត្រូវបាន​ព្រះមហាក្សត្រ​តាម​សំណើ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី លោក​ឧត្តមសេនីយ៍ ស ថេត ក៏​បាន​ធ្វើ​ការប្ដេជ្ញាចិត្ត​ថា លោក​នឹង​បំពេញ​កាតព្វកិច្ច ឲ្យបាន​កាន់តែ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល ឲ្យ​ស័​ក្ដសម​ទៅ​ជាមួយ​អ្វី​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ទំនុក​ទុកចិត្ត​។ ពិសេស​ការងារ​បង្ការ បង្ក្រាប និង​ទប់ស្កាត់​រាល់​គ្រប់​បទ​ល្មើស​ទាំងអស់ ដែល​អាច​នឹង​កើត ឬ​កើតមាន​ក្នុង​ភូមិសាស្ដ្រ​ដែល​លោក​កាន់កាប់​៕
​

 

policekrong2

policekrong4

policekrong8

  policekrong5

policekrong9 policekrong6 policekrong7 policekrong1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.